ខាវ ឧត្តម ដែលទទួលបាននិទ្ទេស A មានបំណងចង់រៀនជំនាញព័ត៌មានវិទ្យា ប៉ុន្តែគ្រួសារមានជីវភាពខ្វះខាត

អត្ថបទដោយ៖
CPA

ភ្នំពេញ:ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាសម័យប្រឡង ៥ធ្នូ ឆ្នាំ២០២២កន្លងទៅនេះ មានសិស្សទទួលបាននិទ្ទេស A ទូទាំងប្រទេសមានចំនួន ១ ០៤៩ នាក់ ដែលលទ្ធផល នៃការប្រឡងនេះ គឺមានបេក្ខជនជាប់សរុប ៩០ ៩៥ ០នាក់ ត្រូវជា ៧២,៣៣ ភាគរយ នៃចំនួន បេក្ខជនមកប្រឡង។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ បេក្ខជនដែលជាប់និទ្ទេស A ឆ្នាំនេះ មានជីវភាពក្រីក្រ ត្រូវបានសប្បុរសជន ក៏ដូចជាអភិបាលខេត្តនីមួយៗលើកទឹកចិត្តតាមរយៈរូបភាពផ្សេងៗគ្នា ទាំងអស់នោះបានបង្ហាញ ពីការគាំទ្រនូវការអប់រំដោយមិ នគិតពីជីវភាពមាន ឬក្រ។

ក្នុងចំណោមសិស្សនិទ្ទេស A ដែលមានជីវភាពមិនសូវធូរធារ ក៏មានផងដែរនូវបេក្ខជន ខាវ ឧត្តម មកពីខេត្តបន្ទាយមា នជ័យ។ យុវសិស្សរូបនេះមានវ័យ ១៩ឆ្នាំ មានទីលំនៅនៅភូមិពោធិ៍រាំបុណ្យ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័ យ ដែលស្ថិតក្រោមបន្ទុកម្ដាយជាស្ត្រីមេម៉ាយ។

ឧត្តម មាន បងប្អូនពីរនាក់ ដោយខ្លួនគឺជាកូនបង ហើយជីវភាពគ្រួសាររបស់ ឧត្តម មានស្ថានភាព លំបាក ដោយធ្លាប់តែពឹងផ្អែកខ្លាំងលើឪពុកជាមេគ្រួសារ ។
ផ្ទុយពីសិស្សមួយចំនួនដែលមានជីវភាពធូរធារ មានឪពុកម្ដាយជាអ្នកផ្គត់ផ្គង់ការសិក្សាស្រាប់ ឧត្តម ដែលជាកូនអ្នកខ្វះខាត ត្រូវខំរៀនផង និងខិតខំជួយការងារកសិកម្មរបស់ម្ដាយវ័យ ៤៥ឆ្នាំផង។

មិនត្រឹមតែ មិនបានបោះបង់ចោលការសិក្សា យុវសិស្សម្នាក់នេះកាន់តែខិតខំរៀនសូត្រដោយសង្ឃឹម ថាខ្លួននឹងអាចប្រើ ចំណេះស្វែងរកការងារសមស្របមួយដែលអាចជួយលើកជីវភាពគ្រួសារឡើងវិញ។ បើតាម យុវសិស្សរូបនេះបានឱ្យដឹ ងថា គេខិតខំរៀនសូត្រតាំងតែពីថ្នាក់ទី៧មកម្ល៉េះ ដោយឡែកពេល ចូលដល់វិទ្យាល័យខ្លួនគេរិតតែខំរៀនទ្វេរដង។

ដោយការខិតខំនេះ ឧត្តមតែងតែទទួលបានចំណាត់ថ្នាក់លេខ១ស្ទើរតែរៀងរាល់ខែ តាំងពីថ្នាក់ទី១០ រហូតដល់ថ្នាក់ទី១២ ខណៈដែលត្រូវធ្វើដំណើរពីផ្ទះទៅសាលាក្នុងចំងាយប្រហែល ១២គីឡូម៉ែត្រ ជារៀងរាល់ថ្ងៃ។

យុវសិស្ស ខាវ ឧត្តម បានរៀបរាប់បន្ថែមទៀតថា ៖ «ចូលដល់ថ្នាក់ទី ១២ ខ្ញុំបានខិតខំប្រឹងប្រែងរៀន ជាងមុន គិតទាំងរៀ នគួរ និងរៀនរដ្ឋ បូករួមទាំងការរៀនបន្ថែមខ្លួនឯងនៅផ្ទះ មួយថ្ងៃខ្ញុំរៀនប្រហែល ១៣ ទៅ ១៥ ម៉ោង»។

ម្យ៉ាងទៀត ឧត្តម ក៏យកពេលទៅស្រាវជ្រាវមើលឯកសារផ្សេងៗពីអ៊ីនធឺណេត និងមានការបែងចែក ពេលវេលាច្បា ស់លាស់ ក៏ដូចជាការ ស្វែងយល់ពីការចែករំលែកបទពិសោធន៍នៃសិស្សនិទ្ទេស A ឆ្នាំកន្លងទៅ។

ថ្វីត្បិតតែគ្រួសារមានជីវភាពក្រីក្រក៏ពិតមែន ប៉ុន្តែយុវសិស្សរូបនេះបានប្រែក្លាយបញ្ហាទៅជាកម្លាំងចិត្ត ក្នុងការជំរុញឱ្យខ្លួនកាន់តែខិតខំ។

យុវសិស្ស ខាវ ឧត្តម បានប្រាប់ថា ៖ «កត្តារួមចំណែកដ៏ធំបំផុតក្នុងការសិក្សារបស់ខ្ញុំគឺគ្រួសារ ដោយសារតែ ម្ដាយមានវ័យចំណាស់ និងគ្រួសារមានជីវភាពក្រីក្រជាកត្តាដែលធ្វើឲ្យខ្ញុំ ខិតខំរៀនសូត្រ ដើម្បី ទទួលបាន ការងារមួយដែលល្អប្រ សើរ សម្រាប់ជីវិត…កត្តាមួយទៀតគឺគោលដៅជីវិតនាពេល អនាគតជាកត្តាមួយដែលជំរុញ ឲ្យខ្ញុំរៀនអ្វីដែលត្រូវនឹងជំនាញរបស់ខ្ញុំ»។

យ៉ាងណាមិញ គោលបំណងបន្ទាប់ទៅទៀត គឺការចូលរៀនជំនាញព័ត៌មានវិទ្យា (IT) ដែលយុវសិស្សរូបនេះអះអាង ថា ជាជំនាញដែលខ្លួនស្រឡាញ់តាំងពីក្មេង។ ឧត្តម មានបំណងចង់ចូលរៀនជំនាញនេះនៅសកលវិទ្យាល័យភូមិន្ទភ្នំ ពេញ ប៉ុន្តែជាអកុសល្យ ឧត្តម មិនបានទទួលអាហារូបករណ៍សម្រាប់រៀនជំនាញនេះ នោះទេ។

ប៉ុន្តែ បើតាមការបញ្ជាក់បន្ថែមរបស់យុវសិស្សរូបនេះ គឺខ្លួននឹងទទួលបានការជួយទំនុកបម្រុងមួយផ្នែក ពីសំណាក់អ៊ុរបស់ខ្លួនសម្រាប់ការរៀនសូត្រនេះ។ ថ្វីបើមានការជួយទំនុកបម្រុងមួយផ្នែក តែ ឧត្តម ក៏ហាក់នៅព្រួយបារម្ភខ្លាចថាមិនបា នបញ្ចប់ការសិក្សាសព្វគ្រប់ដូចបំណង។

រីឯឧបសគ្គធំមួយទៀតដែល យុវសិស្សនេះកំពុងជួបក្រៅពីបញ្ហាជីវភាព គឺបញ្ហាសុខភាពដោយធ្លាប់ បាន ប្រើកម្លាំងធ្ងន់ពេ ក ដែល បញ្ហាសុខភាព គឺ ឧត្តម តែងតែឈឺជា ប្រចាំនេះ ព្រោះគេធ្លាប់ឆ្លៀតទៅធ្វើការសំណង់ មួយរយៈពេលដែលជំងឺកូ វីដផ្ទុះ កាលពីឆ្នាំ ២០២០កន្លងទៅ។

សិស្សនិទ្ទេស A ខាវ ឧត្តម បានបញ្ជាក់ថា ៖ «ទាក់ទង នឹងការ សិក្សាវិញ បើខ្ញុំមិនទទួលបាន អាហា រូបករណ៍ ឬជំនួយណាមួយគ្រប់គ្រាន់ទេ ខ្ញុំនឹងដាក់ពាក្យប្រលង គ្រូមធ្យម សិក្សាបឋមភូមិ ហើយបើ មិនជាប់ ខ្ញុំអាចនឹងរកការងារធ្វើប ណ្ដោះ អាសន្នសិន»៕
ដោយ:កែវ បុស្បា

ads banner