វៀតណាមជំនួសចក្រភពអង់គ្លេស ក្លាយជាដៃគូពាណិជ្ជកម្មលំដាប់ទី៧ របស់សហរដ្ឋអាមេរិក
ហាណូយ៖ វៀតណាមបានជំនួសចក្រភពអង់គ្លេស ជាដៃគូពាណិជ្ជកម្មធំជាងគេទីប្រាំពីរ របស់សហរដ្ឋអាមេរិក គិតក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២២នេះ។
ចំណែកវៀតណាម នៃពាណិជ្ជកម្មទំនិញរបស់សហរដ្ឋអាមេរិកបានកើនឡើងដល់ ២.៧% ក្នុងអំឡុងពេលនេះ ខណៈដែលទំនិញរបស់ចក្រភពអង់គ្លេសបានធ្លាក់ចុះមកនៅត្រឹម ២.៦% នៅក្នុងប្រភេទនេះ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាមេរិក ដែលត្រូវបានដកស្រង់ដោយ Bloomberg ។
ជាទូទៅ ក្នុងរយៈពេលជិត ២០ ឆ្នាំមកនេះ ដៃគូកំពូលទាំងប្រាំពីររបស់សហរដ្ឋអាមេរិក ក្នុងពាណិជ្ជកម្មទំនិញ រួមមាន កាណាដា ម៉ិកស៊ិក ចិន ជប៉ុន អាល្លឺម៉ង់ កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស ហើយមុខតំណែងរបស់ក្រុមនេះ បានផ្លាស់ប្តូរវិលជុំ។
ប្រសិនបើការនាំមុខរបស់វៀតណាមលើចក្រភពអង់គ្លេស ក្នុងរយៈពេលពីរខែចុងក្រោយ នៃឆ្នាំ ២០២២ នោះវាជាលើកដំបូងហើយដែលភាគច្រើននៃកំពូលទាំងប្រាំពីរ គឺជាប្រទេសនៅអាស៊ី។
ទិន្នន័យផ្លូវការរបស់វៀតណាមវិញ បានបង្ហាញថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួនក្នុងរយៈពេល ១១ ខែដំបូង បន្ទាប់មកគឺប្រទេសចិន៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត