លោក ហ្សេលេនស្គី ពិភាក្សាជាមួយប្រធានាធិបតីតួកគី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន

អង់ការ៉ា៖ ប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្កាន់ និងសមភាគីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានពិភាក្សាអំពីការវិវឌ្ឍន៍ចុងក្រោយពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន នៅក្នុងការសន្ទនាគ្នាតាមប្រព័ន្ធទូរស័ព្ទក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីតួកគី។

សេចក្តីថ្លែងការណ៍ខាងលើបានឱ្យដឹងទៀតថា មេដឹកនាំទាំងពីរបានជជែកគ្នាជុំវិញការវិវឌ្ឍន៍នៅក្នុងច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិ ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ និងជំនួយថាមពលរបស់តួកគីដល់អ៊ុយក្រែន។ លោក អឺដូហ្កាន់ បានប្រាប់លោក ហ្សេលេនស្គី ថា ប្រទេសតួកគីបានត្រៀមខ្លួនជាស្រេច ដើម្បីជួយសម្រុះសម្រួលសម្រាប់សន្តិភាពយូរអង្វែងរវាងរុស្ស៊ី និងអ៊ុយក្រែន។

ប្រធានាធិបតីតួកគីរូបនេះ ក៏បានថ្លែងអះអាងដែរថា កិច្ចខិតខំប្រឹងប្រែងលើការផ្លាស់ប្តូរអ្នកទោសរវាងរុស្ស៊ី-អ៊ុយក្រែននឹងបន្ត ហើយថា តួកគីក៏អាចចូលរួមចំណែកការទូត ដើម្បីពន្លឿនការដោះស្រាយបញ្ហារោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា ផងដែរ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner