ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតសម្រាប់ស្វែង រកការងារថ្មីនោះទេ។ ប៉ុន្តែថ្ងៃនេះជាល្អសម្រាប់ការទាក់ទងជាមួយអ្នកគ្រប់គ្រង អ្នកអាច សម្រេចបាននូវការតម្លើងប្រាក់ឧបត្ថម្ភ។ ហោរាសាស្រ្តអាជីពរំលឹកថាសម្រាប់អ្នកឥឡូវនេះ មានភាពសុខសាន្តក្នុងអារម្មណ៍ និងចិត្តគំនិត ប៉ុន្តែមិនមែនសម្រាប់លុយកាក់ ឬការបង្កើត អាជីពថ្មីនោះទេ ដូច្នេះសូមធ្វើការងារដោយធម្មតា ហើយរងចាំឳកាសខាងមុខដើម្បីបំពេញ បំណងប្រាថ្នាធំដុំរបស់អ្នក។ ក្រៅពីនេះ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ធ្វើកិច្ចព្រម ព្រៀងនោះទេ។  

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ សូមព្យាយាមរកពេលវេលាដើម្បីប្រាស្រ័យទាក់ទងជាមួយ នឹងថ្នាក់លើ នោះអ្នកនឹងអាចទទួលបានការយល់ដឹងអំពីបញ្ហាជាច្រើន។ ប៉ុន្តែសូមលោកអ្នក កុំបញ្ចេញមតិយោបល់រិះគន់ និងអារម្មណ៍ដែលមិនចាំបាច់។ ក្នុងពេលនេះបើទោះបីជាមាន បញ្ហានឹងកើតឡើងខ្លះក្តីក៏មិនចាំបាច់ត្រូវព្រួយបារម្ភនោះដែរ ពីព្រោះអ្នកនឹងអាចដោះ ស្រាយបញ្ហាទាំងនោះបាន ប្រសិនបើអ្នកគ្មានការសង្ស័យចំពោះខ្លួនឯង។ ដោយឡែក លោកអ្នកប្រហែលជាត្រូវធ្វើការធ្ងន់ ឬទទួលបន្ទុកការងាររច្រើនដើម្បីសម្រេចបានតាម គោលដៅ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះកិច្ចការងាររបស់អ្នកអាចដំណើរការបានល្អ ប្រសើរ ប៉ុន្តែអ្នកអាចជួបនូវមតិរិះគន់ ឬការមើលបំណាំខ្លះ ដូច្នេះសូមគ្រប់គ្រងអារម្មណ៍នេះ អោយបានល្អប្រសើរ។ សូមប្រមូលយកពត៌មាន ហើយមានការវិនិច្ច័យអោយបានត្រឹមត្រូវ ជាទីបំផុត។ ក្នុងពេលនេះ អ្នកអាចចុះកិច្ចសន្យាបាន ប៉ុន្តែសូមពិនិត្យលំអិតជានិច្ច។ ក្រៅពីនេះ សូមមានការគ្រប់គ្រងស្ថានភាព និងពេលវេលាអោយបានម៉ត់ចត់ ពីព្រោះទំហំ កិច្ចការងារច្រើន និងពេលវេលាប្រហែលជាមិនសមមាត្រនឹងគ្នានោះទេ។ ក្រៅពីនេះ សូម ចងចាំថា ថ្ងៃនេះមិនមែនជាពេលវេលាល្អប្រសើរក្នុងការស្វែងរកការងារថ្មីនោះទេ។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាល្អប្រសើរសម្រាប់ការធ្វើ ជំនួញ និងអាជីវកម្មផ្សេងៗ ដូច្នេះសូមព្យាយាមធ្វើយ៉ាងណាកុំអោយបាត់បង់ឳកាសទទួល បានប្រាក់ចំណេញ។ ក្នុងពេលនេះ ប្រសិនបើអ្នកនឹងអនុវត្តការងារដោយការងារប្រុង ប្រយ័ត្ននឹងប្រើប្រាស់ផែនការអោយបានត្រឹមត្រូវ នោះអ្នកនឹងអាចទទួលបានភាពជោគជ័យ ក្នុងរយៈពេលដ៏ខ្លី។ ទន្ទឹមនឹងអំណោយផលដ៏ល្អប្រសើរនេះ លោកអ្នកទទួលបានភាពរស់ រវើក និងគំនិតវិជ្ជមានក្នុងអាជីព ដែលករណីទាំងនេះនឹងជួយជម្រុញទៅរកភាពជោគជ័យ ដោយមានស្ថេរភាពបំផុត។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមរកពេលវេលាដើម្បីធ្វើទំនាក់ទំនងជាមួយ នឹងអាជ្ញាធររបស់អ្នក ពីព្រោះវានឹងធ្វើអោយអ្នកទទួលបានដំណឹងល្អៗ ព្រមទាំងការយល់ ដឹងជាច្រើនក្នុងជំហានការងារ។ ប៉ុន្តែសូមមានការប្រុងប្រយ័ត្នចំពោះពាក្យសំដី និងកាយ វិការ ពីព្រោះមតិរិះគន់ និងភាពច្រលោងខាងនឹងធ្វើអោយអ្នកមានបញ្ហាទៅវិញ។ ក្នុងពេល នេះដាច់ខាតកុំខិតចូលទៅក្នុងផ្លូវអវិជ្ជមានអោយសោះ។ ព្យាយាមពង្រីកដែនការងារ និង ផែនការអនុវត្ត ព្រមទាំងការទទួលខុសត្រូវ។ លើសពីនេះ ការងារទាំងអស់របស់អ្នកត្រូវការ ភាពយកចិត្តទុកដាក់ជាពិសេស។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ស្ថានភាពអាជីពថ្ងៃនេះមិនសូវជាល្អប្រសើរនោះទេ លោកអ្នកនឹងអាចជួបបញ្ហាច្រើននៅរាំងផ្លូវ ហើយចំពោះទំនុកចិត្តក្នុងទំនាក់ទំនងក៏រឹតតែ មិនសមប្រកបទៅទៀត។ ប៉ុន្តែសូមលោកអ្នកកុំអន្ទោលទៅក្នុងបញ្ហាទាំងនេះ ព្យាយាមធ្វើ តាមគម្រោងផែនការ ហើយចិត្តទុកដាក់បន្ថែមក្នុងការប្រមូលយកពត៌មាន។ ក្នុងនោះដែរ សូមកុំបង្ហាញភាពរអាក់រអួលរបស់អ្នកទៅអោយមិត្តរួមការងារ និងដៃគូរជំនួញរបស់អ្នកដឹង ឮ។ ព្យាយាមបំពេញការងារតាំងពីពេលព្រឹក ហើយសូមពឹងអាស្រ័យទៅលើចំណេះជំនាញ របស់ខ្លួនឯងជានិច្ច។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះខ្ពស់ត្រដែត។ ទាំងអាជីពផ្នែកការិយាល័យ និងជំនួញជួញប្រែ មានភាពរីកច្រើនខ្លាំងណាស់។ លោកអ្នកដែលបំពេញការងារនឹងរំពឹងថាទទួលបានការ ជួយឧបត្ថម្ភទាំងគំនិងស្មារតី និងការតម្លើងប្រាក់ឧបត្ថម្ភ។ លើសពីនេះ ដំណើរបេសកកម្ម ការងារក៏នឹងអាចទៅរួចផងដែរនៅក្នុងថ្ងៃនេះ។ ចំណែកលោកអ្នកដែលបំពេញអាជីពជា អ្នកជំនួញនឹងទទួលបានការគាំទ្រពីអតិថិជនល្អ ព្រមទាំងទទួលបានប្រាក់ចំណេញច្រើន ផងដែរ។ ក្នុងរយៈថ្ងៃនេះគួរបំពេញការងារដោយប្រញាប់ប្រញាល ហើយធ្វើយ៉ាងណា ក្តោបក្តាប់ឳកាសអោយបានល្អប្រសើរបំផុត។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលយ៉ាង ប្រសើរចំពោះការចុះកិច្ចសន្យា ការចរចា ឬសូម្បីតែការថ្លែងសន្ទរកថាសំខាន់ៗ។ លោកអ្នក ក៏មិនចាំបាច់ត្រូវរងចាំពេលវេលាបន្តទៅទៀតទេ សូមចាប់ផ្តើមធ្វើកិច្ចការងារដែលខ្លួនប៉ង ប្រាថ្នា ហើយក៏មិនចាំបាច់ត្រូវសង្ស័យអំពីផលរំខានពេកដែរ។ ស្ថានភាពអវិជ្ជមាននៅក្នុង ថ្ងៃនេះមិនទាន់បានដោះស្រាយរួចរាល់នោះទេ ដូច្នេះសូមមានការប្រុងប្រយ័ត្នអោយបាន ល្អប្រសើរផងដែរ។ ទន្ទឹមនឹងនេះ សូមមានការជឿជាក់ទៅលើខ្លួនឯងអោយបានច្រើនជាង ការជឿសំដីអ្នកដទៃ ដោយសារសំដីខ្លះនឹងអាចនាំជាមន្ទិល។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកអាចបំពេញការងារទៅតាម គម្រោងផែនការដែលបានរៀបចំយ៉ាងល្អប្រសើរបំផុត។ ក៏ប៉ុន្តៃសូមកុំសម្រាកមុនទទួលបាន ផលសម្រេច​ ពីព្រោះភាពជោគជ័យនៅក្នុងថ្ងៃនេះមិនឈរទ្រឹងរំពឹងចាំលោកអ្នកនោះទេ។ សូមមានភាពរហ័សរហួន ព្យាយាមយល់ដឹងពីស្ថានភាព ធ្វើទំនាក់ទំនងក្នុងក្រៅអោយបាន ជិតស្និទ្ធ និងសូមមានភាពស្មោះត្រង់ជាទុនក្នុងការបំពេញការងារជាមួយមនុស្សនៅក្នុងក្រុម ជានិច្ច។ សូមបោះបង់ចោលបំណងក្នុងការបំពេញការងារច្រើនក្នុងពេលតែមួយ ហើយ ចូរមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អារម្មណ៍មកលាយឡំនឹងការងារ។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពរលូន និងផលសម្រេចដ៏ធំនៅក្នុងថ្ងៃនេះ ជាពិសេសនៅក្នុងពេលរសៀលអ្នកនឹងអាចទទួលបាន ដំណឹងដ៏រីករាយដែលអ្នកបានទទឹងរងចាំជាយូរណាស់មកហើយផងដែរ។ លោកអ្នកគួរបន្ត យកចិត្តទុកដាក់ចំពោះកាយវិការ និងពាក្យសំដីរបស់ខ្លួន ពីព្រោះចំណុចទាំងពីរនេះបាន ផ្តល់នូវសញ្ញាណដ៏វិជ្ជមានជាច្រើនចំពោះកិច្ចការងារទាំងឡាយរបស់អ្នកកន្លងមក។ ក្នុង ពេលទន្ទឹមគ្នានេះចូរបង្កើនកិច្ចទំនាក់ទំនងអោយបានជិតស្និទ្ធជាមួយដៃគូពាណិជ្ជកម្ម។ ដោយឡែក លោកអ្នកនឹងទទួលបានការយល់ដឹងពីមនុស្សនៅក្បែរខ្លួន។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកអោយយកចិត្ត ទុកដាក់ចំពោះឳកាសដែលនឹងកើតឡើងនៅក្នុងថ្ងៃនេះ។ ស្ថានភាពទំនាក់ទំនងទាំងឡាយគឺ ល្អប្រសើរ ប៉ុន្តែវាប្រហែលជាដល់ពេលដែលលោកអ្នកត្រូវកែលម្អ និងបង្កើនចំណងមិត្តភាព នេះឡើងវិញ។ សូមលោកអ្នកចងចាំថា ឳកាសដែលអ្នកនឹងទទួលបានការតម្លើងប្រាក់ ឧបត្ថម្ភ លាភសំណាងលុយកាក់ និងសម្ភារៈអាចកើតឡើងក្នុងពេលស្របគ្នា ប៉ុន្តែក្នុង ពេលស្របគ្នាអ្នកក៏អាចនឹងទទួលបានការខកបំណងមិនតិចនោះដែរ ហេតុនេះសូម ចងចាំថារាល់ពត៌មាន និងស្ថានភាពទាំងឡាយគឺនៅក្រោមក្រសែភ្នែករបស់អ្នក ជានិច្ច។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយចាប់​អារម្មណ៍ច្រើនចំពោះភាពបរាជ័យច្រើនពេកទេនៅក្នុងថ្ងៃនេះ ពីព្រោះករណីទាំងនេះនឹង អាចរឹងទប់ទឹកចិត្ត និងគោលដៅរបស់អ្នកបានយ៉ាងងាយ។ ក្នុងនោះរឿងរ៉ាវតិចតាចមួយ ចំនួនក៏មិនគួរប្រមូលផ្តុំនោះដែរ។ យកល្អសូមលោកអ្នក​កុំទាន់ធ្វើការធំ កុំចំណាយដើមទុន ច្រើន ឬសូម្បីកម្លាំងកាយចិត្តក្តី។ បំណងប្រាថ្នា និងការរំពឹងទុករបស់អ្នកអាចនឹងមិនទាន់ មកដល់នោះទេ។ ស្របពេលវេលានេះ ចូររកពេលសម្រាកខ្លះ ហើយព្យាយាមចូលរួមក្នុងវគ្គ បណ្តុះបណ្តាលដើម្បីអ្នកមានលទ្ធភាពសម្របនឹងស្ថានភាពថ្មីៗ។

ចំណាំៈ

ឆ្នាំទាំង៦  ថោះ មមី មមែ វក រកាច រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលដល់ការ ចាប់ផ្តើមការងារថ្មី និងការបណ្តាក់ទុននានា។ លើសពីនេះ អ្នកនឹងទទួលបានប្រាក់ឧបត្ថម្ភ និងការតម្លើងឋានៈផង។ 

ឆ្នាំទាំង៤ ជូត ឆ្លូវ ខាល រោង រាសីល្អមធ្យម។ឆ្នាំទំាង២ ម្សាញ់ កុរ រាសីស្រុតចុះ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner