ការកើនឡើងនៃតម្រូវការអង្ករពិភពលោកបានជំរុញឱ្យប្រទេសថៃ ខិតទៅជិតចំណាត់ថ្នាក់ទី២

បាងកក៖ ប្រទេសថៃកំពុងស្ថិតនៅលើផ្លូវដើម្បីក្លាយជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោក បន្ទាប់ពីការនាំចេញរបស់ខ្លួនក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំមុនបានកើនឡើងដល់ ៦.៩១ លានតោន។

សមាគមអ្នកនាំចេញអង្ករថៃ (TREA) បានឲ្យដឹង កាលពីថ្ងៃពុធថា បរិមាណនេះបានលើសចំនួន ៦.៦៧ លានតោន ដែលនាំចេញដោយប្រទេសវៀតណាម ដែលជាប់ចំណាត់ថ្នាក់ទីពីរ កាលពីឆ្នាំ ២០២១។ ទន្ទឹមនឹងនេះ ឥណ្ឌានៅតែជាប្រទេសនាំចេញអង្ករកំពូល បន្ទាប់ពីបាននាំចេញ ១៨.២៥ លានតោន ចាប់ពីពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំមុន។

ប្រធានសមាគមអ្នកនាំចេញអង្ករថៃ លោក Charoen Laothamatas បាននិយាយថា “យើងមានទំនុកចិត្តថាការនាំចេញសរុបនៅឆ្នាំ ២០២២ នឹងលើសពីគោលដៅ ៧.៥ លានតោន ដោយសារតម្រូវការកើនឡើងពីប្រទេសអ៊ីរ៉ាក់ ចិន និងសហរដ្ឋអាមេរិក ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី” ៕

ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner