កវីនិពន្ធ ប៉ុល ពិសី បង្ហាញគន្លឹះដណ្ដើមពានរង្វាន់ប្រលោមលោកផ្នែកកំណាព្យ
ភ្នំពេញ៖ ឆ្លងកាត់បទពិសោធច្រើនឆ្នាំក្នុងការសរសេរកំណាព្យរឿង កវីនិពន្ធ ប៉ុល ពិសី បានផ្ដល់យុទ្ធសាស្ត្រដណ្ដើមជ័យលាភីឱ្យបានជោគជ័យក្នុងការប្រឡងពានរង្វាន់នានា។ កវីនិពន្ធចាស់វស្សារូបនេះមានប្រសាសន៍ឱ្យដឹងថា ដើម្បីសរសេរកំណាព្យរឿងបានល្អ ទី១ ត្មែងគប្បីយល់ដឹងឱ្យបានច្បាស់ ពីការបង្កើតសាច់រឿង ជាពាក្យរាយ ទី២ សិក្សាឱ្យបា នស៊ីជម្រៅពីក្បួនតែងកំណាព្យខ្មែរ ស្គាល់ពីទម្រង់បទ ការចាប់ចុងចួន និងត្រូវគិតបានត្រឹមត្រូវក្នុងការប្រើព្យាង្គតាមការកំណត់របស់បទនីមួយៗ។

អ្នកស្រីបានបន្តថា ចំណុច សំខាន់មួយទៀត ក្នុងលក្ខណៈពិសេស អ្នកនិពន្ធ ត្រូវតែស្វែងយល់ឱ្យច្បាស់លាស់ពីការប្រើបទឱ្យត្រូវកាលវេលានៃសាច់រឿង។ ឧទាហរណ៍ តើឆាកឈុតដែលកំសត់ ត្រូវប្រើបទអ្វី? សប្បាយប្រើបទអ្វី? ធ្វើដំ ណើ រតាមផ្លូវទឹក ប្រើបទអ្វី ជាដើម។
កវីនិពន្ធស្ត្រីរូបនេះបន្តថា ៖ «ចំពោះចំណុចទី១ នៅពេលដែលបានបង្កើតសាច់រឿងរួចហើយ ត្រូវត្រួតពិនិត្យសាច់រឿងជា ពាក្យរាយដែលបានបង្កើតឡើងហើយជាច្រើនដងដើម្បីឱ្យច្បាស់ថា តើនៅមានសល់ខ្វះចន្លោះត្រង់ណាមិនទាន់ពេញលេ ញ គឺត្រូវតែគិតគូរបន្ថែមបន្ថយសាច់រឿងបញ្ចូលឱ្យបានល្អគ្រប់គ្រាន់»។

បន្ទាប់មកទៀត ត្រូវតែចេះច្នៃប្រតិដ្ឋប្រើគំនិតថាត្រូវសរសេរសាច់រឿងផ្តើមពីឆាកឈុតណាមុននៃសាច់រឿងដើម្បីឱ្យមានភាពទាក់ទាញដល់អ្នកអាន។ ចៀសវាងកុំផ្តើមសាច់រឿងដែលធម្មតាៗ សាមញ្ញពេក នោះមិនទទួលបានចំណាប់អារម្មណ៍ពីអ្នកអាននោះឡើយ។ អ្នកស្រី ប៉ុល ពិសី បន្ថែម។
ទាក់ទងនឹងការសិក្សា ឱ្យ បានស៊ីជម្រៅវិញ កវីនិពន្ធរូបនេះ បានថ្លែង ថា ចំណុចនេះមានលក្ខណៈសំខាន់ណាស់ ព្រោះថា បើកំណាព្យរឿងដែលសរសេរមិនបានត្រឹមត្រូវតាមក្បួនខ្នាតនោះទេ គឺពិតជាមិនបានទទួលលទ្ធផលល្អឡើយ។ ជាបទពិសោធកន្លងមករបស់អ្នកស្រី ពេលផ្តើមរឿង គឺត្រូវតែមានឆាកឈុត រន្ធត់ ភ្ញាក់ផ្អើល បង្កើតចម្ងល់ បង្កើតអាថ៌កំបំាងធ្វើជាធ្នាក់ទាក់ទាញឱ្យអ្នកអានលង់អារម្មណ៍ចង់តាមដានទៅបន្តទៀត។
អ្នកស្រី ប៉ុល ពិសីបានរៀបរាប់បន្ថែមថា ៖ «ដើម្បីងាយស្រួលក្នុងការសរសេរកំណាព្យរឿង គប្បីប្រើទម្រង់បទងាយៗសិន ដូចជាទម្រង់បទកាគតិ និងបទប្រាំពីរព្យាង្គជាដើម ព្រោះបទទាំងពីរនេះអាចប្រើបានគ្រប់កាលវេលាទាំងអស់ មិនថាយប់ ថ្ងៃ សប្បាយ ឬក៏កើតទុក្ខជាដើម។ ពិសេសគួរតែប្រើប្រាស់ព្យាង្គ ឬក៏ភាសាងាយៗ សិនដើម្បីឱ្យអ្នកអានអាចចា ប់យកបានលឿន»។

អ្នក ស្រីបាន បន្តថា ជាបទពិសោធផ្ទាល់ខ្លួនកន្លងមកអ្នកស្រីបានសិក្សាយូរឆ្នាំណាស់លើទម្រង់បទក្នុងក្បួនខ្នាតកំណាព្យខ្មែរ ទើបហ៊ានសរសេរដាក់បញ្ចូលក្នុងសាច់រឿងនូវបទភុជង្គលីលា និងព្រហ្មគិតិជាដើម បន្ថែមលើបទចាស់ដែលមានរួ ច ហើយគឺបទកាគិតិ និងបទប្រាំពីរព្យាង្គដែលមាននៅក្នុងរឿងអប្សរា ម្ចាស់ស្នេហ៍ និងក្លិនផ្កាស្រូវជាដើម។
ក្រៅពីចំណេះដឹងទូទៅក្នុងសង្គម និងការចេះប្រើជើងកាព្យឱ្យបានល្អ មិន ល្អៀងសូរ និងលើសព្យាង្គនោះ ត្មែងគ្រប់ៗរូបត្រូវតែមានទេពកោសល្យចេះច្នៃប្រឌិតសាច់រឿងឱ្យកាន់តែមានភាពទាក់ទាញថែមទៀត។
អ្នកស្រី ប៉ុល ពិសី មានប្រសាសន៍ថា ៖ «ត្រូវតែចេះប្រើអារម្មណ៍ សង្កេត កត់ត្រា មើលជុំវិញខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ ដែ លខ្ញុំឧស្សាហ៍និយាយលេងថា ដើរសន្សំរឿងនោះអី។ ជាការពិត បើចង់ក្លាយជាអ្នកនិពន្ធ កវី គឺត្រូវតែចេះប្រើប្រាស់អា រម្មណ៍ និងមនោសញ្ចេតនាឱ្យសមស្របនឹងពេលវេលា ទីកន្លែង និងគ្រប់រឿងរ៉ាវដែលបានកើតមានឡើងនៅចំពោះមុខ »។
ចំណុចសំខាន់ ពេលដែលសរសេររួចរាល់ហើយ គឺត្រូវតែត្រួតពិនិត្យកែសម្រួលសាច់រឿងទៅមកៗជាច្រើនដង ដើម្បីចៀសវាងកុំឱ្យកើតមានកង្វះខាតច្រើនពេក។
កត្តាកំណត់ភាពជោគជ័យរបស់មនុស្សកើតមានឡើង គឺអាស្រ័យលើការកំណត់គោលដៅ និងខិតខំប្រឹងប្រែងមនុស្សម្នា ក់ដោយមិនបោះបង់។

មិនខុសពីអ្នកនិពន្ធ កវីនិពន្ធផ្សេងទេ អ្នកស្រី ប៉ុល ពិសី ដែលគេដឹងថាជាកវីនិពន្ធទទួលបានពា នរង្វាន់ច្រើនជាងគេក្នុងចំណោមអ្នកនិពន្ធជាស្ត្រី ប្រាប់ឱ្យដឹងពីចំណុចនេះថា ៖ «និយាយតាមត្រង់ ទម្រាំខ្ញុំទទួលបានជោគជ័យ និងកិត្តិយសដូចសព្វថ្ងៃនេះ ខ្ញុំទទួលបរាជ័យរាប់មិនអស់។ តែខ្ញុំមិនរាថយទេ ខ្ញុំនៅតែខិតខំតស៊ូទៅមុខរ ហូតទទួលបានជោគជ័យ ព្រោះ ការសរសេរកំណាព្យរឿង មិនមែនជារឿងងាយស្រួលឡើយ។ ត្រូវប្រើពីរតំណាក់កាលធំៗ គឺ ទីមួយ គឺរកសាច់រឿងជាពាក្យរាយសិន រួចហើយទើបចាប់ផ្តើមយកមកច្នៃសរសេរជាកំណាព្យ»។
កវីនិពន្ធរូបនេះ បានផ្ដល់អនុសាសន៍ ថា សម្រាប់ ក្មេងៗ ជំនាន់ក្រោយដែលចង់ក្លាយជាអ្នកសរសេរកំណាព្យរឿង ត្រូវតែអានឱ្យបានច្រើននូវស្នាដៃចាស់ៗ ដែលមាន។ អានហើយត្រូវចេះត្រង់យកគំនិតល្អៗដែលមានហើយយកមកគិតច្នៃប្រ ឌិតបង្កើតជាពណ៌សម្បុរផ្ទាល់ខ្លួនផ្តាច់មុខរបស់ខ្លួន។
ទន្ទឹមនឹងនោះក៏ត្រូវមានឆន្ទៈមុះមុត ខិតខំប្រឹងប្រែងសិក្សាពីក្បួនកំណាព្យខ្មែរឱ្យបានច្បាស់លាស់សរេសរសាកល្បងឱ្យបានច្រើន ទោះមិនទាន់ចេះដឹងបានល្អក្តី។ ត្រូវចេះបង្កើតសាច់រឿងឱ្យបានល្អ និងមានភាពទាក់ទាញ។ ពិសេសត្រូវចេះបូ កបញ្ចូលគ្នាឱ្យបានល្អ រវាងសាច់រឿង និងទម្រង់បទកំណាព្យនីមួយៗដែលត្រូវយកមកប្រើក្នុងសាច់រឿង។
ម្យ៉ាងទៀត ត្រូវចេះបង្កើតបញ្ហាទំនាស់សាច់រឿងឱ្យបានច្រើន ហើយត្រូវចេះដោះស្រាយជាជំហានៗ កុំប្រញាប់បញ្ចប់សា ច់រឿង។ កុំបង្កើតសាច់រឿងដែលមិនសមស្របនឹងទីកន្លែង កុំស្រមើស្រមៃច្រើនពេក ត្រូវគិតពីតថភាពក្នុងសង្គមឱ្យបានច្រើនបំផុត ព្រោះគ្រប់សាច់រឿងទាំងអស់ដែលកើតមានមកគឺនៅតែក្បែរៗខ្លួនយើងទេ ឱ្យតែចេះប្រមូលយកមកកែច្នៃមិនខ្វះសាច់រឿងនឹងសរសេរឡើយ។
អ្នកស្រី ប៉ុល ពិសី បានក្រើនរម្លឹកពីក្បួនកាព្យខ្មែរបន្ថែមថា ចំពោះការអនុវត្តក្បួនកំណាព្យក៏ជារឿងចាំបាច់ដែរ ត្រូវតែគោ រពឱ្យបានត្រឹមត្រូវតាមទម្រង់បទដែលបានប្រើប្រាស់ ទាំងចុងចួន ទាំងចំនួនព្យាង្គ ដោយ ចៀសវាងកុំឱ្យប្រាស់ចាកពីក្បួ នដើម។
អ្នកស្រីថា ៖ «ទោះបីជាខ្ញុំបានចូលប្រឡូកក្នុងជីវិតជាអ្នកនិពន្ធ ជាកវី មិនតិចជាង៤០ឆ្នាំក៏ដោយ ក៏កង្វះខាតនៅតែមានដែរ។ សព្វថ្ងៃក៏ខ្ញុំនៅតែសិក្សាស្វែងយល់ពីក្បួនកំណាព្យខ្មែរដែលមានច្រើនសំបូរបែប ហើយនិងព្យាយាមកែច្នៃប្រឌិតគំ និត ដើម្បីពង្រីកចំណេះដឹងខ្លួនទៅថ្ងៃមុខបន្ថែមទៀត។ កំណាព្យជាដើមទុននៃចំណេះដឹងខ្ញុំ ដែលនាំឱ្យខ្ញុំទទួលបានជោ គជ័យ បើគ្មានដើមទុននេះទេ ខ្ញុំមិនអាចកែប្រែចំណេះដឹងខ្ញុំឱ្យមានការវិវត្តឈានឡើងដូចសព្វថ្ងៃនេះទេ»។
កវីនិពន្ធ ប៉ុល ពិសី បច្ចុប្បន្នមានវ័យជាង ៦០ឆ្នាំ មានស្នាដៃជាកំណាព្យរឿង ដែលទទួលបានពានរង្វាន់កន្លងមក ដូចជា ៖ រឿងមាសទឹកដប់ រង្វាន់លេខ ៤ មហោស្រពតែងនិពន្ធមហាជនទូទាំងប្រទេស លើកទី៣ រៀបចំដោយក្រសួងវប្បធម៌ ឆ្នាំ ១៩៩១។
រឿងល្ខោនជីវិត ពានរង្វាន់លេខ១ស្ទួន ពានរង្វាន់ព្រះសីហនុរាជលើកទី១ រៀបចំដោយសមាគមអ្នកនិពន្ធខ្មែរ ឆ្នាំ ១៩៩៥។ រឿង អប្សរា ពានរង្វាន់លេខ២ ពានរង្វាន់ព្រះសុរាម្រិត រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ ២ ០ ០ ០ ។ រឿងម្ចាស់ស្នេហ៍ ពានរង្វាន់កិត្តិយស ពានរង្វាន់ព្រះបទុមត្ថេរសោម រៀបចំដោយរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ ២០១២។
រឿងក្លិនផ្កាស្រូវ ពានរង្វាន់លេខ២ ពានរង្វាន់នាយិកាសិទ្ធ រៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ ២០១៤។ ក្រៅពីពានរង្វាន់ប្រលោមលោកផ្នែកកំណាព្យទាំងនេះ កវីនិពន្ធ ប៉ុល ពិសី ទទួលបានពានរង្វាន់ប្រលោមលោកពាក្យរាយជាច្រើនទៀត៕ដោយ៖ ហ៊ួន ស៊ីឡូន