ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងមានលទ្ធភាពបញ្ច់ការងារបានដោយជោគជ័យជាទីបំផុត។​ ជាពិសេសចំពោះការបណ្តាក់ទុន ពីព្រោះលោកអ្នកកំពុងមានដៃគូដែលផ្តល់នូវទំនុកចិត្តខ្ពស់។ តែយ៉ាងណាក្តី សូមប្រកាន់ខ្ជាប់នូវគម្រោងផែនការជានិច្ច ពីព្រោះភាពរំខាននានានៅមានសញ្ញាណវិជ្ជមាននៅឡើងក្នុងពេលនេះ។ ទំនុកចិត្តជាកត្តាចំបាច់សម្រាប់រាល់ភាពជោគជ័យគ្រប់យ៉ាង ប្រសិនបើអ្នកធ្វើឲ្យមានកំហុស គឺពិបាកកែប្រែស្ថានភាពនៅវិញណាស់។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមបំពេញការងារ ហើយកុំ សន្យាចោល។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលនេះជារយៈពេលដែលមានអំណោយផលសម្រាប់ការងារដែលទាក់ទងនឹងសិល្បៈ។ រាល់កិច្ចការទាំងអស់នឹងប្រែជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលវេលាបើកការបង្ហាញការតាំងពិព័រណ៍ ឬស្នាដៃសិល្បៈនានា។ ចំពោះបញ្ហាដែលធ្លាប់កើតឡើងកន្លងមក​ នឹងអាចដោះស្រាយបាននៅពេលនេះ។ ភាពជោគជ័យរបស់អ្នកផ្សារភ្ជាប់ជាមួយនឹងខិតខំប្រឹងប្រែងដោយខ្លួនឯង។ ដោយឡែក សូមលោកអ្នក ព្យាយាមរក្សាភាតរភាព ហើយបោះបង់ចោលការផ្តោតទៅលើកំហុសអតីត។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់ការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មីនៅមជ្ឈដ្ឋានខាងក្រៅ។ ធ្វើយ៉ាងណាសូមកុំចាកចេញពីក្រុម ពីព្រោះលោកអ្នកមិនអាចទទួលបានផលល្អសម្រាប់ការងារតែម្នាក់ឯងបានទេ។ សូមចូលរួមការពិភាក្សាយោបល់ជាមួយមនុស្សក្នុងក្រុម និងថ្នាក់លើ។ ចំពោះកិច្ចការណាដែលពិបាកក្នុងការសម្រេចចិត្ត សូមស្នើការពិភាក្សាពីថា្នក់លើ។ ក្រៅពីនេះ លោកអ្នកអាចការពារ ទស្សនៈយោបល់របស់ខ្លួន និងអាចដោះស្រាយបញ្ហាដោយងាយស្រួល។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកកំពុងជួបបញ្ហាទាក់ទងនឹងទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ សូមដោះស្រាយបញ្ហាតូចតាចនានាដែលមានកន្លងមក ហើយត្រូវសំដែងភាពស្មោះត្រង់ទទួលយកការពិត។ អ្នកត្រូវរស់នៅ និងប្រកបការងារដោយភាពសុចរិត ហើយក៏មិនចាំបាច់ត្រូវលាក់បាំងកំហុសរបស់ខ្លួនដែរ ។ លើសពីនេះ អ្នកមិនគួរចូលរួមក្នុងដំណើរផ្សងព្រេងដែលមិនច្បាស់លាស់នោះឡើយ ពីព្រោះអស្ថេរភាពក្នុងការងារ អាចនឹងកើតឡើងដោយងាយណាស់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពខ្ពស់ធ្វើឲ្យរាល់ការងារទាំងអស់សម្រេចបានជោគជ័យ ប៉ុន្តែលោកអ្នកមានអារម្មណ៍សង្ស័យចំពោះសមត្ថភាពរបស់ខ្លួនជ្រុលពេក ឬផ្តេកផ្តួលជាមួយភាពបរាជ័យក្នុងពេលកន្លងមក ដែលបណ្តាលឲ្យរាំងស្ទះដល់ការសម្រេចចិត្ត​ និងឳកាសទទួលបានភាពជោគជ័យធំ។ ដោយឡែក​ លោកអ្នកគួរ​ចូលរួមសកម្មភាពជាមួយនឹងក្រុមការងារ ហើយត្រូវចូលអោយកាន់តែកៀកនឹងថ្នាក់លើ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅជាប្រក្រតី ប៉ុន្តែលុយកាក់ និងលាភសំណាងធំដុំមិនទានអាចទទួលបានទេក្នុងពេលនេះ។ ចំពោះការងារដែលទាមទារពេលវេលា និងលុយកាក់ច្រើន គួរតែផ្អាកសិន ហើយរងចាំឳកាសល្អណាមួយនៅថ្ងៃខាងមុខ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបានទេ គឺត្រូវចងចាំថាកំហុសអាចកើតឡើងទាក់ទងនឹងពត៌មាន​ ឬទាក់ទងនឹងឯកសារ។  ទន្ទឹមនឹងនេះ ចូរមាន ការប្រុងប្រយ័ត្នអោយបានខ្ពស់ក្រែងមានផលប៉ះពាល់ដល់សុខភាព។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានភាពជោគជ័យធំពីការងារដែលបានដាក់ចេញកន្លងមក មិនត្រឹមតែប៉ុណ្ណោះឳកាសដែលអាចទទួលបានដំណែងមានភាពវិជ្ជមានខ្ពស់។ ថ្ងៃនេះរាល់ពាក្យសំដី និងអាកប្បកិរិយារបស់អ្នកទទួលបានការយកចិត្តទុកដាក់ និងលើកសរសើរខ្លាំងណាស់ ដូចេ្នះចូរធ្វើយ៉ាងណាទាញផលចំណេញឲ្យបានអតិបរមា។ ក្នុងពេលទន្ទឹមគ្នានេះគួរមានភាពស្មោះត្រង់ ហើយរក្សាភាពត្រឹមត្រូវក្នុង ទំនាក់ទំនងជាមួយមនុស្សនៅក្នុងក្រុមជានិច្ច។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មានអារម្មណ៍ធុញថប់ខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ដល់កិច្ចការរបស់ខ្លួនយ៉ាងខ្លាំង។ សូមលោកអ្នកព្យាយាមបែងចែកការងារ និងបញ្ហា។ កុំបន្ថែមបន្ទុកឲ្យខ្លួនឯងរហូតបង្ខំអ្នកឲ្យបាត់បង់ជំនឿលើខ្លួនឯង។ សូមចាប់ផ្តើមជាថ្មី ក្រឡេកមើលស្ថានភាពជុំវិញខ្លួន ហើយដោះស្រាយបញ្ហាចំពោះមុខ។ ផលលំបាកទាំងនេះជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ ហើយអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការដោះស្រាយវា។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរទៅជាប្រក្រតី ប៉ុន្តែសូមយកចិត្តទុកដាក់ចំពោះពត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារ និងរបររកស៊ីរបស់អ្នក។ អ្នកត្រូវរកមធ្យោបាយគ្រប់គ្រងស្ថានភាពនៅជុំវិញកិច្ចការរបស់អ្នក។ ភាពយឺតយ៉ាវអាចបណ្តាលឲ្យពិបាកក្នុងការកែប្រែស្ថានការណ៍។ ថ្ងៃនេះចូរប្រយ័ត្ននឹងការបាត់បង់ពត៌មាន ហេតុនេះការជឿទុកចិត្តត្រូវតែមានកំរិត។ លើសពីនេះ បើអាចធ្វើបានមិនគួរនិយាយ ស្តីច្រើនពេកនោះទេ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះជាថ្ងៃដែលមានអំណោយផលសម្រាប់ការទំនាក់ទំនងជាមួយដៃគូ និងការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្មដោយជោគជ័យ។ សម្រាប់លោកអ្នកដែលរកស៊ីជួញដូរនឹងទទួលបានលាភធំទាក់ទងនឹងហិរញ្ញវត្ថុ ចំណែកកិច្ចការដែលទាក់ទងនឹងអចលនទ្រព្យនឹងអាចផ្តល់ផលលើសពីការរំពឹងទុក។ ក្នុងថ្ងៃនេះ ប្រការ ដែលសំខាន់សូមកុំព្យាយាមធ្វើការបំពេញចិត្តអ្នកដទៃ យកចិត្តទុកដាក់នឹងការងារខ្លួនឯង ជានិច្ចទើបល្អ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងប្រព្រឹត្តិទៅលើគន្លងផ្លូវជោគជ័យដ៏ធំ ហើយក្នុងអនាគតដ៏ខ្លីអ្នកនឹងទទួលបានដំណឹងដ៏រីករាយសម្រាប់វិជ្ជាជីវៈរបស់ខ្លួន។ ទោះបីយ៉ាងណាក៏ដោយ ដើម្បីទទួលបានលទ្ធផលល្អ សូមព្យាយាមចំណាយពេលបន្ថែម និងកែលម្អស្ថានភាពការងាររបស់អ្នក។ ថ្ងៃនេះអ្នកមានអំណោយផលចំពោះលទ្ធភាពនៃការវាយតម្លៃដ៏ត្រឹមត្រូវ និងទាញការសន្និដ្ឋានសមស្រប។ ដោយឡែក ប្រសិនបើអ្នកមានភាពរឹងស្ទះ  សូមស្នើរកជំនួយ កុំប្រថុយអោយសោះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាលកិច្ចការងារ និងមុខរបរជួញដូរនានានឹងដំណើរការបានដោយរលូន។ ចំពោះសញ្ញាណនៃឧបសគ្គគឺមិនទាន់អាចកំណត់បាននោះទេ ដូច្នេះសូមប្រុងប្រយ័ត្នហើយធ្វើការដោយសន្សឹមៗ។ នៅក្នុងអនាគតដ៏ខ្លី អ្នកនឹងអាចទទួលបានសំណាងផ្នែកហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះ ចូរមានការតស៊ូចំពោះស្ថានភាពដែលអ្នកជួបប្រទះ ចាកចេញពីរឿងរបស់អ្នកដទៃ ដោយកុំធ្វើការសន្និដ្ឋានដែលគ្មានមូលដ្ឋាន ពីព្រោះកំហុស កំពុងនៅជាប់នឹងភាពរីកចម្រើន។

ចំណាំៈ

ឆ្នាំទាំង៣ ជូត មមី​ រកា រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានទំនាក់ទំនងល្អដល់ការបង្កើតថ្មី ហើយចំពោះការដោះស្រាយបញ្ហាគឺនឹងល្អប្រសើរ និងកើតលាភយសផង។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner