ខឹងប្រេីក្មេងទៅទិញថ្មាំញៀនមិនបាន ដកកាំភ្លើងបាញ់ ២គ្រាប់ត្រូវក្មេងប្រុសស្រី ៦នាក់របួសធ្ងន់ស្រាល

ភ្នំពេញ៖ ក្មេងប្រុសស្រីចំនួន ៦នាក់បានរងរបួសធ្ងន់ស្រាលដោយសារត្រូវគ្រាប់កាំភ្លេីង បន្ទាប់ពីជនសង្ស័យពីរនាក់ ដកកាំភ្លេីងបាញ់ ២គ្រាប់ព្រោះខឹងប្រេីក្មេងប្រុសរងគ្រោះម្នាក់ឲ្យទៅទិញថ្នាំញៀនឲ្យខ្លួនមិនបាន ដោយបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិអណ្ដូង៣ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមសម្ដីស្ត្រីដែលត្រូវជាម្ដាយក្មេងប្រុសរងគ្រោះម្នាក់មានអាយុ ១៨ឆ្នាំបានប្រាប់ឲ្យដឹងថា មានជនសង្ស័យជាខ្មាន់កាំភ្លើងពីរនាក់បានធ្វើដំណើរដោយស្មើជើង មកប្រើកូនប្រុសគាត់ ឲ្យទៅទិញថ្នាំញៀនឲ្យពួកគេ តែកូនគាត់មិនព្រមទៅ ខណ:នោះជនសង្ស័យជាខ្មាន់កាំភ្លើងខឹងបានវាយទៅលើកូនប្រុសរបស់គាត់ ដោយកូនប្រុសរបស់គាត់បានវាយតប តទៅលើជនសង្ស័យជាខ្មាន់កាំភ្លើងវិញ ធ្វេីឱ្យជនសង្ស័យខឹង បានដកកាំភ្លើងបាញ់ជុចដី ១គ្រាប់បណ្ដាលឲ្យក្បាលគ្រាប់ផ្លាតទៅត្រូវក្មេងប្រុសស្រី ៥នាក់ទៀតរងរបួសធ្ងន់ស្រាល។ ក្រោយមកប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំងពីរនាក់រួចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលគោករការ ដេីម្បីសួរនាំ ។ តែមួយសន្ទុះក្រោយមកស្រាប់តែឃើញតែសមត្ថកិច្ចសួរនាំម្នាក់ ចំណែកម្នាក់ទៀត មិនឃើញនៅក្នុងប៉ុស្តិ៍នគរបាល ទេីបធ្វើឲ្យសាច់ញាតិជនរងគ្រោះនិងប្រជាពលរដ្ឋជាច្រើននាក់កំពុងតែមានការងឿងឆ្ងល់?

បច្ចុប្បន្ននេះ ជនសង្ស័យជាខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសួរនាំនិងចាត់ការទៅតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner