សម្ដេចក្រឡាហោម ស ខេង ប្រគល់ពានរង្វាន់ដល់ កីឡាករ ជ័យលាភីនៃការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេច តេជោលើកទី៦»
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រគល់ពានរង្វាន់ដល់ កីឡាករ ជ័យ លាភីដែលបានចូលរួមក្នុងការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ នៅទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីហ្សត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
គួរបញ្ជាក់ថាពិធីបើកការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោលើកទី៦នេះ ធ្វើឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសនៃការអបអរសាទរការបិទបញ្ចប់ភ្លើង សង្គ្រាម នៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេច តេជោឆ្នាំ១៩៩៨ ហើយរហូតដល់ឆ្នាំ២០២២នេះ គឺមានរយៈ ពេល២៤ឆ្នាំហើយ។
ការប្រកួតនៅឆ្នាំនេះមានការចូលរួមពីកីឡាករជាតិ-អន្តរជាតិ សរុប១៧២រូប។ ការប្រកួតនេះមានការប្រកួតជាក្រុម និងការ ប្រកួតជាឯកត្តជនផ្នែកបុរសនិងនារី។
ក្រោយបញ្ចប់ការប្រកួតសម្ដេចក្រឡាហោម ស ខេង ក្នុងនាម តំណាង សម្ដេចតេជោ ហ៊ុន សែន ក្នុងការអញ្ជើញប្រគល់ ពាន រង្វាន់ជូនម្ចាស់ជ័យលាភីទាំងនោះ។
សម្រាប់ពានរង្វាន់ជាក្រុម (West Course) រួមមាន៖
- លេខ១ បានទៅលើក្រុមកីឡាករដែលរួមមាន៖ សម្ដេចក្រឡាហោម ស ខេង នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ។
- លេខ២ បានទៅលើក្រុមកីឡាករដែលរួមមាន៖ លោកឧកញ៉ា ឈុន អូន លោកឧកញ៉ា សំអាង និងលោកឧកញ៉ា សៀន សូយ៉ានី។
- លេខ៣ បានទៅលើក្រុមកីឡាករដែលរួមមាន៖ លោកឧកញ៉ា លី ឃុនថៃ លោក ហាន់ ចឺ (Han Zhe) និងលោក សួស សារិទ្ធ។
សម្រាប់ពានឯកត្តជនផ្នែកនារី (Est Course) រួមមាន៖ - ពាននារី Gross Score បានទៅលើកីឡាការិនី Rann Sokouey។
- ពាននារី CGF-HDC លេខ១ បានទៅលើកីឡាការិនី Keo Sokneang។
- ពាននារី CGF-HDC លេខ២ បានទៅលើកីឡាការិនី Khun Longnich។
សម្រាប់ពានឯកត្តជនផ្នែកនារី (Est Course) រួមមាន៖
ប្រភេទពាន CGF-HDC៖ - ពានបុរស CGF-HDC លេខ១ បានទៅលើលោក Harm Vantha។
- ពានបុរស CGF-HDC លេខ២បានទៅលើលោក Ung Raksmey។
- ពានបុរស CGF-HDC លេខ៣ បានទៅលើលោក Pay Sam។
ប្រភេទពាន Gross Score៖ - ពានបុរស Gross Score លេខ១ បានទៅលើលោកឧកញ៉ា Ly Hong។
- ពានបុរស Gross Score លេខ២ បានទៅលើលោក Peou Pich Meta។
- ពានបុរស Gross Score លេខ៣ បានទៅលើលោក Seng Van Sieha។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនាថ្ងៃនេះដែរ ក៏ជាការបង្កើតបរិយាកាសរឹតចំណង មេត្រីភាព សាមគ្គីភាពរវាង អ្នក លេងកីឡាវាយកូនគោលផងដែរ។ កីឡាករដែល ចូល រួម ប្រកួតនេះ ភាគច្រើនជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមបណ្តា ក្រសួងស្ថាប័នរបស់រដ្ឋ អភិបាលខេត្ត ព្រមទាំងឯកអគ្គរាជទូត/រដ្ឋទូត បណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា៕ដោយ៖រ៉ាវុធ









