សណ្តាន់គេអាចប្រើបានទាំងបរិភោគ និងឱសថព្យាបាលរោគជំងឺ

ភ្នំពេញ៖ សណ្តាន់ (False mangosteen) គឺជារុក្ខជាតិគេអាចប្រើទាំង ស្លឹក ដើមមកធ្វើជាឱសថព្យាបាលរោគជំងឺ និងពិសេសផ្លែរបស់វាមកប្រើធ្វើជាគ្រឿងម្ជូរឆ្ងាញ់ពិសារទៀតផង។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថានបានឱ្យដឹងថា៖ ដើមសណ្តាន់មានកម្ពស់១០-១៥ម សម្បកក្រៅពណ៌ខ្មៅ ខាងក្នុងជ័រពណ៌លឿង។ មែករាងជ្រុងនៅពេលខ្ចី រាងមូលពេលចាស់។ ស្លឹកឈម រាងពងក្រពើក្រាស់ មានប្រវែង ៨-១៥ ស.ម ទទឹង ៣-៥ស.ម។

ផ្កាទ្វេភេទ ឬមានភេទតែមួយ (ផ្កាញី ឬផ្កាឈ្មោល) លើដើមខុសគ្នា ចេញនៅតាមប្រគាបស្លឹក ឬនៅចុងមែក ផ្ការាយឬកញ្ចុំមាន១-៥។ ត្របកផ្កា៤ ស្រទាប់ផ្កា៤-៥ ក្រាស់រឹងពណ៌ទឹកក្រូចលាយស្វាយ ឬស និងក្រហមនៅផ្ទៃក្នុង។ ផ្លែរាងមូលទ្រវែងដូចស៊ុត។ ស្លឹកមានរសជាតិជូរ ចត់ បន្តរពូជដោយគ្រាប់ ដុះក្នុងព្រៃរនាម ឬព្រៃក្រាស់លើដីទំនាប។

ចំពោះការប្រើប្រាស់បានជាគ្រឿងទេស និងឱសថ៖
គ្រឿងទេស ស្លឹកបុកសម្រាប់សម្លរគ្រឿង។ ផ្លែស្រស់ប្រើជាម្ជូរ សម្រាប់ប្រហុកឆៅចិញ្រ្ចាំ។ ឱសថ ស្លឹក និងផ្លែ ស្ងោរត្រាំព្យាបាលកើតពិស និងរោគលឿង៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner