ការសិក្សាថ្មី៖ ស្លាកសញ្ញាផលប៉ះ ពាល់អាកាសធាតុ អាចជួយមនុស្ស ឱ្យបរិភោគសាច់ក្រហមតិច

អន្តរជាតិ៖ ការ សិក្សា មួយ បាន រក ឃើញ ថា ការ ដាក់ ស្លាក សញ្ញា ផល ប៉ះ ពាល់ អាកាស ធាតុ លើ អាហារ ដូច ជា សាច់ ក្រហម គឺ ជា មធ្យោ បាយ ដ៏ មាន ប្រសិទ្ធភាព មួយ ក្នុង ការ ធ្វើ ឱ្យ មនុស្ស ឈប់ ជ្រើស រើស ជម្រើស អាហារ ដែល ជះ ឥទ្ធិពល អវិជ្ជមាន ដល់ ភព ផែនដី ។ នេះ បើ តាម ការ ចុះ ផ្សាយ របស់ កាសែត ឌឹ ហ្កាដឌៀន ដែល ស្រង់ ការ រក ឃើញ របស់ ទិនានុប្បវត្តិ វេជ្ជសាស្រ្ត Jama Network Open ដែល ចេញ ផ្សាយ នា ពេល ថ្មី នេះ ។

បច្ចុប្បន្ន នេះ អ្នក បង្កើត គោល នយោបាយ កំពុង ជជែក គ្នា ពី របៀប ធ្វើ ឱ្យ មនុស្ស ជ្រើស រើស អាហារ ដែល បញ្ចេញ កាបូន តិច ស្រ ប ពេល ដែល វិស័យ កសិកម្ម ជា ពិសេស ការ ចិញ្ចឹម សត្វ បាន រួម ចំណែក យ៉ាង ធំ លើ ការ បំភាយ ឧស្ម័ន ផ្ទះ កញ្ចក់ ទូទាំង ពិភព លោក ។

កាល ពី ខែ មេសា របាយការណ៍ របស់ ក្រុម ប្រឹក្សា អន្តររដ្ឋា ភិបាល ស្តី ពី ការ ប្រែ ប្រួល អាកាសធាតុ (IPCC) បាន ជំរុញ ឱ្យ មេដឹកនាំ ពិភព លោក ជា ពិសេស ប្រទេស អភិវឌ្ឍន៍ ឱ្យ គាំទ្រ ការ ផ្លាស់ ប្តូរ ទៅ កាន់ របប អាហារ ប្រកប ដោយ និរន្តរភាព សុខភាព ល្អ ហើយ បញ្ចេញ ឧស្ម័ន ពុល ទាប ។

ខណៈ អ្នក ជំនាញ អះ អាង ថា វា ពិបាក ក្នុង ការ ប្រាប់ ប្រជាជនកុំ ឱ្យ បរិភោគ សាច់ ច្រើន ការ សិក្សា ស្រាវ ជ្រាវ ថ្មី ដែល ចេញ ផ្សាយ លើ ទិនានុប្បវត្តិ វេជ្ជសាស្រ្ត Jama Network Open បាន រក ឃើញ ថា ការ ដាក់ ស្លាក ស្ដី ពី ផល ប៉ះ ពាល់ អាកាស ធាតុ លើ ទំនិញ អាហារ មាន ប្រសិទ្ធិ ភាព អាច ធ្វើ ឱ្យ ប្រជាជន ញ៉ាំ សាច់ តិច ។

ការ ស្រាវជ្រាវ នោះ បាន ធ្វើ សិក្សា ទៅ លើ ជម្រើស ទៅ លើ របស់ អ្នក ចូល រួម ស្ទង់ មតិ ដែល ជា មនុស្ស ពេញ វ័យ នៅទូទាំង សហរ ដ្ឋ អាមេរិក ដោយ បង្ហាញ បញ្ជី មុខ ម្ហូប នីមួយ ៗ ដែល មាន ភ្ជាប់ ស្លាក ចំនួន ៣ ដែល ពួក គេ ចង់ ទិញ សម្រាប់ អាហារ ពេល ល្ងាច ។ ស្លាក ទាំង ៣ នោះ រួម មាន ស្លាក លេខ កូដ ឆ្លើយ តប រហ័ស នៅ លើ គ្រឿង គ្រៅ ទាំង អស់ ស្លាក សញ្ញា ផល ប៉ះ ពាល់ អាកាសធាតុតិច ដែល ដាក់ នៅ លើ សាច់ មាន់ ត្រី ឬ អាហារ បួស ( វិជ្ជមាន ) និង ស្លាក ផល ប៉ះ ពាល់ អាកាស ធាតុ ខ្ពស់ ដែល មាន ដាក់ លើ សាច់ ក្រហម ផ្សេង ៗ (អវិជ្ជមាន )។

ស្លាក សញ្ញា ផល ប៉ះ ពាល់ អាកាសធាតុតិច មាន សរសេរ ថា « សាច់ នេះ មាន និរន្តរភាព ផ្នែក បរិស្ថាន ។ វា បញ្ចេញ ឧស្ម័ន ផ្ទះ កញ្ចក់ ទាប និង រួម ចំណែក ទាប ចំពោះ ការ ប្រែ ប្រួល អាកាសធាតុ » ។ ចំណែក បញ្ជី មាន ស្លាក ផល ប៉ះ ពាល់ អាកាស ធាតុ ខ្ពស់ វិញ បាន និយាយ ថា « សាច់ នេះ មិន មាន និរន្តរភាព ផ្នែក បរិស្ថាន នោះ ទេ ។ វា បញ្ចេញ ឧស្ម័ន ផ្ទះ កញ្ចក់ ខ្ពស់ ហើយ រួម ចំណែក ខ្លាំងដល់ ការ ប្រែ ប្រួល អាកាស ធាតុ » ។

ការ សិក្សា រក ឃើញ ថា អ្នក ចូល រួម ស្ទង់ មតិ ភាគ ច្រើន ជ្រើស រើស បញ្ជី មុខ ម្ហូប ដែល មាន ដាក់ ស្លាក សញ្ញា ផល ប៉ះ ពាល់ អា កា សធាតុតិច ។ យ៉ាង ណា មិញ មាន អ្នក ចូល រួម ខ្លាំង មិន យល់ ស្រប នឹង ការ ដាក់ ស្លាក នេះ ទេ ដោយ សារ ពី មុន មក មាន ការ សិក្សា ផ្សេង ទៀត រក ឃើញ ថា មាន់ ក៏ ផ្ដល់ ផល ប៉ះ ពាល់ ផ្នែក បរិស្ថាន ដូច ជា ត្រី ចិញ្ចឹម និង ត្រី ចេញ ពី កន្លែង នេសាទ ធំ ៗដែរ ។

ភ្ជាប់ ជា មួយ នឹង ការ រក ឃើញ ថ្មី នេះ អ្នក ធ្វើ ការ សិក្សា មក ពី សាកល វិទ្យាល័យ Johns Hopkins និង សាកល វិទ្យាល័យ Harvard បាន និយាយ ថា ៖ « ផលិតកម្ម អាហារ ពី សត្វ ដូច សាច់ គោ បាន រួម ចំណែក ១៤,៥ ភាគរយ នៃ ការ បំភាយ ឧស្ម័ន ផ្ទះ កញ្ចក់ សកល ហើយ វា ជាការ រួម ចំណែក ដ៏ សំខាន់ ដែល អាច កែ ប្រែ បាន ដើម្បី អាកាសធាតុ » ។

ក្រុម អ្នក សិក្សា ដដែល បាន បន្ត ថា ៖ « នៅ សហរដ្ឋ អាមេរិក ការ ប្រើ ប្រាស់ សាច់ ជា ពិសេស ការ ប្រើ ប្រាស់ សាច់ ក្រហម បាន លើស កម្រិត ដែល ណែ នាំ ផ្អែក លើ គោលការណ៍ ណែនាំ របប អាហារ ជាតិ ។ ការ ផ្លាស់ ប្តូរ របប អាហារ បច្ចុប្បន្ន ឆ្ពោះ ទៅ រក របប អាហារ ដែល មាន និរន្តរភាព បន្ថែម ទៀត ជាមួយ នឹង បរិមាណ តិច នៃ សាច់ ក្រហម ដែល បាន ប្រើ ប្រាស់ អាច កាត់ បន្ថយ ការ បំភា យ ឧស្ម័ន ផ្ទះ កញ្ចក់ ដែល ទាក់ ទង នឹង អាហារ រហូត ដល់ ៥០ ភាគរយ »៕ ដោយ៖ ហួន ឌីណា

ads banner