រាជរដ្ឋាភិបាលកម្ពុជា សាទរថ្ងៃបើកបវេសនកាលឆ្នាំថ្មី ដោយសង្ឃឹមថា ដំណើរការឆ្នាំសិក្សា ២០២២-២០២៣ នឹងបន្តប្រព្រឹត្តទៅដោយរលូន
ភ្នំពេញ៖ ក្រសួង អប់រំ យុវជន និងកីឡា បាន កំណត់ យក ថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣ ជាថ្ងៃបើក ទំព័រថ្មីនៃ ការ ចាប់ផ្តើម ជីវិត សិក្សា ដំបូង របស់ សិស្សានុសិស្ស ដែល ទើបនឹង ដល់អាយុ ត្រូវ ចូល សាលារៀន និង ជាថ្ងៃ ចូលរៀន ក្នុង ឆ្នាំ សិក្សាថ្មី ។ជា មួយគ្នានេះ ដែររាជរដ្ឋាភិបាល បាន ចូលរួម អបអរសាទរ ថ្ងៃ បើកបវេសនកាល ឆ្នាំ ថ្មី ២០២២-២០២៣ នេះ ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបាន លើកឡើង តាម រយៈ សារលិខិត ថ្ងៃ បើកបវេសនកាល ឆ្នាំ ថ្មីនា ថ្ងៃទី ១ ខែមករា ឆ្នាម ២០២៣ ថា ឆ្លងកាត់ដំណាក់កាលដ៏លំបាក ដែលប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងតាមរយៈយុទ្ធនាការចាក់វ៉ាក់សាំងដល់បុគ្គលិកអប់រំ និងសិស្សានុសិស្ស គ្រប់គ្នា អាចរៀនសូត និងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវ «គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ»។
សម្ដេចតេជោបាន ឱ្យដឹងថា ៖ « យើងបានចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្សជាកត្តាអាទិភាព, ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងការរៀបចំដំណើរការអប់រំ រួមទាំងប្រព័ន្ធអប់រំ ដែលមានភាពធន់ និងឆ្លើយតបទៅនឹងវិបត្តិ ឆ្លងតាមបទពិសោធន៍ទាំងនេះ រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាង មុតមាំថា ដំណើរការឆ្នាំសិក្សាថ្មី ២០២២-២០២៣ នឹងបន្តប្រព្រឹត្តទៅដោយរលូន»។
នៅក្នុង គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ ដើម្បីឱ្យដំណើរការឆ្នាំសិក្សាថ្មី ២០២២-២០២៣ នេះ ទទួលបានលទ្ធផលល្អប្រសើរ តាមការគ្រោងទុក សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជាបាន លើកឡើងនូវចំណុចមួយចំនួន ដោយ ឱ្យ ក្រ សួងអប់រំ យុវជន និងកីឡា ត្រូវបន្តដឹកនាំ និងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល នូវទស្សនាទា ន «គន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំ» ដោយត្រូវធានាផ្តល់សេវាអប់រំ ដែលមានភាពធន់ រស់រវើក និងភាពឆ្លើយតប។
សម្ដេចតេជោបាន បន្តថា ក្រសួង និងអ្នកពាក់ព័ន្ធ ត្រូវបន្តអនុវត្ត និងគាំទ្រដល់ ការអប់រំតាមបែប ឌីជីថល ដើម្បីឱ្យកម្ពុជាអាចឈាន និងឆ្លើយតបទៅនឹងសភាពការណ៍ជាតិ តំបន់ និងសកលលោក និង ត្រូវបន្តអភិវឌ្ឍសមត្ថភាព និងកសាងប្រព័ន្ធអប់រំ ឱ្យកាន់តែរឹងមាំ មានភាពរស់រវើក មានគណនេយ្យភាព និងកាន់តែធានាបាននូវភាពស័ក្ដិសិទ្ធនៃការដឹកនាំ និងគ្រប់គ្រងរបស់បុគ្គលិកនៅគ្រប់លំដាប់ថ្នាក់ ជាពិសេសការគ្រប់គ្រងនៅកម្រិតសាលារៀន។
សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា ៖ « ក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើ ម្បីកសាងធនធាន មនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថ ល និងប្រកបដោយជំនាញក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិត វិទ្យា »។
ជាមួយគ្នានេះដែរ សម្ដេចតេជោប្រមុខរដ្ឋាភិបាលក៏ បាន សង្កត់ធ្ងន់ ផងដែរទៅលើការការពារ មេរោគកូវីដ១៩ ដោយ ឱ្យ គ្រប់គ្រឹះស្ថានសិក្សា បន្តលើកកម្ពស់សុខភាពសិក្សា និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដោយបន្តអនុវត្តតាមអភិក្រម ៣កុំ ៣ការពារ ជាពិសេស ត្រូវមានយន្តការ និងវិធានការឆ្លើយតប ភ្លាមៗ ទៅនឹងប្រធានស័ក្ដិនានា។
សម្ដេចតេជោហ៊ុន សែន មានប្រសាសន៍ថា ៖ «គ្រឹះស្ថានសិក្សាគ្រប់កម្រិតត្រូវបន្តរៀបចំបរិស្ថានសាលារៀនស្អាត សាលារៀនបៃតង ឱ្យស័ក្តិសមជាទីកន្លែងសម្រាប់ការអប់រំ និងបណ្ដុះគំនិតស្អាតស្អំ ឥរិយាបថល្អ និងគ្មានការញាំញីផ្លូវចិត្ត ផ្លូវកាយ ហើយសិស្សានុសិស្ស ទាំងអស់ សូមបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវឱ្យបាន ខ្ជាប់ខ្ជួន និងចូលរួមឱ្យបានសស្រោកសស្រាំក្នុង អំពើល្អ ដើម្បីការរីកចម្រើននៅក្នុងគ្រួសារ ក្នុងសង្គម និងប្រទេសជាតិយើងទាំងមូល»។
នាឱកាសនៃការ អបអរសាទរ នូវថ្ងៃ បើកបវេសនកាល ឆ្នាំ ថ្មី ២០២២-២០២៣ នេះ ដែរសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាន ថ្លែងអំណរ គុណ ដល់ជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែបានរួមចំណែកកសាង និងអភិវឌ្ឍ វិស័យអប់រំ នៅកម្ពុជាឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ។
បណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និងកីឡា នឹងចូលរួម ប្រារព្ធ ពិធីបើក បវេសនកាល ឆ្នាំ ២០២២-២០២៣ ដែល នឹងប្រព្រឹត្តឡើង នៅថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣នេះ នៅ បរិវេណ វិទ្យាល័យ ហ៊ុនសែន ប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ បាន ឱ្យដឹងថា ឆ្នាំសិក្សា ២០២២-២០២៣ ត្រូវចាប់ផ្ដើមដំណើរការនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និងបញ្ចប់ទៅ វិញនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
ថ្ងៃបើកបវេសនកាលប្រព្រឹត្តទៅនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ និងវិស្សមកាលប្រព្រឹត្តទៅចំនួនពីរដងគឺ វិស្សមកាលតូច ចាប់ពីថ្ងៃទី០៦ ខែមេសា ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ និងមហាវិស្សមកាល ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
ចំពោះថ្ងៃបើកបវេសនកាលជាផ្លូវការ ក្រសួងអប់រំ យុវជន និងកីឡា បាន ណែនាំ ឱ្យគ្រប់សាលារៀន ត្រូវរៀបចំចងបដា ពាក្យស្លោកអបអរសាទរថ្ងៃបវេសនកាល ឱ្យបានមុនថ្ងៃប្រារព្ធពិធី និងអ ញ្ជើញថ្នាក់ដឹកនាំ ឬមន្ត្រីក្រសួងអ ប់រំ , មន្ទីរអប់រំ , អាជ្ញាធរដែនដី, មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស ចូលរួម និងអមដោយការ បិទផ្សាយបដាបញ្ជា ក់ពីការចូលរៀនដោយឥត បង់ថ្លៃផងដែ៕ ដោយ៖ នាង សុគន្ធា