កូរ៉េខាងត្បូងលើកលែងទោសដល់អតីតប្រធានាធិបតី លោក Lee Myung-bak
អត្ថបទដោយ៖
លន់ សារ៉ាត
សេអ៊ូល៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បាននិយាយថា អតីតប្រធានាធិបតីកូរ៉េខាងត្បូងដែលជាប់ពន្ធនាគារ លោក Lee Myung-bak បានទទួលការលើកលែងទោសពីប្រធានាធិបតី ដោយកាត់បន្ថយការកាត់ទោសរយៈពេល ១៧ ឆ្នាំរបស់លោក ពីបទចោទប្រកាន់អំពើពុករលួយ។
លោក Lee ស្ថិតនៅក្នុងបញ្ជីមនុស្សជាង ១,៣០០នាក់ ដែលបានទទួលការលើកលែងទោសពិសេស “តាមទស្សនៈនៃការបង្រួបបង្រួមជាតិទូលំទូលាយ តាមរយៈការផ្សះផ្សា ការអត់ឱន និងការពិចារណា” ។ លោករដ្ឋមន្ត្រី Han Dong-hoon បានប្រាប់អ្នកយកព័ត៌មានបែបនេះ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាមួយប្រធានាធិបតី Yoon Suk-yeol កាលពីថ្ងៃអង្គារ។
លោក Lee ដែលមានអាយុ ៨១ឆ្នាំ កាលពីខែមិថុនា ត្រូវបានអនុញ្ញាតឱ្យដោះលែងពីពន្ធនាគារបណ្តោះអាសន្នដោយសារតែអាយុរបស់លោក និងសុខភាពកាន់តែយ៉ាប់យ៉ឺន ខណៈកំពុងជាប់ពន្ធនាគារ ១៧ឆ្នាំពីបទស៊ីសំណូកនិងកេងបន្លំ៕ ប្រភពពី AFP , ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ