គិតត្រឹមថ្ងៃទី៤ ខែមករា អង្គភាពប្រឆាំងអំពើពុករលួយបានទទួល ឯកសារ ប្រកាស ទ្រព្យសម្បត្តិ និងបំណុល ១៣៨១៣ ច្បាប់

ភ្នំពេញ៖ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុលនៃអង្គភាពប្រឆាំងអំពើពុករលួយ បានទទួលឯកសារប្រកាស ទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ៥៥៥ច្បាប់ ។

បើយោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរបប០២ឆាំ្ន សម្រាប់ឆ្នាំ២០២៣ របស់អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ឱ្យដឹងថា៖គិតត្រឹមថ្ងៃពុធ ទី០៤ ខែមករា កន្លងមក នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១៣៨១៣ច្បាប់ ។

ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ ក្រសួង-ស្ថាប័ន និងខេត្ត ដែលបានបញ្ចប់ការប្រកាសរបស់ខ្លួន ១០០ភាគរយ រួមមាន៖ . ក្រសួង-ស្ថាប័ន ចំនួន ២ ៖ ១. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ២. រដ្ឋលេខាធិការដ្ឋានអាកាសចផស៊ីវិល។

ខេត្ត ចំនួន ៩ ៖ ១.ខេត្តប៉ៃលិន ២.ខេត្តមណ្ឌលគិរី ៣.ខេត្តកំពង់ស្ពឺ ៤.ខេត្តពោធិ៍សាត់ ៥.ខេត្តតាកែវ ៦.ខេត្តកំពង់ចាម ៧.ខេត្តសៀមរាប ៨.ខេត្តត្បូងឃ្មុំ ៩.ខេត្តកែប ។

ចំពោះការទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ចាប់ពីថ្ងៃទី០១-៣១ មករា ឆ្នាំ២០២៣ គឺអនុវត្តតាម សេចក្តីជូនដំណឹង ស្តីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ ឆ្នាំ២០២៣។

គួរបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយពីម៉ោង០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច៕ដោយ៖​ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner