បែកធ្លាយវីដេអូ លោក អេង ឆៃអ៊ាង និងលោក ឡុង រី ចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀន នៅវត្តភ្នំសេរី សហរដ្ឋអាមេរិក
ភ្នំពេញ៖ហ្វេសប៊ុកកុមារពេជ្រ បានទម្លាយវីដេអូ លោក អេង ឆៃអ៊ាង និងលោក ឡុង រី អតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិចូលរួមប្រជុំជាមួយគណបក្សភ្លើងទៀន នៅវត្តភ្នំសេរី សហរដ្ឋអាមេរិក។ ក្នុងកិច្ចប្រជុំនេះ ឃើញមានវត្តមានលោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន។
នៅលើហ្វេសប៊ុក កុមារពេជ្រ បានសរសេរបញ្ជាក់ថា «អេង ឆៃអ៊ាង និងឡុង រី លើកដៃស៊ីញ៉ូថា កុំថតប្រយ័ត្នបែកធ្លាយវីដេអូ»។ “ភ្លើងទៀនប្រហែលជិតរលត់ទៀតហើយ បើធ្វើបែបនេះដោយភ្ជាប់ខ្លួនជាមួយសម រង្ស៊ី អេង ឆៃអ៊ាង និងមួរ សុខហួ”។
វត្តភ្នំសេរីជាទីកន្លែងនៃការជួបជុំរវាងមេដឹកនាំគណបក្សភ្លើងទៀន ជាមួយទណ្ឌិត សម រង្ស៉ី អេង ឆៃអ៊ាង និង មួរ សុខហួ ដើម្បីពិភាក្សាការងារ និងរៀបចំយុទ្ធសាស្រ្ត។
វត្តភ្នំសេរីរបស់សង្ឃ ប៊ុត ប៊ុនតិញ បានក្លាយជាទីកន្លែងនៃការជួបជុំរវាងមេដឹកនាំគណបក្សភ្លើងទៀនជាមួយទណ្ឌិតសម រង្ស៊ី អេង ឆៃអ៊ាង និងមួរ សុខហួ ដើម្បីពិភាក្សាការងារនិងរៀបចំយុទ្ធសាស្រ្ត។ នេះបើយោងតាមហ្វេសប៊ុកឈ្មោះ កុមារ ពេជ្រ។
ហ្វេសប៊ុកកុមារ ពេជ្រ ក៏បានផ្តាំទៅគណបក្សភ្លើងទៀន សូមមានការប្រុងប្រយ័ត្នជៀស វាង ត្រូវតុលាការរំលាយទៀត ព្រោះវាខុសជាមួយច្បាប់ស្តីពីគណបក្សនយោបាយ។
ប្រភពដដែលបានបញ្ជាក់ថា “យើងនៅមានឯកសារច្រើនទៀតដែលមិនបញ្ចេញ”៕
ដោយ៖ពលជ័យ