សិក្ខាកាមចំនួន ៧៥នាក់ បានបញ្ចប់វគ្គបំប៉នមុខជំនាញ បញ្ជាការសេនាធិការ វរសេនាតូច នគរបាលការពារព្រំដែនគោក-ទឹក និងវរសេនាតូចនគរបាលអន្តរាគមន៍ ប្រចាំឆ្នាំ២០២២ ប្រកបដោយជោគជ័យ

ព្រះវិហារ ៖ សិក្ខាកាមចំនួន ៧៥នាក់ បានបញ្ចប់វគ្គបំប៉នមុខជំនាញ បញ្ជាការ សេនាធិការ វរសេនាតូច នគរបាលការពារព្រំដែនគោក-ទឹក និងវរសេនាតូចនគរបាលអន្តរាគមន៍ ប្រចាំឆ្នាំ២០២២ ប្រកបដោយជោគជ័យ ។ នេះបើតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន ក្នុងពិធីបិទវគ្គ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង និងជាមេបញ្ជាការគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ និងទី៥ ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងការកោតសរសើរដល់ថ្នាក់ដឹកនាំ ដែលបានបើកវគ្គបណ្តុះបណ្តាលជំនាញនិងយុទ្ធវិធីដល់សិក្ខាកាម ជាគុណប្រយោជសម្រាប់បម្រើការការពារជាតិមាតុភូមិ ។

ឯកឧត្តមនាយឧត្តមសេនិយ៍ ខេង សុមេធ សង្ឃឹមនិងជឿជាក់ថា មន្ត្រីនគរបាលទាំងអស់ ដែលបានឆ្លងកាត់វគ្គនេះ នឹងយកចំណេះដឹង និងចំណេះធ្វើ ទៅបម្រើការងារនៅអង្គភាពរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ និងមានក្រមសីលធម៌វិជ្ជាជីវៈ ឱ្យស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងជាកងកម្លាំងប្រកបទៅដោយគុណភាពល្អប្រសើ ៕ ដោយ៖ លោក ឈឿង ចាន់

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner