ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តបញ្ចាំងនៅខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ក្រុមការងារបញ្ចាំងខ្សែភាពយន្តកម្ពុជា-ចិន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ចប់សកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត បានបន្តការចាក់បញ្ចាំងខ្សែភាពយន្ត ចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៦ និងការបញ្ចាំងលើកទី៥ ក្នុងឆ្នាំ២០២២ នៅទីតាំងវិទ្យាល័យកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក សន សំអាត អភិបាលរងស្រុកកំពង់ត្រឡាច និងជាប្រធាន ស ស យក ស្រុក ក្រោមក្រសែភ្នែកអ្នកទស្សនាប្រហែល ជាង២០០នាក់មានចំនួន២ គឺរឿងដំណេីរ នៃប្រាក់ និងរឿងវិញាណទីងមោង ។

លោក ស៊ុន រតនៈ អនុប្រធានការិយាល័យ នៃនាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអោយដឹងថា ទីតាំងចំនួន២ នៅខេត្តបាត់ដំបង បានគាំទ្រសកម្មភាពចុះបញ្ចាំងខ្សែភាពយន្ត កម្ពុជា-ចិន របស់ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលចុះបញ្ចាំងខ្សែភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៦ ទៅកាន់មូលដ្ឋានរបស់ពួកគាត់ រយៈពេល២ថ្ងៃ ដោយមានការចូលរួមពីមន្រ្តីមូលដ្ឋានពាក់ព័ន្ធជុំវិញខេត្ត និងស្រុក និងបងប្អូនប្រជាពលរដ្ឋជាច្រើនផងដែរ។

លោក បន្តទៀតថា សកម្មភាពចុះបញ្ចាំងភាពយន្តនៅខេត្តពោធិសាត់នេះ គឺចាប់ផ្តើមតាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ទើបបញ្ចប់ការចាក់បញ្ចាំង និងបន្តទៅកាន់ខេត្តចំនួន២ទៀត មានខេត្តពោធិសាត់ និងកំពង់ឆ្នាំង។ ខ្សែភាពយន្តចល័តកម្ពុជា-ចិន លើកទី៦នេះ គឺធ្វើឡើងក្នុងគោលផ្សព្វផ្សាយពីចំណងមិត្តភាព កម្ពុជា-ចិន ទៅដល់ប្រជាពលរដ្ឋកម្ពុជា។

ដោយសារតែខ្សែភាពយន្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ចំណេះដឹងអប់រំបន្ថែម ពីវប្បធម៌ទំនៀមទម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជន និងការរីកចំរើន នៃប្រទេសទាំង២ កម្ពុជា និងចិន ដែលជាមហាមិត្តដែកថែប។

លោកអនុប្រធានការិយាល័យ បន្តថា ការបញ្ចាំងភាពយន្តនេះដែរ បានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា-ចិន ចាត់ទុកជាឆ្នាំផ្លាស់ប្តូរវប្បធម៌ និងទេសរចណ៍រវាងប្រទេសទាំង២ ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌សិល្បៈភាពយន្តរវាងកម្ពុជា-ចិន អោយកាន់តែស៊ីជម្រៅ និងរឹងមាំស្ថិតស្ថេរបន្ថែមទៀតចាប់ពីទីក្រុងរហូតដល់ជនបទ។

នៅក្នុងសកម្មភាពចាក់បញ្ចាំងនេះ ក្រុមការងារ ក៍បានធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីបរិស្ថាន អនាម័យ និងបានចែកម៉ាស់ វាស់កម្តៅ ជូនពួកគាត់មុន និងបើកឲ្យចូលទស្សនាភាពយន្ត ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ តាមការណែនាំ របស់ក្រសួងសុខាភិបាល។

តាមរយៈការចុះចាក់បញ្ចាំងជាច្រើនខេត្តកន្លងមកនេះ សង្កេតឃើញថា ប្រជាពលរដ្ឋដែលចូលរួមទស្សនាបានបង្ហាញទឹកមុខរីករាយ និងគាំទ្រសកម្មភាពការចាក់បញ្ចាំងនេះ ហើយបានសូមណូមពរឲ្យក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្តចុះចាក់ញ្ចាំងភាពយន្ត នៅឆ្នាំក្រោយៗទៀត ។
គួរបញ្ជាក់ថា ការបញ្ចាំងភាពយន្តចល័តកម្ពុជា-ចិន បានបញ្ចប់បេសកម្ម៣ខេត្ត គឺបាត់ដំបង និងពោធិសាត់ និងខេត្តកំពង់ឆ្នាំង ។
គួររំលឹកថា ខ្សែភាពយន្តចល័តកម្ពុជា-ចិន បានបង្កើតរយៈពេល៥ឆ្នាំហើយ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ក្នុងន័យផ្សព្វផ្សាយពីចំណងមិត្តភាពដ៏រឹងមាំកម្ពុជា-ចិន ដែលជាមហាមិត្តដែកថែម៕ ចាន់ វិចត្រ