ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី២៦ ធ្នូ ២០២២
ពីមុន លុយតិច ធ្វើផ្លូវឱ្យបានវែង តែបច្ចុប្បន្នធ្វើផ្លូវផ្តោតលើគុណភាព និងសោភ័ណភាព
ផ្លូវជាតិលេខ៤១ គឺជាការតភ្ជាប់ផ្លូវដ៏មានសារៈសំខាន់សម្រាប់វិស័យដឹកជញ្ជូន និងទេសចរណ៍ ដែលកើតចេញពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល
មកដល់ពេលនេះ មិត្តចិនជួយសាងសង់ផ្លូវ ៣០ខ្សែ ប្រវែងជាង៣ពាន់គីឡូម៉ែត្រ ដោយចំណាយជិត ២ពាន់លានដុល្លារ
ចិន ជាទីផ្សារដ៏ធំសម្រាប់កសិផលរបស់កម្ពុជា។ ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន គឺជាឱកាសដ៏ធំសម្រាប់ទីផ្សារកសិផលរបស់កម្ពុជា
ផលលំបាករបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន គឺការរកទីផ្សារសម្រាប់ផលិតផលរបស់ប្រជាពលរដ្ឋ
កិច្ចព្រមព្រៀង RCEP គឺជាមោទនភាពសម្រាប់កម្ពុជា ព្រោះបានផ្តួចផ្តើមឡើងដោយសម្តេចពេលកម្ពុជាធ្វើប្រធានអាស៊ានឆ្នាំ២០១២ ហើយចូលជាធរមានពេលកម្ពុជាដល់វេនធ្វើប្រធានអាស៊ានវិញនៅឆ្នាំ២០២២
មុនពេលកូវីដ១៩ រាជរដ្ឋាភិបាល មានអតិរេកប្រាក់ (សល់ក្រោយចំណាយ) មិនក្រោម ៥០០លានដុល្លារទេ។ បច្ចុប្បន្នមានប្រមាណ ៣៥០លានដុល្លារ
អំពាវនាវពលរដ្ឋសន្សំសំចៃអគ្គិសនី ព្រោះបច្ចុប្បន្នរដ្ឋកំពុងខាតបង់លើថាមពលអគ្គិសនី
អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ពេលបើកបរ។ កុំខ្លាចនគរបាលចរាចរណ៍ ត្រូវខ្លាចការបាត់បង់ជីវិត ឬរបួសពិការ
អំពាវនាវដល់សិស្សធ្លាក់បាក់ឌុប ឱ្យបន្តប្រឹងសិក្សាដើម្បីប្រលងនៅឆ្នាំក្រោយទៀត
ការប្រលងបាក់ឌុបនៅតែបន្តរឹតបន្តឹង គ្មានការបន្ធូបន្ថយទេ។ កម្ពុជាធ្វើបានយ៉ាងល្អលើការអប់រំ ហើយត្រូវបន្តជំរុញគុណភាពនៃការសិក្សា
ដើមឆ្នាំ២០២៣ នឹងសម្តេចនឹងទៅទស្សនកិច្ចនៅប្រទេសម៉ាឌីវ និងប្រទេសឡាវ
កម្ពុជាដាក់ចេញគោលដៅបំផ្លាញចោលគ្រាប់មីនឱ្យអស់នៅឆ្នាំ២០២៥
បន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំង និងបន្តរួមគ្នាជួយទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ទាំងអស់គ្នា