ក្រុមការងារគណបក្ស ចុះជួយមូលដ្ឋានស្រុកបាទី ចុះជួប សំណេះសំណាលជាមួយកម្មករ កម្មការិនី នៅឃុំត្រពាំងសាប
តាកែវ៖ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារ គណបក្សចុះជួយមូលដ្ឋានស្រុកបាទី បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការនី សរុបចំនួនប្រមាណ ២៥១០នាក់ ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ កាលពីចុងសប្តាហ៍កន្លងទៅនេះ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត បានលើកឡើងអំពីវឌ្ឍនភាពកំណែ ទម្រង់ ការងារវិស័យប្រៃសណីយ៍ ទូរគមនាគន៍ និងបច្ចេកវិទ្យា ឌីជីថល ដែលក្រសួងបាននិងកំពុងធ្វើការ ដើម្បីឱ្យ មានភាព កាន់តែប្រសើរឡើង ឆ្លើយតបទៅនិងបញ្ហាជាក់ស្តែង ដល់ បងប្អូនកម្មករ កម្មការនី និងប្រជាពលរដ្ឋ ។
នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតបានស្នើឱ្យបងប្អូនកម្មករ កម្មការិនីទាំងអស់ និងក្រុុមគ្រួសារអញ្ជើញទៅពិនិត្យ បញ្ជី ឈ្មោះបោះឆ្នោត ជាពិសេសអ្នកដែលមិនទាន់បានចុះ ឈ្មោះបោះឆ្នោត ឬទើបគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
គួរបញ្ជាក់ផងដែរថា ការជួបជុំនេះ រៀបចំឡើងជា ២កម្មវិធី នៅតាមទីតាំងផ្សេងៗគ្នា ដែលកម្មវិធីទី១ ឯកឧត្តម បណ្ឌិត បានដឹកនាំក្រុមការងារចុះជួយមូលដ្ឋានស្រុកបាទី អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការនី សរុបប្រមាណ ១២១៥នាក់ នៅសាលាធម្មសភា វត្តដួងកែវមុនី បន្ទាប់មកបានបន្តទៅជួបបងប្អូកម្មករ កម្មការនី សរុបប្រមាណ ១២៩៥នាក់ នៅសាលាធម្មសភា វត្តសិរីជោតវ័ន៕ដោយ៖ង៉ាន ទិត្យ