លោក Elon Musk និយាយថា លោកនឹងលាលែងតំណែងពីនាយកប្រតិបត្តិ Twitter ពេលរកឃើញអ្នកស្នង
វ៉ាស៊ីនតោន៖ លោក Musk បានសួរអ្នកតាមដាន Twitter របស់លោក កាលពីថ្ងៃអាទិត្យគួរតែចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់បណ្តាញទំនាក់ទំនងសង្គមនេះ ហើយនៅតែជាម្ចាស់ក្រុមហ៊ុនដដែល។
លោក Elon Musk បាននិយាយកាលពីថ្ងៃអង្គារថា លោកនឹងលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ Twitter នៅពេលដែលគាត់បានរកឃើញថា “នរណាម្នាក់ល្ងង់គ្រប់គ្រាន់ដើម្បីទទួលយកការងារនេះ”។
ជាការប្រកាសធ្វើឡើង ក្រោយរយៈពេលពីរថ្ងៃ ដែលលោកបានសួរអ្នកតាមដាន Twitter របស់លោកចំនួន ១២២ លាននាក់ថា តើលោកគួរតែលាលែងពីតំណែងជាអ្នកដឹកនាំ ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះឬយ៉ាងណា។
ហើយអ្នកឆ្លើយសំណួរភាគច្រើនបានឆ្លើយថា «បាទ»។ លោក Musk ដែលបានទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ កាលពីចុងខែតុលា បានសួរអ្នកតាមដានរបស់លោក នូវសំណួរ កាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីប្រឈមមុខនឹងការប្រតិកម្មចំពោះគោលនយោបាយសម្របសម្រួលមាតិកាថ្មី ដែលគេរិះគន់ថាមិនពេញនិយម សូម្បីតែអ្នកគាំទ្រដែលធ្លាប់រឹងរូសមួយចំនួនបានរិះគន់ទង្វើរបស់លោកដោយហៅថា “ចំបើងចុងក្រោយ”។
ការស្ទង់មតិនេះបានទាក់ទាញ ១៧.៥ លានសម្លេង។ លោក Musk បាននិយាយថា លោកនឹងគោរពតាមលទ្ធផលនេះ ហើយជាង៥៧ ភាគរយបានយល់ស្របថា លោកគួរតែចុះចេញពីតំណែង។ ប៉ុន្តែប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោតបានបិទ នៅព្រឹកថ្ងៃចន្ទ លោក Musk បាននៅស្ងៀម ៕ ប្រភពពី The New York Times, ដោយ៖ សារ៉ាត