អ.ស.ប បញ្ចេញថវិកា ៧លានដុល្លារជួយដល់មនុស្សជាង ៤០ម៉ឺននាក់ នៅប្រទេសម៉ាលី

មូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាលរបស់អង្គការសហប្រជាជាតិ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានបញ្ចេញថវិកាចំនួន ៧លានដុល្លារ ដើម្បីជួយដល់ប្រជាជនប្រមាណ ៤២៣,០០០នាក់ដែលរងគ្រោះដោយសារអសន្តិសុខនៅភាគខាងជើងប្រទេសម៉ាលី។

អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេហ្វែន ឌូចារីក បាននិយាយថា តម្រូវការផ្នែកមនុស្សធម៌នៅប្រទេសម៉ាលីមានកម្រិតធ្ងន់ធ្ងរណាស់ ពីព្រោះប្រទេសនេះប្រឈមនឹងវិបត្តិច្រើនផ្នែក ហើយថា នៅឆ្នាំនេះ ជំនួយផ្នែកមនុស្សធម៌នឹងត្រូវការថវិកាប្រមាណ ៨៦៨លានដុល្លារ ដើម្បីជួយមនុស្សរហូតដល់ ៦.២លាននាក់។

សូមជម្រាបផងដែរថា ប្រទេសម៉ាលីបានជាប់គាំងនៅក្នុងវិបត្តិសន្តិសុខ, នយោបាយ និងសេដ្ឋកិច្ចចាប់តាំងពីឆ្នាំ២០១២មក។ ការបះបោរទាមទារឯករាជ្យ, ការលុកលុយរបស់កងជីវពលជីហាដ និងអំពើហិង្សាអន្តរសហគមន៍ បានធ្វើឱ្យមនុស្សរាប់ពាន់នាក់បានស្លាប់ និងរាប់រយពាន់នាក់ទៀតបង្ខំចិត្តផ្លាស់ទីលំនៅនៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner