ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តសកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង
ភ្នំពេញ៖ ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់សកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត ក្នុងចំណោម៣ខេត្ត មានដូចជា ខេត្តបាត់ដំបង ពោធិសាត់ និងកំពង់ឆ្នាំង ក្នុងឆ្នាំ២០២២នេះ នៅស្រុកមោងឬស្សី ដោយមានការចូលរួមពីសំណាក់នទីតាំង សួន កាឡូលា ស្រុក មោង ឫស្សី នៅទីតាំងសួនកាឡូលា ស្រុកមោង ឫស្សី ដោយមានការចូលរួមមាន លោក ទេព ហន អភិបាល ស្រុកមោងឫស្សី លោក លី សាលីម អភិបាលរង និងលោក គឹម សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង ជាមួយនឹងការទទួលបានការគាំទ្រខ្លាំងពីបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីមូលដ្ឋាន ប្រហែល៤០០នាក់។
លោក ស៊ុន រតនៈ អនុប្រធានការិយាល័យ នៃនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា ទីតាំងចំនួន២ នៅខេត្តបាត់ដំបង បានគាំទ្រសកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត កម្ពុជា-ចិន របស់ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចុះបញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៦ ទៅកាន់មូលដ្ឋានរបស់ពួកគាត់ រយៈពេល២ថ្ងៃ ដោយមានការចូលរួមពីមន្រ្តីមូលដ្ឋានពាក់ព័ន្ធជុំវិញខេត្ត និងស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។
លោក បន្តទៀតថា សកម្មភាពចុះបញ្ចាំងភាពយន្តនៅខេត្តបាត់ដំបងនេះ គឺចាប់ផ្តើមតាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ទើបបញ្ចប់ការចាក់បញ្ចាំង និងបន្តទោកាន់ខេត្តចំនួន២ទៀត មានខេត្តពោធិសាត់ និងកំពង់ឆ្នាំង។ ខ្សែភាពយន្តចល័តកម្ពុជា-ចិន លើកទី៥នេះ គឺធ្វើឡើងក្នុងគោលផ្សព្វផ្សាយពីចំណងមិត្តភាព កម្ពុជា-ចិន ទៅដល់ប្រជាពលរដ្ឋកម្ពុជា ។ ដោយសារតែខ្សែភាពយន្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងអប់រំបន្ថែម ពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើន នៃប្រទេសទាំង២ កម្ពុជា និងចិន ដែលជាមហាមិត្តដែកថែប។
លោកអនុប្រធានការិយាល័យ បន្តថា ការបញ្ចាំងភាពយន្តនេះដែរ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា-ចិន ចាត់ទុកជាឆ្នាំផ្លាស់ប្តូរវប្បធម៌ និងទេសរចណ៍រវាងប្រទេសទាំង២ ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌សិល្បៈភាពយន្តរវាងកម្ពុជា-ចិន អោយកាន់តែស៊ីជម្រៅ និងរឹងមាំស្ថិតស្ថេរបន្ថែមទៀតចាប់ពីទីក្រុងរហូតដល់ជនបទ ។
នៅក្នុងសកម្មភាពចាក់បញ្ចាំងនេះ ក្រុមការងារ ក៍បានធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីបរិស្ថាន អនាម័យ និងបានចែកម៉ាស់ វាស់កម្តៅ ជូនពួកគាត់មុន និងបើកឲ្យចូលទស្សនាភាពយន្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល ។ តាមរយៈការចុះចាក់បញ្ចាំងជាច្រើនខេត្តកន្លងមកនេះ សង្កេតឃើញថា ប្រជាពលរដ្ឋដែលចូលរួមទស្សនាបានបង្ហាញទឹកមុខរីករាយ និងគាំទ្រសកម្មភាពការចាក់បញ្ចាំងនេះ ហើយបានសូមណូមពរឲ្យក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តចុះចាក់ញ្ចាំងភាពយន្ត នៅឆ្នាំក្រោយៗទៀត ។
គួរបញ្ជាក់ថា ការបញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន នាខេត្តបាត់ដំបងនេះ មាន២តីតាំង គឺនៅសួនច្បារមុខផ្សារណាត់ និងស្រុកមោងឬស្សី ដែលជាទីតាំងចុងក្រោយមុនបន្តទោ២ខេត្ត ក្នុងនោះប្រជាពលរដ្ឋចូលរួមទស្សនារាប់រយនាក់ ដោយមួយទីតាំងៗ បញ្ចាំង២រឿង គឺរឿងដំណើរ នៃប្រាក់ និងរឿងវិញាណទីងមោង។
គួររំលឹកថា ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបង្កើតរយៈពេល៥ឆ្នាំហើយ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ក្នុងន័យផ្សព្វផ្សាយពីចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន ដែលជាមហាមិត្តដែកថែម៕ ចាន់ វិចត្រ