លិចនាវាចម្បាំងថៃ៖ ក្រុមសង្គ្រោះរកឃើញសាក សព នាវិកបួននាក់ ខណៈជាង២០នាក់នៅតែបាត់ខ្លួន
ថៃ៖គិតត្រឹមល្ងាចថ្ងៃទី២០ខែធ្នូ ក្រុមសង្គ្រោះចម្រុះរបស់ កងទ័ព ថៃបានរកឃើញសាកសពនាវិកបួននាក់ ពី ហេតុការណ៍ នាវាHTMS Sukhothai ដែលបានលិចកាល ពីយប់ថ្ងៃ អាទិត្យ ។នេះបើតាមការបញ្ជាក់របស់មេបញ្ជាការកងទ័ពជើងទឹកថៃ ដែលបាននិយាយប្រាប់អ្នកកាសែតនៅថ្ងៃទី២០ខែធ្នូ។
មេបញ្ជាការកងទ័ពជើងទឹកថៃលោក Choengchai Chomchoengpaet លើកឡើងក្នុងសន្និសីទសារព័ត៌មាននៅ ទីក្រុងបាងកកថា ៖«រកឃើញមនុស្សបួននាក់ស្លាប់»និងនាវិក ម្នាក់ត្រូវបានជួយសង្គ្រោះ។ មេបញ្ជាការកងទ័ពជើងទឹក Pichai Lorchusakul បាននិយាយថា នាវិកដែលនៅមាន ជីវិតនោះ “សុខភាពល្អ”។ប៉ុន្តែទាហានជើងទឹកជាង២០នាក់ កំពុងបាត់ខ្លួន»។
ប្រទេសថៃបានដាក់ពង្រាយយន្តហោះទូក និងក្រុមជួយ សង្គ្រោះ នៅឈូងសមុទ្រថៃកាលពីថ្ងៃអង្គារ ដើម្បីកំណត់ ទីតាំងទាហានម៉ារីនដែលបាត់ខ្លួន ព្រោះតែពួកគេបានហែល ចោលនាវាចម្បាំងដែលបានលិចកាលពីថ្ងៃអាទិត្យ។
នាវាចម្បាំង HTMS Sukhothai ដែលជានាវាចម្បាំង ផលិត ដោយសហរដ្ឋអាមេរិក ដែលប្រើប្រាស់តាំងពីឆ្នាំ១៩៨៧ បានក្រឡាប់នៅឈូងសមុទ្រថៃ បន្ទាប់ពីត្រូវរលកសមុទ្រកម្ពស់ បួនម៉ែត្របោកពន្លិចនិងមានខ្យល់បក់ខ្លាំង។
អ្នកនាំពាក្យកងទ័ពជើងទឹកឧត្តមនាវីឯក Ruth Manthatpain បាននិយាយថា នាវាគាំង ម៉ាស៊ីន និងលិច នៅព្រលប់ ថ្ងៃអាទិត្យ ដែលទីតាំងលិចនាវាមានចម្ងាយ ប្រហែល៣៧គីឡូម៉ែត្រពីឆ្នេរសមុទ្រភាគអាគ្នេយ៍របស់ប្រទេសនេះ។
ទូកនោះដឹកទាហាន១០៥នាក់ក្នុងនោះ៧៥នាក់ត្រូវបានជួយសង្គ្រោះ ។ កងទ័ពជើងទឹកបានរាយការណ៍ដំបូងថាមនុស្ស១០៦នាក់នៅលើនាវា ប៉ុន្តែបានកែប្រែតួលេខនោះចុះកាលពីថ្ងៃអង្គារ។
ឧត្តមនាវីឯក Pichai Lorchusakul មេបញ្ជាការកង ទ័ព ជើងទឹកប្រចាំតំបន់ បាននិយាយក្រុមសង្គ្រោះចាំបាច់ត្រូវ រកនាវិកទាំងនោះឱ្យឃើញនៅមុនពេលពួកគេមានគ្រោះថ្នាក់ ។ លោកបាននិយាយ ថា៖ «អាវសង្គ្រោះជីវិត និងបច្ចេកទេស អណ្តែតទឹករបស់ពួកគេអនុញ្ញាតឱ្យយើងរយៈពេល ៤៨ ម៉ោងដើម្បីសង្គ្រោះជីវិតពួកគេ»។ «យើងនឹងព្យាយាមធ្វើឱ្យ បានច្រើនតាមដែលអាចធ្វើទៅបានដើម្បីសង្គ្រោះពួកគេ»៕ ដោយ៖ វណ្ណ ស័ក្ដិ