របាយការណ៍៖ គ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបំផុត ប្រចាំឆ្នាំ២០២២
អង់គ្លេស៖ របាយការណ៍ ពី ទីភ្នាក់ងារ សង្គ្រោះ និង អភិវឌ្ឍន៍ ចក្រភព អង់គ្លេស និង អៀរឡង់ Christian Aid បង្ហាញ ថា ព្យុះ ទឹក ជំនន់ និង គ្រោះ រាំង ស្ងួត ដែល ខូច ខាតធ្ងន់ ធ្ងរ បំផុត ចំនួន ១០ មាន តម្លៃ យ៉ាង ហោច ណាស់ ៣ ប៊ី លាន ដុល្លារ ក្នុង គ្រោះ នីមួយ ៗ ក្នុ ង ឆ្នាំ ២០២២ នេះ។
Christian Aid បាន គូស បញ្ជាក់ថា គ្រោះ មហន្តរាយ ទាក់ ទង នឹង អាកាសធាតុ ដ៏ អាក្រក់ បំផុត ប្រចាំ ឆ្នាំ ដូច ជា ព្យុះ ខ្លាំង ភ្លៀង ធ្លា ក់ ខ្លាំង និង គ្រោះ រាំង ស្ងួត ធ្ងន់ ធ្ងរ កើត ឡើង ដោយ សារ តែ កំណើន នៃ កំដៅ ភព ផែន ដី ក្រោម សកម្មភាព របស់ មនុស្ស ។ ក្នុង ចំ ណោម នោះ មាន ទាំង ព្យុះ និង គ្រោះ រាំង ស្ងួត នៅ ចក្រភព អង់គ្លេស និង អឺរ៉ុប រួម ជាមួយ នឹង ព្រឹត្តិការណ៍ សំខាន់ ៗ នៅ គ្រប់ ទ្វីប ដែ ល មាន មនុស្ស រស់ នៅ ។
ព្យុះសង្ឃរា Ian បាន បង្ក ផល ប៉ះ ពាល់ ផ្នែក ហិរញ្ញ វត្ថុ ដ៏ ធំ បំផុត រហូត ដល់ ១០០ ប៊ីលាន ដុល្លារ នៅ ពេល ព្យុះ ដ៏ កំណាច នេះ វាយ ប្រហារ សហរដ្ឋ អាមេរិក និង កោះ គុយបារ នៅ ខែ កញ្ញា ។ របាយការណ៍ ពី ទីភ្នាក់ងារ ផ្តល់ ជំនួយ បាន និយាយ ថា ព្យុះស ង្ឃរា Ian បាន សម្លាប់ មនុស្ស ១៣០ នាក់ និង ផ្លាស់ ទី លំនៅ ប្រជាជន ជាង ៤០ ០០០ នាក់ ។
ផល ប៉ះ ពាល់ ដ៏ ធំ បំផុត ទៅ លើ មនុស្ស គឺ ទឹក ជំនន់ នៅ ប៉ាគីស្ថាន ចាប់ ពី ខែ មិថុនា ដល់ ខែ កញ្ញា ដែល អ្នក វិទ្យាសាស្ត្រ បាន រក ឃើញ ថា ធ្ងន់ធ្ងរ ដោយ សារ តែ វិបត្តិ អាកាសធាតុ ដែល បណ្តាល ឱ្យ មនុស្ស ១ ៧៣៩ នាក់ សម្លាប់ ខណៈ ៧ លាន នាក់ ទៀត ផ្លាស់ ទី លំនៅ ។ Christian Aid បាន គូស បញ្ជាក់ ថា ការ ខូច ខាត ដោយ សារ តែ ទឹក ជំនន់ នេះ ត្រូវ បាន គេ ប៉ាន់ ប្រមាណ ថា មា ន ច្រើន ជាង ៣០ ប៊ីលាន ដុល្លារ ។
ទន្ទឹម នឹង ព្រឹត្តិការណ៍ ដែល ខូច ខាត ច្រើន បំផុត ទាំង ១០ របាយការណ៍ ពី អង្គការ សប្បុរសធម៌ ដដែល បាន បង្ហាញ ពី ឧប្បត្តិ ហេតុ ទាក់ ទង នឹង អាកាស ធាតុ គួរ ឱ្យ កត់ សម្គាល់ ផ្សេង ទៀត ដែល បណ្តាល ឱ្យមាន មនុស្ស ស្លាប់ និង ធ្វើ ការ ផ្លាស់ ទី លំនៅ ការ បំផ្លិច បំផ្លាញ និង ការ ខូច ខាត បរិស្ថាន ផង ដែរ ។
ក្នុង ចំណោម នោះ រួម មាន ទឹក ជំនន់ នៅ ប្រទេស ម៉ាឡេស៊ី ប្រេស៊ីល និង អាហ្វ្រិក ខាង លិច, គ្រោះ រាំង ស្ងួត អូស បន្លាយ យូរ ឆ្នាំ នៅ តំបន់ ស្នែង ក្របី អាហ្រ្វិក, រលក កំដៅ នៅ ឥណ្ឌា ប៉ាគីស្ថាន អាកទិក និង អង់តាក់ទិក , ភ្លើង ឆេះ ព្រៃ នៅ ឈីលី ព្យុះ នៅភាគអាគ្នេយ៍ អាហ្វ្រិក និង ហ្វីលីពីន និង ព្យុះ ស៊ីក្លូន ត្រូពិច នៅ បង់ក្លាដែស ជា ដើម ។
ព្រឹត្តិការណ៍ ដូច នេះ ក៏ រួម បញ្ចូល ផង ដែរ នូវ ព្យុះ Eunice កាល ពី ខែ កុម្ភៈ ដែល បាន វាយ ប្រហារ ចក្រភព អង់គ្លេស អៀរឡង់ និ ង ផ្នែក ផ្សេង ទៀត នៃ ទ្វីប អឺរ៉ុប ហើយ សម្លាប់ មនុស្ស ចំនួន ១៦ នាក់ និង ខាត បង់ សរុប ជា ទឹក ប្រាក់ ៤,៣ ប៊ីលានដុល្លារ ។
មិន ត្រឹម តែ ប៉ុណ្ណេះ គ្រោះ រាំង ស្ងួត នៅ អឺរ៉ុប នៅ រដូវ ក្តៅ នេះ បង្កើន ការ ចំណាយ ២០ ប៊ីលាន ដុល្លារ ប៉ះពាល់ ដល់ ទិន្នផល ដំ ណាំ ជំរុញ តម្លៃ ស្បៀង ប៉ះ ពាល់ ដល់ រោងចក្រ ថាមពល និង រំខាន ដល់ ការ ដឹក ជញ្ជូន ផ្សេង ទៀត ។ គ្រោះ រាំង ស្ងួត នៅ ចិន វិញ មានការ ខាត បង់ ៨,៤ ប៊ីលាន ដុល្លារ និងគ្រោះ ធម្មជាតិ ដូចគ្នា នៅ ប្រេស៊ីល មាន ៤ ប៊ីលាន ដុល្លារ ។
ជា មួយ គ្នា នោះ ទឹក ជំនន់ នៅ អូស្ត្រាលី ពី ខែ កុម្ភៈ ដល់ ខែ មីនា បាន បណ្តាល មនុស្ស ២៧ នាក់ ខណៈ គ្រោះ នេះ នៅ អាហ្វ្រិក ខា ង ត្បូង ក្នុង ខែ មេសា បាន ឆក់ យក ជីវិត យ៉ាង ហោច ណាស់ ៤៥៩ នាក់ ដែល ព្រឹត្តិការណ៍ ទាំង ២ នេះ បាន ជម្លៀស មនុស្ស រាប់ ម៉ឺន នាក់ ហើយ ខាត់ បង់ ប្រាក់ រាប់ ពាន់ លាន ។ នេះ គេ មិន និយាយ នឹង គ្រោះ ទឹក ជំនន់ នៅ ប្រទេស ចិន នៅ ឆ្នាំ ២០២២ នេះ ផង ។
នាយក ប្រតិបត្តិ របស់ Christian Aid លោក Patrick Watt បាន លើក ឡើង ថា ៖ « គ្រោះ មហន្តរាយ អាកាស ធាតុ ចំនួន ១ ០ ដាច់ ដោយ ឡែក ពី គ្នា ក្នុង ឆ្នាំ ចុង ក្រោយ ដែល នីមួយ ៗ ត្រូវ ចំណាយ ច្រើន ជាង ៣ ប៊ីលាន ដុល្លារ ចង្អុល បង្ហាញ ពី តម្លៃ ហិរញ្ញ វត្ថុ លើ ភាព អសកម្ម នៃ វិបត្តិ អាកាស ធាតុ »។ យ៉ាង ណា មិញ លោក បន្ត ថា ៖ « នៅ ពី ក្រោយ តួលេខ ប្រាក់ ដុល្លារ នេះ មាន រឿង រ៉ាវ រាប់ លាន នៃ ការ បាត់ បង់ និង ការ ឈឺ ចាប់ របស់ មនុស្ស ។ បើ គ្មាន ការ កាត់ បន្ថយ ការ បំភាយ ឧស្ម័ន ផ្ទះ កញ្ចក់ ទេ ចំនួន មនុស្ស និង ហិរញ្ញ វត្ថុ នេះ នឹង មាន តែ កើន ឡើង តែ ប៉ុណ្ណោះ» ។
ទន្ទឹម នឹង នេះ Christian Aid ក៏ បាន និយាយ ផង ដែរ ថា របាយការណ៍ ប្រចាំ ឆ្នាំ ២០២២ នេះ បាន បង្ហាញ ពី សារៈ សំខាន់ នៃ មូលនិធិ ដែល បង្កើត ឡើង ក្នុង កិច្ច ពិភាក្សា អន្តរជាតិ នៃ កិច្ច ប្រជុំ កំពូល ស្ដី ពី អាកាស ធាតុ Cop27 ក្នុង ឆ្នាំ នេះ ដើម្បី ផ្តល់ សំ ណ ង ដល់ ប្រជាជន ក្នុង ប្រទេស ក្រីក្រ សម្រាប់ ការ បាត់ បង់ និង ការ ខូច ខាត ពី វិបត្តិ អាកាស ធាតុ ៕ ដោយ៖ ហួន ឌីណា