ពលរដ្ឋអាមេរិកតស៊ូជាមួយព្យុះរដូវរងាដ៏សាហាវ ស្លាប់មនុស្ស ៣៤នាក់ហើយ
វ៉ាស៊ីងតោន ឌីស៊ី៖ ព្យុះរដូវរងាដ៏ធំមួយ បានវាយប្រហារភាគច្រើននៃភាគកណ្តាល និងភាគខាងកើតសហរដ្ឋអាមេរិក ដែលកំពុងនាំមកនូវការធ្លាក់ចុះនៃសីតុណ្ហភាព បំបែកកំណត់ត្រា និងលក្ខខណ្ឌព្រិលដ៏អាក្រក់ ដែលបានបណ្តាលឱ្យមនុស្ស ៣៤នាក់ស្លាប់ ខណៈដែលមានការលុបចោលជើងហោះហើរ ការបិទផ្លូវហាយវេ និងការប្រកាសអាសន្នរដ្ឋមួយចំនួន។
រូបភាពបានបង្ហាញពីព្រិល បក់ បោក សម្អាត ផ្លូវ ក្នុង ទីក្រុង Lancaster ទីក្រុង ញូវយ៉ក ក្បែរ តំបន់ Buffalo ជា តំបន់ មួយ ក្នុង ចំណោម តំបន់ ដែល រង គ្រោះ ខ្លាំង បំផុត ដោយ ព្យុះ រដូវរងា។
រថយន្ត ត្រូវបាន ទុក ចោល នៅ លើ ផ្លូវ Main Street ក្នុង ទីក្រុង Amherst ទីក្រុង ញូវយ៉ក។ មនុស្សគ្មានផ្ទះសម្បែងត្រូវបានមើលឃើញថា ព្យាយាមរក្សាភាពកក់ក្តៅក្នុងទីក្រុង Denver រដ្ឋ Colorado ។ រីឯ អគារ ដែល គ្រប ដោយ ព្រិល ត្រូវ បាន គេ ឃើញ នៅ ក្នុង ទីក្រុង Louisville រដ្ឋ Kentucky៕ ប្រភពពី Reuters, AFP , ដោយ៖ សារ៉ាត