អ្នករៀបចំកម្មវិធីបុណ្យឆ្លងចូលឆ្នាំសកល នៅប្រទេសអ៊ូហ្គង់ដា ត្រូវបានចាប់ខ្លួនបន្ទាប់ពីហេតុការណ៍រត់ជាន់គ្នាស្លាប់
អ៊ូហ្គង់ដា៖ បុរសម្នាក់ដែលត្រូវបានគេស្គាល់ថាជាអ្នករៀបចំ និង សម្របសម្រួលកម្មវិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៣ ត្រូវបាន ចាប់ខ្លួនក្រោយការរត់ជាន់គ្នា ដែលធ្វើឱ្យមនុស្ស១០នាក់បាន បាត់បង់ជីវិត នៅក្នុងផ្សារទំនើបមួយនៅក្នុងរដ្ឋធានីអ៊ូហ្គង់ដា។
យោងទៅតាមអ្នកនាំពាក្យប៉ូលីស លោក Patrick Onyango បានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅផ្សារទំនើប Freedom City Mall ខណៈពេលដែលប្រជាជននាំគ្នា ប្រញាប់ទៅទីនោះដើម្បីមើលការបាញ់កាំជ្រួចពាក់កណ្តាលយប់។ ក្នុងនោះគេបានរកឃើញថា អ្នកដែលស្លាប់ជាកុមារ និងក្មេងជំទង់ ដែលមានអាយុចាប់ពី១០ ទៅ១៧ឆ្នាំ។
លោកបានបន្ថែមទៀតថា អ្នករៀបចំកម្មវិធីមិនបានអនុវត្តតាម ការណែនាំឱ្យបានត្រឹមត្រូវដែលតម្រូវឱ្យកុមារត្រូវនៅជាមួយមនុស្សចាស់នៅក្នុងកម្មវិធីដែលមានមនុស្សច្រើនបែបនេះ។ លោក Abbey Musinguzi ត្រូវបានចាប់ខ្លួនកាលពីថ្ងៃ អាទិត្យ កន្លងទៅ ដោយប្រឈមមុខទៅនឹងការចោទប្រកាន់ទៅ លើការធ្វសប្រហែស បង្កជាអំពើមនុស្សឃាត មុនពេលបញ្ជូន ទៅតុលាការ។
លោកមន្រ្តីប៉ូលីស Fred Enanga បានប្រាប់ទៅដល់អ្នក សារព័ត៌មាន កាលពីថ្ងៃចន្ទនេះថា ក្រុមប៉ូលីសបាន ចាប់ ខ្លួនអ្នកផ្សព្វផ្សាយ និងអ្នករៀបចំកម្មវិធីនេះ ហើយកំពុងតែ បន្តតាមរកជនពាក់ព័ន្ធដទៃទៀតដែលពាក់ព័ន្ធក្នុងការបង្កើតកម្មវិធីនេះ។
សូមបញ្ជាក់ថា ជនរងគ្រោះជាច្រើនត្រូវបានរត់ជាន់គ្នាត្រង់ច្រក ទទួលភ្ញៀវដែលមានផ្លូវចូល និងចេញតែមួយ ដែលមានការ ប្រមូល ផ្តុំគ្នាយ៉ាងច្រើន ធ្វើឱ្យក្លាយជាឧបសគ្គមួយសម្រាប់ មនុស្ស ដទៃទៀតក្នុងការរត់ចេញពីទីនោះ។
អនុប្រធានាធិបតីអ្នកស្រី Jessica Alupo បានប្រាប់ទៅដល់ អ្នកកាសែតថា រដ្ឋាភិបាលនឹងឧបត្ថម្ភប្រាក់ចំនួន ១ ៣៤០ ដុល្លារទៅកាន់គ្រួសារជនរងគ្រោះទាំង ១០នាក់នេះ ដើម្បីជួយក្នុងការធ្វើពិធីបុណ្យ និងថ្លៃបញ្ចុះសព៕
ដោយ៖ឡេង អារីតា
Uganda New Year’s event organiser arrested after deadly stampede | News | Al Jazeera