ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង៖ ការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះនេះឡើង គឺដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស ដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣
ខេត្តកណ្តាល ៖ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងខ.ភ.ម និងជាមេបញ្ជាការ បញ្ជាដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី បានអញើញបិទការប្រកួតកីឡាបាលទះ ដើម្បីអបអរសាទនិងទិវាជ័យជំនះ ៧ មករា (៧ មករា ១៩៧៩.៧ មករា ២០២៣) នៅទីបញ្ជាការដ្ឋានអង្គរក្សតាខ្មៅ ខេត្តកណ្តាល ។
ឯកឧត្តមកិតិ្តបណ្ឌិត ហុីង ប៊ុនហៀង ថ្លែងថា កីឡាជាទូតសន្តិភាព ហើយនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សុភមង្គល និងនាំឲ្យចាកឆ្ងាយពីគ្រឿងញៀន ក្នុងន័យលើកកម្ពស់វិស័យកីឡា ក្រោមយុទ្ធសាស្ត្រសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ។
ឯកឧត្តមកិតិ្តបណ្ឌិត ហុីង ប៊ុនហៀង បន្តថា ការរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះនេះឡើង គឺដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅទូទាំងប្រទេស ដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ។ យើងសូមអរគុណចំពោះសុខសន្តិភាព សន្តិភាព ប្រៀបបានទៅនឹងខ្យល់ឧកស៊ីសែន បើគ្មានឧកស៊ីសែន យើងមិនអាចដកដង្ហើមរស់រានមានជីវិតបាននោះទេ។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានឧបត្ថម្ភសម្ភារៈថវិកាដល់កីឡាករទាំង២០ក្រុម ចំណាត់ ថ្នាក់ លេខ ១ បាន ទៅ លើ កងអន្តរាគមន៍ ចល័ត៩៩៩ ទទួល បាន ពាន ១ , មេដាយ ១៥គ្រឿង , ទង់ ១ , បាល់ ៣ ហ្វី ឡេ១ , ប័ណ្ណ សរសើរ ១ , ទឹក សុទ្ធ ១០កេស ស្រា បៀរ ១០កេស និង ថវិកា ចំនួន ៤៧៥០ដុល្លារ ចំណាត់ ថ្នាក់ លេខ ២បាន ទៅ លើ កងអន្តរាគមន៍ ការពារ ៣១១ ទទួល បាន មេដាយ ១៥គ្រឿង , ទង់ ១ , បាល់ ២ ហ្វី ឡេ១ , ប័ណ្ណ សរសើរ ១ , ទឹក សុទ្ធ ១០កេស ស្រា បៀរ ១០កេស និង ថវិកា ចំនួន ២៥០០ដុល្លារចំណាត់ ថ្នាក់ លេខ៣ បាន ទៅ លើ កងអនុសេនាធំ ការពារ ផ្ទាល់ ទទួល បាន មេដាយ ១៥គ្រឿង , ទង់ ១ , បាល់ ១ ហ្វី ឡេ១ , ប័ណ្ណ សរសើរ ១ , ទឹក សុទ្ធ ១០កេ ស្រា បៀរ ១០កេ និង ថវិកា ចំនួន ១៧៥០ដុល្លារ។
១៧ក្រុម ទៀត មួយ ក្រុម ៗទទួល បាន ទឹក សុទ្ធ ១០កេស ស្រា បៀរ ១០កេះស ថវិកា ចំនួន ២លានរៀល,ឧបត្ថម្ភដល់គណៈកម្មការជាតិ ៤នាក់ ទឹក សុទ្ធ ១០កេស ស្រា បៀរ ១០កេះស និង ក្នុង មួយ នាក់ ថវិកា ៥០០ដុល្លារ ផងដែល ៕ ដោយ-រ៉ាវុធ