មន្រ្តីជាន់ខ្ពស់ក្រសួងផែនការ៖សេដ្ឋកិច្ចកម្ពុជាកំពុងមាន កំណើនជាបណ្ដើរៗ
ភ្នំពេញ៖ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់ គ្រង ការរីករាលដាលជំងឺកូវីដ-១៩ ការដាក់ចេញនូវវិធានការ នានា និងយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច បានធ្វើឱ្យ សេដ្ឋកិច្ច កម្ពុជា កំពុងកើនឡើងជាបណ្ដើរៗ និងជាបន្តបន្ទាប់ ។ឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែន បានថ្លែង បែប នេះនៅ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍ពាក់កណ្ដាល អាណត្តិ ឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ ជាតិ ២០១៩-២០២៣ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ។
ឯកឧត្តម ទួន ថាវរៈ មានប្រសាសន៍បន្ថែមថា កម្ពុជាជួបប្រទះ នូវកំណើនសេដ្ឋកិច្ចអវិជ្ជមានលើកដំបូង ក្នុងរយៈ ពេលមួយ ទសវត្សរ៍ចុងក្រោយ ក្នុងកម្រិត-៣,១ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារបញ្ហាការឆ្លង រីករាលដាលនៃជំងឺកូវីដ៩ និងកើន ឡើង បន្តិចវិញ នៅឆ្នាំ២០២១ ត្រឹម២,៤ភាគរយ ។ឯកឧត្តម បានបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងរួមទាំងការដាក់ ចេញ និងអនុវត្តយុទ្ធសាស្ត្រស្ដារសេដ្ឋកិច្ចក្រោយជំងឺកូវីដ១៩ ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករណ៍ថា សេដ្ឋ កិច្ចកម្ពុជា អាចនឹងកើនឡើងដល់ ៥,៥ភាគរយ នៅឆ្នាំ២០២២នេះ ។ ការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩បាន រួមទាំងការ ដាក់ចេញនូវ វិធានការនានា បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កំពុងកើនឡើងជាបណ្ដើរៗ និងជាបន្តបន្ទាប់ ។
ឯកឧត្តមរដ្ឋលេខាធិការរ បន្ថែមថា តែយ៉ាងណាការងារ ចំពោះមុខ របស់កម្ពុជា គឺផ្ដោត ការយកចិត្តទុកដាក់ លើការអនុវត្តនូវវិធានការគោលនយោបាយ ដែលត្រូវបាន កែសម្រួល ឬបន្តអនុវត្ត និងវិធានការគោលនយោបាយថ្មីៗ ដែលត្រូវបានលើកឡើង ដើម្បីដោះស្រាយ បញ្ហាប្រឈមនានា ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ហើយនៅពេលបញ្ចប់ អាណត្តិ ផែនកា រយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ ២០១៩-២០២៣ រំពឹង ថាផលិតផលក្នុងស្រុកសរុបកម្ពុជា នឹងកើនឡើងក្នុងកម្រិត ប្រមាណ ៦,២ភាគរយ ៕
ឯកឧត្តម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកផែនការ បានឱ្យដឹងថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ២០១៩-២០២៣ ក៏ត្រូវបានកែសម្រួល រួមទាំងប្រមូល ធាតុផ្សំ បន្ថែមទៀតពីគ្រប់ភាគី ដើម្បីអនុវត្តសម្រេចតាមផែនការ ខណៈគម្រោងនេះ ក៏បានរងការប៉ះពាល់ដោយសារបញ្ហាការ ឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ហើយនៅដើមឆ្នាំ២០២៣ ក្រសួង ផែនការ នឹងដឹកនាំសម្របសម្រួល ក្នុង ការរៀបចំផែន ការជាតិថ្មី សម្រាប់អាណត្តិកាលឆ្នាំ២០២២៤-២០២៨ ៕
ដោយ៖គ្រី សម្បត្តិ