ប្តីប្រពន្ធម្ចាស់ផេក រៀនដាំ
អត្ថបទដោយ៖
AMS OneMinute
មានទីលំនៅនៅស្រុកស្រែអំបិល ខេត្តកោះកុង ប្ដីប្រពន្ធមួយគូប្រកបរបរប្រចាំថ្ងៃដោយការធ្វើកសិកម្ម លើដីចំការរបស់ខ្លួនជាលក្ខណៈគ្រួសារ មានសួនបន្លែគ្រប់មុខទៅតាមរដូវកាល ព្រមទាំងកសិដ្ឋានចិញ្ចឹមសត្វ។
នៅរាល់ការដាំដុះនីមួយៗ ពួកគេតែងនាំយកនូវបច្ចេកទេសដាំដុះថ្មីៗពីចំការផ្ទាល់ទៅចែករំលែក ដល់បងប្អូនប្រជាជនខ្មែរតាមរយៈបណ្ដាញសង្គម ហ្វេសប៊ុក និងយូធូបជាដើម។ វីដេអូនីមួយៗរបស់ពួកគេទទួលបានការគាំទ្រយ៉ាងច្រើន ដែលមកដល់ពេលនេះផេកផ្លូវការ រៀនដាំ របស់ពួកគេមានការតាមដានរហូតដល់ជាង១០ម៉ឺននាក់។