ក្រសួងទេសចរណ៍ បានសហការជាមួយសកលវិទ្យាល័យអាស៊ីអឺរុប រៀបចំសិក្ខាសាលាពិគ្រោះយោបល់សលសេចក្តីព្រាង ស្តង់ដារង្វាន់អ្នកជំនាញ បដិសណ្ឋារ កិច្ចល្អ ក្នុងឧស្សាហកម្មទេសចរណ៍”

អត្ថបទដោយ៖
Kien Sereyvuth

ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯ ឧ បណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពី ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ បានសហការជាមួយសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង   “ស្តង់ដារង្វាន់អ្នកជំនាញ បដិសណ្ឋារ កិច្ចល្អ ក្នុងឧស្សាហកម្មទេសចរណ៍”  នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ក្រោមអធិបតីភាព ឯ ឧ ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ព្រមទាំងមានការចូលរួមពីសំណាក់ សាស្រ្តាចារ្យ ដែលជាសមាជិកបណ្តាញជំនាញ និងសាស្រ្តាចារ្យទេសចរណ៍ តំណាងមន្ទីរទេសចរណ៍ រាជធានី-ខេត្តទាំង២៥ សាលាបណ្តុះបណ្តាល  សណ្ឋាគារ ភោជនីយដ្ឋាន និងសមាគមឧស្សាហកម្ម ទេសចរណ៍ និងសិស្ស និសិ្សតទេសចរណ៍ របស់សកលវិទ្យាល័យអាស៊ីអឺរុប សរុបប្រមាណ ២៥០នាក់ ។

ឯ ឧ ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍  សិក្ខាសាលាពិគ្រោះយោបល់ នេះរៀបចំឡើងដើម្បីពិភាក្សា និងទទួលបាននូវធាតុបញ្ចូលថ្មីៗ បន្ថែមសំដៅឈានដល់ការរៀបចំឱ្យ មាន “ស្តង់ដារង្វាន់អ្នកជំនាញបដិសណ្ឋារកិច្ចល្អ ក្នុងឧស្សាហកម្មទេសចរណ៍” មួយដែលមានលក្ខណៈ គ្រប់ជ្រុងជ្រោយ ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់គាំទ្រដល់ការវាយតម្លៃអ្នកជំនាញទេសចរណ៍ នៅ ក្នុងចលនាប្រឡងប្រណាំងអ្នកជំនាញបដិសណ្ឋារកិច្ចល្អ ក្នុងវិស័យទេសចរណ៍ប្រចាំឆ្នាំ ដែលក្រសួង ទេសចរណ៍ នឹងរៀបចំឱ្យមានការប្រឡងប្រណាំង លើកទី១ នាពេលខាងមុខ និងដើម្បីទាំងអស់គ្នា ឆ្ពោ ទៅអបអរសាទរព្រឹត្តិការណ៍ SEA Game 2023 និងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” ។

ការប្រឡងប្រណាំងនេះ នឹងចូលរួមលើកកម្ពស់ គុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែល្អប្រសើរឡើង ជាពិសេសជំរុញ និងលើក ទឹកចិត្តដល់អ្នកបម្រើការងារក្នុងឧស្សាហកម្មទេសចរណ៍បន្តខិតខំផ្តល់បដិសណ្ឋារកិច្ចកាន់តែល្អដល់ភ្ញៀវទេសចរដែលមកកំសាន្ត នៅកម្ពុជា ជាពិសេសដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តច្រើនដង (Repeat Tourist) ។
សូមបញ្ជាក់ថា រង្វាន់អ្នកជំនាញបដិសណ្ឋារកិច្ចល្អ ក្នុងឧស្សាហកម្មទេសចរណ៍ មាន៣កម្រិត៖ ចំពោះរង្វាន់អ្នកជំនាញបដិសណ្ឋារកិច្ចល្អ ក្នុងឧស្សាហកម្មទេសចរណ៍នេះ ពិន្ទុចន្លោះ ១០០-៩១ គឺ ទទួលបានមេដាយមាស ពិន្ទុចន្លោះ ៩០-៨១ ទទួលបានមេដាយប្រាក់ និងពិន្ទុចន្លោះ ៨០-៧០ ទទួលមេដាយសំរឹទ្ធ ។

ដោយឡែក លោកបណ្ឌិត ជា សុភាព សកលវិទ្យាធិការ នៃសកលវិទ្យាល័យអាស៊ឺអឺរុប បានមានប្រសាសថា តាមរយៈការសហការជាមួយក្រសួងទេសចរណ៍ នឹងជួយជំរុញឱ្យមានការអភិវឌ្ឍជំនាញបដិសណ្ឋារកិច្ច ជាពិសេសជំរុញដល់យុវជន សិស្ស និស្សិត អ្នកជំនាញ និងប្រតិបត្តិករដែលពាក់ព័ន្ធ ក្នុងវិស័យ ទេសចរណ៍មានការយកចិត្តទុកដាក់លើការផ្តល់បដិសណ្ឋារកិច្ចល្អប្រកបដោយសមត្ថភាព ចំណេះដឹងជំនាញ អាកប្បកិរិយា និងបុគ្គលិកលក្ខណៈ នៅក្នុងការផ្តល់សេវាកម្មល្អដល់ភ្ញៀវ និងទទួលបានភាពស្រលាញ់ពេញចិត្តពីភ្ញៀវ និងសហការីនៅនឹងកន្លែងការងារ ព្រមទាំងអ្នកនៅជុំវិញ ខ្លួនទាំងអស់ ដែលជាកត្តាចូលរួមគាំទ្រចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ” និងយុទ្ធនាការឃោសនា ផ្សព្វផ្សាយទេសចរណ៍“កម្ពុជា៖ព្រះរាជាណាចក្រអច្ឆរិយៈ ៖ផ្តល់ភាពកក់ក្តៅ”  ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner