យុវជននាំគ្នារៀបចំគម្រោងការប្រចាំឆ្នាំ ដោយសង្ឃឹមថាឆ្នាំ ២០២៣ ជាការចាប់ផ្ដើមដ៏ល្អ
ភ្នំពេញ៖ ឆ្នាំ២០២២ ដែលនឹងបិទបញ្ចប់ទៅនាពេលឆាប់ៗនេះ គឺជាឆ្នាំដែលចាត់ទុកថាល្អប្រសើរ បន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀងធំៗអស់រយៈពេលពីរឆ្នាំកន្លងទៅ ភាព ល្អប្រសើរនឹងមានបើគេមើលទៅលើការងើបឡើងវិញនៃ សកម្មភាពសេដ្ឋកិច្ច និងការមា នសេរីភាពដើរហើរ បើធៀបទៅនឹងឆ្នាំ ២០២០ និង២០២១ ជាដើម។
ឆ្នាំ ២០២២ ប្រៀបបានទៅនឹងឆ្នាំដែលកម្ពុជានិយាយដោយឡែក បន្សុំាខ្លួនទៅនឹងមេរោគកូវីដ១៩ ពោលគឺរស់នៅជា មួយនឹងជំងឺនេះតែម្ដង ដោយមានវ៉ាក់សាំងសម្រាប់ការពារខ្លួន។ ក្នុងពេលដែលរាជរដ្ឋា ភិបាលសម្រេចប្រកាសបើកប្រទេស និងចរន្តសេដ្ឋកិច្ចជាផ្លូវការ ក៏ជាពេលដែលប្រទេសកម្ពុជាទាំងមូលកំពុងងើបចេញពីភាពទ្រុឌទ្រោមដែលជំងឺកូវីដប ន្ស ល់ ទុកឱ្យ។

អាជីវករ អ្នករកស៊ី ម្ចាស់អាជីវកម្មធំៗ មិនទាន់ជាហ៊ានបណ្ដាក់ទុនរកស៊ីផ្ដេសផ្ដាសឡើយក្នុងឆ្នាំ ២០២២ ដោយនៅមិនទាន់ទុកចិត្តលើស្ថានការណ៍សង្គម។ ដោយឡែក សម្រាប់ឆ្នាំ ២០២៣ខាងមុខ គឺជាឆ្នាំដែលគេរាប់ទុកថាជាក្ដីស ង្ឃឹ មថ្មីមួយទៀតក្នុងការត្រឡប់ទៅរស់នៅកាន់តែប្រសើរជាមុន។
«ឆ្នាំថ្មី ជាការចាប់ផ្ដើមថ្មី » ដូច្នេះហើយ មុននឹងឈានជើងចូលទៅកាន់ឆ្នាំ ថ្មី ជាទូទៅគេតែង រៀបផែនការ (New Year Resolution) មិនថាជាផែនការផ្ទាល់ខ្លួន ឬផែនការអាជីវកម្ម។ ក្នុងនោះមានយុវជនម្នាក់ដែល ទើបនឹងបានប ញ្ចប់ការសិក្សា ហើយដែលបានរៀបចំគម្រោង ជាច្រើនសម្រាប់ឆ្នាំ ២០២៣។
យុវជន លី វុត្ថា បានឱ្យដឹងថា ឆ្នាំនេះខ្លួនមានគម្រោងច្រើនជាឆ្នាំមុន ព្រមទាំងរំពឹងថាខ្លួននឹងមាន លទ្ធភាពអាចស ម្រេចបាននូវគម្រោងទាំងនោះច្រើនជាងឆ្នាំ ២០២២។
លោក លី វុត្ថា ថា ៖ «ដោយសារតែខ្ញុំទើបនឹងបានបញ្ចប់ការសិក្សាផង ដូច្នេះខ្ញុំបានដាក់បញ្ចូលនូវគម្រោង ការងារជាច្រើ នដែលខ្ញុំគ្រោងធ្វើ ដើម្បីសម្រេចគោលដៅជីវិតទៅថ្ងៃមុខ។ ម្យ៉ាងទៀត ខ្ញុំជឿថាឆ្នាំ ២០២៣ អ្វីៗនឹងកាន់តែប្រសើរឡើង ហើយខ្ញុំក៏មានពេលវេលាច្រើនដើម្បីសម្រេចកិច្ចការ ដោយមិនមានអ្វីមករារាំងទៀត»។

យុវជន លី វុត្ថាវ័យ២១ ឆ្នាំ ដែលបច្ចុប្បន្នកំពុងបម្រើការងារនៅក្រុមហ៊ុនឯកជនមួយកន្លែង បានដាក់ជំនឿចិត្ត យ៉ាងមោះមុតលើឆ្នាំថ្មីនេះ ដែលប្រៀបបានទៅនឹងការចាប់ផ្ដើមបើកទំព័រជីវិតថ្មីមួយទៀតដូច្នោះដែរ។
ស្រដៀងគ្នានេះ កញ្ញា ស៊ុម ចន្ទ្រា ដែលបច្ចុប្បន្នកំពុងសិក្សាឆ្នាំទី៤ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា ៖ « គម្រោងខ្ញុំឆ្នាំមុនៗសឹងតែមិនមានអ្វីធំដុំនោះទេ ព្រោះពេលនោះបញ្ហាគឺនៅចំពោះ មុខ ដែលទាមទារឱ្យយើងត្រូវយកចិត្តទុកដាក់ការពារអាយុជីវិត និយាយទៅគឺខ្ញុំគិតតែពីធ្វើយ៉ាងណា ដើម្បី អាចឆ្លងផុតពីជំងឺកូវីដតែម្ដង»។
កញ្ញាបន្តថា ៖ «តែសម្រាប់ឆ្នាំថ្មីនេះ ខ្ញុំគិតថាគ្រប់យ៉ាងនឹងគ្រាន់បើជាងមុនឆ្ងាយ យើងក៏អាចដើរបាន ធម្មតាវិញ អ្នកល ក់ដូរក៏ពួកគាត់ត្រឡប់មកប្រកបការងារតាមធម្មតាវិញ ដូច្នេះហើយ ខ្ញុំបានរៀបចំ គម្រោងការច្រើនគួរសមដែរ»។
កញ្ញារៀបរាប់ពីគម្រោងរបស់កញ្ញា សម្រាប់ឆ្នាំ ២០២៣ ដោយមិនស្ទាក់ស្ទើរថា កញ្ញាចង់បញ្ចប់ការសិក្សា ដោយទទួលបានលទ្ធផលល្អ ដើម្បីអាចស្នើសុំអាហារូបករណ៍ទៅបន្តការសិក្សានៅក្រៅប្រទេស។ ក្រៅពីនោះកញ្ញាកំពុងសម្លឹងរកមើ លក្រុមហ៊ុនណាមួយដើម្បីចាប់ផ្ដើមការងារបន្ទាប់ពីបញ្ចប់ការ សិក្សាផងដែរ។
កញ្ញាបន្តថា ៖ «យើងមិនអាចដឹងបានទេថាឆ្នាំនេះនឹងទៅជាបែបណា ប៉ុន្តែខ្ញុំបានត្រឹមតែសង្ឃឹមថា វាមិនអាក្រក់ជាងឆ្នាំ មុនៗ…ម្យ៉ាងទៀត បញ្ហាកូវីដក៏មិនសូវជាធំដុំទៀតដែរ អីចឹងហើយវាប្រហែលជា មានរឿងល្អៗច្រើនជាង»។
សូមរំលឹកថា កម្ពុជាបានបើកប្រទេស និងចរន្ដសេដ្ឋកិច្ចជាផ្លូវការកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បន្ទាប់ពីប្រជាជនស្ទើរតែគ្រប់គ្នាបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ។ ថ្វីដ្បិតថា កម្ពុជាបាន បើកប្រទេសអស់ជាងមួយឆ្នាំទៅហើយក៏ពិតមែន ប៉ុន្តែយើងត្រូវការពេលវេលាដើម្បីស្រោចស្រង់សេដ្ឋ កិច្ចជាតិឡើងវិញ។ ដូច្នេះ ឆ្នាំ ២០២៣ ទំនងជាពេលវេលាមួយសមស្របហើយសម្រាប់កម្ពុជាក្នុងការ អភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរឹងមុំាជាងឆ្នាំ ២០១៩ទៅទៀត៕ ដោយ៖ កែវ បុស្បា