២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ ចំនួន១៩ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានថយចុះ១៣ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីថ្ងៃម្សិលមិញ។ កាលពីម្សិលមិញកម្ពុជាមានតួលេខ ឆ្លងថ្មីកូវីដ១៩ សរុបចំនួន៣២ករណី ប៉ុន្តែតួលេខឆ្លងនៅថ្ងៃនេះ មានចំនួនតែ១៩ករណីនោះទេ។ យោងតាមក្រសួងសុខាភិបាល ការឆ្លងថ្ងៃនេះកើតឡើងក្នុងរង្វង់សហគមន៍។

កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង៩៥ភាគរយរួចមកហើយ។

ads banner