សាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានាក្នុងវត្តមុនីរតនរង្សី (ហៅវត្តត្រពាំងទា) ស្ថិតនៅភូមិត្រពាំងទា ឃុំចក ស្រុកអូររាំងឪ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “ពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានាក្នុងវត្តមុនីរតនរង្សី (ហៅវត្តត្រពាំងទា)” ស្ថិតនៅភូមិត្រពាំងទា ឃុំចក ស្រុកអូររាំងឪ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមប្រធានបានលើកឡើងអំពីសារៈសំខាន់នៃការរួមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងការការពាររក្សាសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ជាក់ស្តែងក្នុងប្រវត្តិសាស្ត្រខ្មែរយើងកន្លងមកវត្តត្រពាំងទាត្រូវបានបំផ្លាញក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត តែបន្ទាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សមិទ្ធផលនានានៃវត្តត្រពាំងទាត្រូវបានស្ថាបនាឡើងវិញតាមរយៈកិច្ចផ្តួចផ្តើមរបស់ព្រះគ្រូចៅអធិការ និងពុទ្ធបរិស័ទចំណុះជើងវត្ត ក្រោមការឧបត្ថម្ភគាំទ្រពីសំណាក់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ និងសប្បុរសជននានា នេះសបញ្ជាក់អំពីស្មារតីរួបរួមសាមគ្គីរបស់ប្រជាជាតិយើង ដែលជាវប្បធម៌ដ៏ផូរផង់របស់ខ្មែរយើង ហើយសមិទ្ធផលដែលដាក់សម្ពោធនៅពេលនេះទៀតសោតនឹងចូលរួមចំណែកបម្រើដល់ប្រយោជន៍មូលដ្ឋានក៏ដូចជាលើកកម្ពស់គុណតម្លៃនៃពុទ្ធសាសានាយើង។ លើសពីនេះទៀត ឯកឧត្តមប្រធានក៏បានលើកឡើងអំពីសារៈសំខាន់នៃវិស័យពុទ្ធចក្រក្នុងការអប់រំបណ្តុះសន្តិភាពផ្លូវចិត្តរបស់ប្រជាពលរដ្ឋ ជួយលើកស្ទួយសីលធម៌សង្គម និងអំពាវនាវសូមឱ្យមានការបន្តរួបរួមគ្នារវាងវិស័យពុទ្ធចក្រ និងអាណាចក្រក្នុងការពារសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងសុខុលមាលភាពរបស់សង្គមជាតិយើង។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រធានក៏បានពាំនាំនូវសារសួរសុខទុក្ខ ថ្វាយព្រះពរ និងជូនពរឆ្នាំថ្មីឆ្នាំសកល២០២៣ ដល់ព្រះតេជគុណ លោកតា លោកយាយ បងប្អូន និងក្មួយៗទាំងអស់ពីសំណាក់សម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ អ៊ូ សាន សាយឈុំ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចនូវសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា៕ ប្រភព៖ ក្រសួងបរិស្ថាន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner