រាជរដ្ឋាភិបាលចំណាយទឹកប្រាក់ជិត ៩០០លានដុល្លារ លើ កម្មវិធី ឧបត្ថម្ភអំឡុងពេលប្រយុទ្ធកូវីដ១៩
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជិត ៩០០ លាន ដុល្លារអាមេរិក សម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ជនងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដែលក្នុង នោះប្រជាពលរដ្ឋជាង ២,៧លាននាក់ បានទទួលពីការឧបត្ថម្ភ នេះ។
សេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិ សម្បទា បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០២០ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២២ រដ្ឋាភិបាលកម្ពុជា បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ជន ងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជាមួយនឹងកូវីដ ១៩ មានចំនួន ១១ជុំ និង ៣០លើក ដោយក្នុងនោះបានចំណាយ ទឹកប្រាក់ចំនួន ទឹកប្រាក់ ៨៩៩,៩០ លានដុល្លារ ។
ក្រសួងបន្តថា ក្នុងនោះចំនួនសមាជិកគ្រួសារសរុបដែល ទទួល បានពីការឧបត្ថម្ភនេះមានចំនួន ២ ៧៨៣ ៨០៣ នាក់ នៃចំនួន ៧០៥ ៧៦៦ គ្រួសារ។ ពលរដ្ឋដែលទទួលផល ក្នុងនោះ កុមារ ចាប់ពីអាយុ ០-៥ ឆ្នាំមានចំនួន ១៦៥ ៤២៦ នាក់ មនុស្សវ័យ ចាស់អាយុពី ៦០ឆ្នាំឡើងទៅចំនួន ៣៦៥ ៧៤២នាក់ ជនមាន ពិការភាពចំនួន ៦៤ ៤៣៧ នាក់ និងគ្រួសារដែលមានជំងឺ អេដស៍មានចំនួន ២០ ៣៨ នាក់។
សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី១១ លើកទី៣ នឹងចាប់ ផ្តើមពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២២ រហូតដល់ថ្ងៃ ២៤ខែមករា ឆ្នាំ ២០២៣ ដែលមានរយៈពេល ៣០ថ្ងៃសម្រាប់ទៅដកប្រាក់។
ព្រមជាមួយគ្នានេះដែរក្រសួងសង្គមកិច្ច ស្នើសុំឱ្យអ្នកទទួលផល ទាំងអស់ប្រើប្រាស់ថវិកា ដែលទទួលបានពីកម្មវិធីឱ្យបានត្រឹមត្រូវ ដោយ ជៀសវាងការប្រើប្រាស់ក្នុងគោលបំណងបម្រើឱ្យ អបាយ មុខ ផ្សេងៗ ដេលនាំឱ្យប៉ះពាល់ដល់ ការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការអន្តរាគមន៍ជំនួយសង្គមជា សាច់ ប្រាក់នេះ។
ក្រសួងសង្កត់ធ្ងន់ថា៖«ក្នុងករណីពិនិត្យរកឃើញមានអ្នកទទួលផលដែលប្រើប្រាស់ខុសគោលដៅ បែបនេះ ស្នើឱ្យអាជ្ញាធរមូលដ្ឋាន ធ្វើការអប់រំដល់អ្នកទទួលផលទាំងនោះជាលាយលក្ខណ៍អក្សរ។ បើក្នុងករណីអ្នកទទួលផលទាំងនៅមិនរៀងចាលនោះទេ មេឃុំ-ចៅសង្កាត់ ត្រូវធ្វើការប្រជុំ ពិភាក្សាជាមួយក្រុមប្រឹក្សាក្នុងការធ្វើ បច្ចុប្បន្ន ភាពបណ្ណក្រីក្រនោះឡើងវិញ»។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន មានប្រសាសន៍ ថា ការចំណាយរបស់រាជរដ្ឋាភិបាលក្នុងការជួយពលរដ្ឋ ក្រីក្រ ក្នុងកាលៈទេសៈកូវីដ១៩ គឺជាការល្អប្រសើរ និងជាការចាំបាច់ បំផុត។
លោកថ្លែងថា៖«ប្រជាពលរដ្ឋរបស់យើងមួយចំនួនធំ នៅក្បែរ នឹងបន្ទាត់នៃភាពក្រីក្រច្រើន ហើយជំងឺកូវីដវាផ្ទុះ វាធ្វើឱ្យ ពួក គាត់ កាន់តែក្រជាងមុនទៀត ហើយជំនួយទាំងអស់ គឺមានតម្លៃក្នុង ការជួយប្រជាពលរដ្ឋរបស់យើងមិនថា តិច ឬ ច្រើនទេ។ មិនថា ជាហិរញ្ញវត្ថុ ឬគោលនយោបាយនៅក្នុងការស្តារជីវភាពសេដ្ឋកិច្ច គឺមានភាពចាំបាច់ណាស់»។
អគ្គនាយកមូលនិធិជាតិជំនួយសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោក ឈួរ សុបញ្ញា ធ្លាប់បានពន្យល់ថា ការឧបត្ថម្ភសាច់ប្រាក់ដល់ជនក្រីក្របាន ចែកចេញជា ៣ ប្រភេទ គឺជនក្រីក្រនៅទីប្រជុំជនក្នុងរាជធានី ភ្នំពេញ ជនក្រីក្រនៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ និងជន ក្រីក្រនៅជនបទ ហើយគ្រួសារនីមួយៗនឹងទទួលបានសាច់ប្រាក់ ទៅតាមទំហំគ្រួសារ។
លោកថា៖« ជាមធ្យមនៅជនបទទទួលបាន ២០ ម៉ឺនរៀលក្នុង មួយខែ សម្រាប់ មួយគ្រួសារ។ ចំណែកអ្នកនៅទីក្រុងជាមធ្យម ៨០ ទៅ ១០០ ដុល្លារ។ ការដែលផ្តល់នេះ មិនមែនសុខៗ យើងឱ្យសាច់ប្រាក់ខុសគ្នាទេ ផ្តល់នេះផ្អែកលើមូលដ្ឋាននៃការ សិក្សាលើប្រាក់ចំណូល។
ការសិក្សានេះមានការចូលរួមពីធនាគារពិភពលោក និងធនាគារ អភិវឌ្ឍន៍អាស៊ី»។
ក្រសួងសង្គមកិច្ច ក៏បានរំឮកដល់ប្រជាជនទាំងអស់កុំឱ្យចាញ់ បោក ជនខិលខូចមួយចំនួន ដែលបានដើរឃោសនាបោកប្រាស់ថា ក្នុងករណីប្រជាជនចង់បានបណ្ណក្រីក្រ ដើម្បីទទួលបានប្រាក់ ឧបត្ថម្ភ ពីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ នោះតម្រូវឱ្យគ្រួសារក្រីក្រ ត្រូវបង់ប្រាក់។
ក្រសួងបញ្ជាក់ថា ទង្វើខាងលើនោះមិនត្រឹមត្រូវនោះឡើយ ព្រោះ ការផ្តល់បណ្ណក្រីក្រ ត្រូវបានធ្វើឡើងតាមនីតិវិធីនៃការកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ របស់ក្រសួងផែនការដោយមិនមាន រើស អើងនិន្នាការនយោបាយឡើយ៕ ដោយ៖ ឡាយ សាមាន