មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលនិងអ្នកសារព័ត៌មានស្វាគមន៍ឱកាសសួរសំណួរផ្ទាល់ទៅសម្ដេចនាយកដ្ឋមន្ត្រី

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្ត្រីអង្គការមិនមែនរដ្ឋាភិបាលនិងអ្នកកាសែតស្វាគមន៍ ការផ្ដល់ឱកាសឱ្យអ្នកកាសែតសួរសំណួរទៅកាន់សម្ដេចតេជោនាយកដ្ឋមន្ត្រីក្នុងកម្មវីធីទទួលជួបជុំប្រចាំឆ្នាំរវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយក្រុមអ្នកធ្វើការក្នុងផ្នែកផ្សព្វផ្សាយ។

កាលពីថ្ងៃទី៩ខែមករាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សម្ដេចនឹងផ្តល់ឱកាសដល់អ្នកកាសែតអាចលើកជាសំណួរទៅកាន់លោកលើបញ្ហាផ្សេងៗ បន្ថែមលើសុន្ទរកថាស្នូលរបស់សម្ដេច នៅជំនួបសំណេះសំណាលប្រចាំឆ្នាំរវាងអ្នកសារព័ត៌មាននិងសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខាងមុខ។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJa)លោក ណុប វី យល់ថា ការផ្តល់លទ្ធភាពឱ្យអ្នកកាសែតចែករំលែក បញ្ហា ប្រឈមនានា រួមទាំងវេទិកាសួរសំណូរនោះ ជារឿងល្អ ដើម្បីថ្នាក់ ដឹកនាំជាតិបានជ្រាបពីបញ្ហាពិតប្រាកដឈានទៅរកដំណោះស្រាយសមរម្យ។

ស្រដៀងគ្នានេះដែរ លោក អ៊ិត សុធឿត នាយកប្រព័ន្ធផ្សព្វផ្សាយ នៅ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) យល់ថា ការបើកឱ្យអ្នកកាសែតលើកជាសំណួរទៅកាន់នាយក រដ្ឋមន្ត្រី ជាការល្អដើម្បីឱ្យប្រមុខរដ្ឋាភិបាលជ្រាបច្បាស់ពីទុក្ខលំបាក និងបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានជាក់ស្តែងនៅកម្ពុជា ។

លោកថា ពិធីនេះ អាចឱ្យអ្នកកាសែតជួបស្គាល់និងប្រាស្រ័យនឹង មន្ត្រី រដ្ឋាភិបាល ដើម្បីផ្លាស់ប្តូរមតិយោបល់គ្នាឲ្យយល់ពីការងារគ្នា កាន់ តែច្បាស់រវាងអ្នកកាសែតនិងមន្ត្រីរដ្ឋាភិបាល។

លោក អ៊ិត សុធឿត បញ្ជាក់ថា៖«ធម្មតានៅពេលយើងជួបគ្នា បាន ជជែកគ្នាឱ្យកាន់តែច្រើន ។អ៊ីចឹងការយល់គ្នារវាងភាគីទាំង សង ខាង កាន់តែប្រសើរជាង បើយើងឲ្យតែម្ខាងនិយាយ ហើយម្ខាង ទៀតស្តាប់។ អ៊ីចឹងយើងស្គាល់តែពីភាគីម្ខាង បើយើងមានវេទិកា អាចឆ្លើយឆ្លងគ្នាបាន នោះខ្ញុំគិតថា វេទិកានោះនឹងកាន់តែមាន សារៈសំខាន់»។

អ្នករាយការណ៍ព័ត៌មានរបស់ទូរទស្សន៍ជប៉ុន NHK ប្រចាំកម្ពុជា លោក ជួប សុខជា យល់ថា ពិធីជួបជុំនេះ ជាឱកាសកាសល្អ សម្រាប់ ការបង្កើនទំនាក់ទំងរវាងអ្នកកាសែតជាមួយ ថ្នាក់ដឹកនាំ កំពូលរបស់រដ្ឋាភិបាល ក៏ដូចជាធ្វើត្រួតពិនិត្យនិងវាយតម្លៃលើការ ប្រាស្រ័យទាក់ទងរវាងអ្នកកាសែតនិងអាជ្ញាធរតំបន់ និងជាការ កែតម្រូវវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាពីមុំថ្នាក់ដឹកនាំប្រទេសផង ដើម្បីលើកស្ទួយវិស័យសារព័ត៌មានដែលគេចាត់ទុកជាអំណាចទី ៤របស់រដ្ឋ ។

លោក ជួប សុខជា សង្កត់ធ្ងន់ថា៖«វាសំខាន់ត្រង់ថា ជីកបើក កកកាយពីព្រឹត្តការណ៍កន្លងទៅដែលអ្នកកាសែតបានធ្វើល្អ ឬខុសទំនងត្រង់ចំណុចខ្លះដើម្បីតម្រង់ទិសដល់អ្នកកាសែតថ្មីថ្មោង និងអ្នកកាសែតចាស់វស្សាដែលធ្វើខុសឆ្គងដោយមិនដឹងខ្លួន»។

សម្រាប់ លោកមេង គ្រុយពន្លក អ្នករាយការណ៍ព័ត៌មាន វីអូឌី (VOD) យល់ថា ក្នុងពិធីជួបជុំអ្នកសារព័ត៌មានថ្ងៃទី១៤ មករា ខាងមុខ ដែលលោកនាយករដ្ឋមន្ត្រីផ្តល់ឱកាសឱ្យអ្នក សារព័ត៌មាន សួរសំណួរ ជាការល្អសម្រាប់អ្នកសារព័ត៌មានដែលចង់សួរ សម្ដេច តេជោ ហ៊ុន សែនដោយផ្ទាល់។លោកថា បើបានសួរនាយករដ្ឋមន្ត្រី នោះនឹងនោះឱ្យប្លែកអារម្មណ៍ ពីទម្លាប់រាល់ដងដែលអាចបាន សួរ ត្រឹម អ្នកនាំពាក្យ ឬត្រឹមរដ្ឋមន្ត្រី។

ពាក់ព័ន្ធនឹងបញ្ហានេះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន ធ្លាប់លើកឡើងថា ជំនួបរវាងសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងអ្នកសារព័ត៌មាន ធ្វើឡើងដើម្បីជំរុញការលើក កម្ពស់វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើន តាមរយៈការបង្កើន ទំនាក់ទំនងរវាងអ្នកសារព័ត៌មាននិងអ្នកនាំពាក្យមកពីគ្រប់ក្រសួង ស្ថាប័ន អភិបាលរាជធានី ខេត្ដ អ្នកនាំពាក្យរាជធានី ខេត្ដ និង អ្នកនាំ ពាក្យតាមមន្ទីររាជធានី ខេត្ដ ដែលអាចធ្វើការផ្ទៀងផ្ទាត់ ឬពិភាក្សាពាក់ព័ន្ធនឹងវិស័យព័ត៌មាន ដើម្បីធ្វើឱ្យព័ត៌មានកាន់តែ មានភាពសុក្រឹត ព័ត៌មានពិត និងជាព័ត៌មានផ្ដល់ប្រយោជន៍ ដល់សង្គម។

សម្ដេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី១៤ ខែមករា ជារៀងរាល់ឆ្នាំដើម្បីជួបជុំជាមួយអ្នកសារព័ត៌មាន ក្រោយការ ខកខានរយៈពេលពីរឆ្នាំ ដោយសារវិបត្តិកូវីដ១៩ ហើយថ្ងៃ១៤ មករា នេះទៀតសោតជាខួបរំឭកដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលតំណែងជានាយករដ្ឋមន្ត្រីកាលពីជាង ៣៨ឆ្នាំមុន ។ពោលគឺនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៤៕
ដោយ៖ សំបាន ច័ន្ទតារា

ads banner