លោកសំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យ​ប្រវត្តិសាស្រ្តបញ្ជាក់អំពីគុណតម្លៃ និង វីរៈភាព យុវជនសម័យ ៧មករា

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញៈ លោកសំបូរ ម៉ាណារ៉ា សាស្ត្រាចារ្យប្រវត្តិសាស្ត្រ បានមាន ប្រសាសន៍បញ្ជាក់ប្រាប់ AMS ថា ថ្ងៃ ៧ មករា ១៩៧៩ គឺជាថ្ងៃមួយសំខាន់ណាស់សម្រាប់មនុស្សខ្មែរ សម័យ ទំនើប បើនិយាយពីប្រវត្តិសាស្ត្រសម័យទំនើប ៧ មករា សំខាន់ ព្រោះអ្នកទាំងឡាយនឹងដូចចិត្តគិតពីថ្ងៃ ៧មករាដូច គ្នា។ អ្វីជាសមិទ្ធផល ៧មករា បានធ្វើឲ្យដំបូងគេបំផុតមនុស្ស បាន ចាប់ផ្តើមមានតម្លៃជីវិតឡើងវិញ ប្រាសចាកអំពីការគាប សង្កត់ ធ្វើ ទុក្ខបុកម្នេញ បាត់សិទ្ធិសេរីភាព និងមិនមានជីវិតរស់ នៅដោយស្ថេរភាព។ ក្រោយ ៧មករា មនុស្សខ្មែរចាប់ផ្តើមមាន តម្លៃជីវិតឡើងវិញ ទោះបីស្ថិតក្នុងភាពក្រីក្រ ប៉ុន្តែយើងមាន សេរីភាពក្នុងការបន្តអាជីពជីវិតដោយលក្ខណៈក្នុងគុណធម៌។

លោកសាស្ត្រាចារ្យបានបន្តថា ៧ មករា បើយើងនិយាយ នៅ សមិទ្ធផលដទៃទៀត គឺបើយើងពិចារណាអំពីការជួបជុំមិត្តភ័ក្តិ បងប្អូន ឬក៏យើងជួបជុំនៃបណ្តាញាតិទាំងឡាយ គឺ៧មករា ជាផ្នែកសំខាន់មួយដែលបង្កឲ្យស្នាមញញឹមនៃសេចក្តីសង្ឃឹមជាមួយគ្នាទៅវិញទៅមក។ ទោះបីយើងបាត់នៅមនុស្សជា ច្រើននៃក្រុមគ្រួសារ ក៏ប៉ុន្តែយើងនៅមានតម្លៃដោយសារ ៧មករា គឺយើងបានជួបជុំគ្នា។

ចំណុចមួយទៀតសមិទ្ធផលដែលយើងត្រូវនិយាយ គឺការ កសាងជាតិ ការប្រឹងប្រែងរបស់ ៧មករា គឺការបង្ហាញប្រាប់អំពី តួនាទីជាមុខមាត់ តួនាទីជាតម្លៃរបស់រដ្ឋាភិបាលនាសម័យ នោះ។ យើងដឹងទេថា មកទល់ពេលបច្ចុប្បន្ននេះ យើងមិនអាច បំភ្លេចបាន ៧ មករា ពីព្រោះដោយសារគ្រឹះដើមនៃ ប្រវត្តិសាស្ត្រ របស់ ៧មករា ផ្តល់យើងបានឃើញនូវអ្វីដែលជាពន្លឺសម្រាប់ ដំណើរវិវត្តមកទល់ថ្ងៃនេះ។ ទោះបីជាយើងនិយាយអំពី តម្លៃសេដ្ឋកិច្ច នយោបាយ វប្បធម៌ ក៏ដោយចុះ តែបើគ្មាន ៧មករា ប្រហែលជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះទេ។

សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះបានបញ្ជាក់ថា “បើយើង និយាយ អំពីយុវជន យើងត្រូវនិយាយអំពីការកកើតនៃកម្លាំង ២ ធ្នូ ផងដែរ ពីព្រោះនៅពេលដែលយើងនិយាយអំពីកម្លាំងយុវជន គឺជាកម្លាំងរណសិរ្ស ដែលផ្តុំដោយុវជនដែលមានវ័យក្នុងឋានៈ ជាអ្នកមានកម្លាំង ឆន្ទៈ និងការតស៊ូ មោះមុត ប្តូរផ្តាច់ ដើម្បី ជាតិរបស់ខ្លួន។ យុវជនសម័យនោះទោះបីជាស្ថិតនៅ ក្នុងវិរៈវិបត្តិ ឬក៏ស្ថិតនៅក្នុងលំដាប់នៃការតស៊ូដ៏ធ្ងន់ធ្ងរ ប៉ុន្តែគេបានធ្វើកិច្ចការសម្រាប់ប្រទេសជាតិរបស់គេតាមរយៈនៃការប្រឹងប្រែងតស៊ូក្នុងការបង្កើតចលនារណសិរ្សនេះឯង។ យើងជាខ្មែរយើងត្រូវគិតអំពី ៤៤ឆ្នាំ តើមនុស្សដែលជាយុវជន ៤៤ឆ្នាំនោះ បច្ចុប្បន្នជានរណា? ហើយកំពុងធ្វើអ្វី? អ្វីទាំង អស់នេះហើយដែលយើងត្រូវតែមានកតញ្ញូធម៌ចំពោះយុវជន យុវនារីខ្មែរដែលបានប្រឹងប្រែងនៅក្នុងកាលៈទេសៈដែលខ្ញុំនិយាយថា ក្នុងកាលៈទេសៈដែលលំបាកក្នុងកាលៈទេសៈដែល មានបញ្ហា។ សូមអរគុណចំពោះតម្លៃនៃវីរៈភាពរបស់យុវវ័យ នៃសម័យតេជោ ក៏ដូចជាយុវវ័យក្នុងដើមសម័យ ៧មករា ដែលបានប្រឹងប្រែងដើម្បីប្រទេសជាតិរឹងមាំមកទល់សព្វថ្ងៃនេះ”។

លោកសាស្ត្រាចារ្យ សំបូរ ម៉ាណារ៉ា បានបញ្ជាក់បន្ថែមថា “បើយើង និយាយអំពីអ្នកបន្តវេន គឺទី១. ត្រូវរៀនសូត្រអំពី ប្រវត្តិសាស្ត្រ ប្រវត្តិនៃការ ប្រវត្តិសកម្មភាពរបស់វីរៈយុវជន ទាំងអស់នោះ ក្នុងកិច្ចការដែលគេធ្វើដើម្បីប្រទេសជាតិ នឹងជារឿងមួយដែលត្រូវរៀន។ ទី២. ត្រូវបណ្តុះ ត្រូវសំលៀង នៅឆន្ទៈរបស់ខ្លួនក្នុងការតស៊ូក្នុងសម័យសន្តិភាពឲ្យកើតចេញទៅជាផ្លែផ្កា ដើម្បីបង្កឲ្យមានការអភិវឌ្ឍកើនឡើងថែមទៀត ក្នុងគំនិតនៃបរិបូរណ៍កម្ម គឺបង្កើតបានភាពរុងរឿងបន្តបន្ទាប់។ ទី៣. បន្ទាប់ពីរៀនពីប្រវត្តិសាស្ត្រ បន្ទាប់ពីប្រឹងប្រែងដើម្បីជួយ បំពេញបន្ថែមនៅអ្វីដែលត្រូវធ្វើ យុវជនត្រូវបង្កើតឱ្យ មានការ ចងចាំ គឺមានន័យថា ត្រូវបន្តសកម្មភាពទាំងអស់នេះទៅអ្នក ជំនាន់ក្រោយរបស់ខ្លួន ដើម្បីឲ្យទៅជាតំណរប្រវត្តិសាស្ត្រ ដើម្បី បង្កើតបាននៅចរន្តចងចាំប្រវត្តិសាស្ត្រនេះ។ ព្រោះមាន តែ យុវជនទេ ដែលមានកម្លាំងខ្លាំងបំផុតនៅក្នុងការបន្តវេន ហើយ ក៏មានតែយុវជនដែរ ដែលមានឆន្ទៈមោះមុតពិតប្រាកដ មិនសូវ មាន ពាក់ព័ន្ធអីច្រើន ក្នុងការផ្តល់អាទិភាពឱ្យ អ្នកបន្តជំនាន់ ក្រោយ របស់គេបានរៀនសូត្រ”។

លោកសាស្ត្រាចារ្យបានសង្កត់ធ្ងន់ថា យុវជនសម័យទំនើប ក្នុង សម័យទំនើប គឺត្រូវរៀនប្រវត្តិសាស្ត្រអំពីវីរៈភាពយុវជន នៃ សម័យ ៧មករា ឬក៏សម័យ ២ធ្នូ ក៏បានដែរ។ ត្រូវខំរៀនសូត្រឱ្យ មានចំណេះដឹង ចំណេះធ្វើ ហើយបង្កើតបាននៅសមិទ្ធិផលថ្មីៗ រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីបង្កើតអ្វីដែលជាតម្លៃ នៃសមិទ្ធិផល ៧មករាទៀត ។ ត្រូវប្រឹងប្រែងបន្តនៅការយល់ ដឹងនេះ ផ្តល់ឲ្យប្អូនៗជំនាន់ក្រោយរបស់គេ តាមរយៈនៃការ ធ្វើជាមួយ តាមរយៈនៃការបង្ហាញប្រាប់ តាមរយៈនៃការបន្សល់ នូវកេរ្តិ៍ដំណែលទាំងអស់នោះឯង ទុកសម្រាប់ជាកេរ្តិ៍ដំណែល យើងនឹងមាននិរន្តភាព នៃការយល់ដឹងងអំពីវីរៈភាពរបស់ យុវវជន នៃសម័យ ៧មករា។ មូលហេតុដែលត្រូវឱ្យ យុវជន នាពេលបច្ចុប្បន្ននេះ ត្រូវរៀនសូត្រចេះដឹង ការពារកុំឱ្យ មានការវិលត្រឡប់នៅអំពើសម្លាប់មនុស្ស អំពើបំពានលើ មនុស្ស បំបាត់សិទ្ធិមនុស្ស និងការបង្ហាញប្រាប់អំពីវីរៈភាព ថ្មីៗទៀត ដែលយុវជនសម័យថ្មីត្រូវធ្វើ ហើយការចងចាំក្តី គឺត្រូវតែកើតឡើងសម្រាប់យុវវ័យ ក្នុងការបង្ការកុំឱ្ មានការកើត ឡើងនៅអំពើប្រល័យពូជសាសន៍។ បង្ការបានលុះត្រាតែយើង យល់ដឹងថា អ្វីទៅជាបំផ្លាញ និងប្រល័យពូជសាសន៍។ ពេលដែលយើងបានដឹងបានយល់ យើងនាំគ្នាសិក្សាដើម្បីកែ ដើម្បីប្រុងប្រយ័ត្នបន្ថែម។

ប្រភពដដែលបានបញ្ជាក់ទៀតថា យុវជនសម័យទំនើបត្រូវ ស្គាល់ថា អំពើប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ឆ្នាំ បាន នាំឱ្យកើតឡើង ៧មករា ដើម្បីធ្វើការរំដោះ ចំណុចសំខាន់ ពីភាពរស់រានមានជីវិត ដោយសារតែការប្រឹងប្រែងដើម្បីរស់ តស៊ូ ដើម្បីអភិវឌ្ឍន៍ ដើម្បីបំពេញបេសកកម្ម ដើម្បីជាអ្នក បន្តវេន៕ ដោយ៖ ពលជ័យ

ads banner