របបយោធាមីយ៉ាន់ម៉ារៀបចំផែនការថ្មី ខណៈការដាក់ប្រទេស ក្នុងស្ថានភាពអាសន្នជិតបញ្ចប់
ណៃពិដោ៖ ការដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈ ពេល ពីរឆ្នាំ ដែលប្រកាសឡើងដោយក្រុមយោធាមីយ៉ាន់ម៉ា ក្រោយ ធ្វើរដ្ឋប្រហារខែកុម្ភៈឆ្នាំ ២០២១ នឹងបញ្ចប់ទៅនៅចុងខែ មករានេះ ដោយបង្កឱ្យមានការចោទសួរថាតើរបបយោធានឹង ប្រគល់អំណាចត្រឡប់ទៅប្រធានាធិបតីស្ដីទី លោក U Myint Swe វិញ ឬយ៉ាងណា?។
ច្បាស់ណាស់ថា លោកឧត្តមសេនីយ មីន អ៊ុងឡាំង (Min Aung Hlaing) នឹងចេញចំណាត់ការដើម្បីរក្សាការក្តាប់ អំណាច របស់យោធា ឱ្យបានមុនការបោះឆ្នោតដែលគ្រោង នឹងធ្វើ ឡើងនៅខែសីហាខាងមុខ។ ក្នុងនោះ របបយោធា ទំនងជាបង្កើតនឹង «ក្រុមប្រឹក្សាអន្តរកាល» ដែលមានលោក U Myint Swe ជាសមាជិកមួយនៃក្រុមប្រឹក្សា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy ដែលស្រង់សម្ដីរបស់ប្រភពមន្រ្តីក្រុងណៃពិដោ កាលពីថ្ងៃអង្គារ ទី៣ មករា។
ប្រភពដែលមិនបញ្ចេញឈ្មោះបានបន្ថែមថា ក្រុមប្រឹក្សាថ្មីនោះ នឹងត្រូវបង្កើតឡើងក្នុងខែមករានេះ ចំពេលមានការរុះរើក្រុម ប្រឹក្សារដ្ឋបាលរដ្ឋ (SAC) ដែលជាឈ្មោះស្ថាប័នរដ្ឋបាល បច្ចុប្បន្ន របស់របបយោធា។
ប្រមុខរបបយោធានឹងដឹកនាំក្រុមប្រឹក្សា ខណៈក្រុមយោធា នៅតែបន្តគ្រប់គ្រងប្រទេស។
គួររំឭកថា នៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ក្រុមប្រឹក្សាការពារ ជាតិ និងសន្តិសុខ អាចប្រកាសដាក់ប្រទេសក្នុងភា ព អាសន្នរយៈ ពេលមួយ ឆ្នាំ និងបន្តបទបញ្ជាពីរដងក្នុងរយៈ ពេលប្រាំមួយខែម្តង។
លោក មីន អ៊ុងឡាំង បានលើកយករដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ទៅពន្យល់អំពីរដ្ឋប្រហាររបស់លោក ។ដូច្នេះមាន ទំនួលខុស ត្រូវក្នុងការប្រកាស អំពីអ្វីដែលនឹងកើតឡើងបន្ទាប់ ពីការ គ្រប់គ្រងប្រទេសក្នុងស្ថានភាពអាសន្ន។ នាពេលនេះ មានការមិនច្បាស់លាស់ខ្លះៗ អំពីថាតើលោកនឹងដើរតាម គន្លងនៃមេដឹកនាំយោធាចាស់ តាមរយៈការផ្លាស់ប្តូរឈ្មោះរបប ខណៈបន្តកាន់អំណាច។
ទន្ទឹមនឹងនោះផងដែរ ក្រុមប្រឹក្សា SAC កំពុងរៀបចំការបោះ ឆ្នោតនៅខែសីហា ដោយរបបយោធានេះបានធ្វើការ ផ្លាស់ ប្ដូរអ្នកគ្រប់គ្រងអង្គភាព និងភូមិនៅថ្នាក់មូលដ្ឋាន ដោយ ជំនួសមកវិញនូវសមាជិកនៃគណបក្សសម្ព័ន្ធភាព និងអភិវឌ្ឍន៍ (USDP) ដែលជាប្រូកស៊ីរបស់ក្រុមយោធា។ The Irrawaddy ចុះផ្សាយថា ឥឡូវនេះ របបយោធាកំពុងចងក្រង បញ្ជី ឈ្មោះអ្នកបោះឆ្នោត និងទាក់ទងអតីតសមាជិក គណៈកម្មការ រៀបចំការបោះឆ្នោត។
សកម្មភាពបែបនេះ ត្រូវបានគេមើលឃើញថា ជាសញ្ញាចង្អុល បង្ហាញទៅការបោះឆ្នោតឆ្នាំ ២០១០ ដែលរបបយោធាបាន រៀបចំឡើង។ ដោយគ្មានក្តីសង្ឃឹមនៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្រោមរបបយោធា ដែលធ្វើការបង្ក្រាបយ៉ាង ឃោរឃៅលើក្រុមអ្នកប្រឆាំងនឹងការដណ្តើមអំណាចខុសច្បាប់របស់ខ្លួននោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោតសហភាព (UEC) ដែលបច្ចុប្បន្នត្រូវ បានតែងតាំងដោយរបបយោធា ក៏មានធ្លាប់រងការចោទ ប្រកាន់ ពីការបំភាន់សម្លេងឆ្នោតឆ្នាំ ២០១០ ក្នុងគ្រោងការ «បោះឆ្នោត មុនកាលកំណត់»៕ ដោយ៖ ហួន ឌីណា