មន្រ្តីសុខាភិបាលថា ការចាក់វ៉ាក់សាំងចម្រុះ បង្កើតនូវភាពសុំាក្នុង សរីរាង្គបុគ្គលខ្ពស់ជាងការប្រើប្រាស់វ៉ាក់សាំងប្រភេទតែមួយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖​ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានធ្វើការរំលឹក និង អំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់កុំមានការរើសអើងប្រភេទវ៉ាក់សាំងកូវីដ១៩ ហើយការចាក់វ៉ាក់សាំងចម្រុះគឺផ្តល់លទ្ធភាព ក្នុងការបង្កើតនូវភាពសុំាក្នុងសរីរាង្គបុគ្គលខ្ពស់ជាងការប្រើប្រាស់វ៉ាក់សាំងប្រភេទតែមួយ។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង ក្របខ័ណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩)បានបញ្ជាក់ដូចនេះ កាល ពីថ្ងៃទី៩ ខែមករា ក្នុងពេលលោកជំទាវចុះពិនិត្យដំណើរការ ចាក់ វ៉ាក់សាំងកូវីដ១៩ ដូសជំរុញដូសទី៦ ក្នុងទីធ្លាព្រឹទ្ធសភានិង មន្ទីរពេទ្យបង្អែកដង្កោ រាជធានីភ្នំពេញ។លោកជំទាវបន្តថា សូម បង ប្អូនកុំមានការរើសអើងវ៉ាក់សាំង។ តាមការសិក្សា និងការលើក ឡើងរបស់អង្គការពិភពលោកក៏បានបង្ហាញជាហូរហែរមកហើយថា ការចាក់វ៉ាក់សាំងចម្រុះវានឹងផ្តល់លទ្ធភាពបង្កើតនូវភាព សុំាក្នុង សរីរាង្គបុគ្គលខ្ពស់ជាងការប្រើប្រាស់ប្រភេទវ៉ាក់សាំងតែមួយ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ដោយសារប្រសិទ្ធភាពខ្ពស់ ក្នុង ការ បង្កើតភាពសុំានេះ ក្រសួងកំពុងតែបោះជំហានទៅលើការចាក់ ឆ្លាស់នៃប្រភេទវ៉ាក់សាំងកូវីដ១៩ ដើម្បីឱ្យប្រជាពលរដ្ឋមានភាព ការពា រសរីរាង្គខ្ពស់ ហើយអ្វីដែលសំខាន់មួយទៀតគឺថេរវេលា នៃការចាក់វ៉ាក់សាំងនេះផងដែរ។

លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា ថេរវេលា ក៏ជាកត្តា មួយទៀតដែរ ប្រសិនបើថេរវេលានៃការចាក់វ៉ាក់សាំងនេះយូរពេក ក៏ធ្វើឱ្យភាពសុំាក្នុងរាង្គកាយ ក៏មានការធ្លាក់ចុះផងដែរ។ ខ្ញុំសុំ អំពាវនាវទៅដល់បងប្អូនទាំងអស់ កុំមានការរើសអើងវ៉ាក់សាំង ហើយអង្គការសុខភាពពិភពលោកក៏បានលើកឡើងដែរថា វ៉ាក់សាំងប្រភេទណាក៏ដោយ ក៏ជាវ៉ាក់សាំងដែលជួយសរីរាង្គ បុគ្គល ជួយសង្រ្គោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋយើងដែរ។

នាពេលបច្ចុប្បន្ននេះ វីរុសកូវីដ១៩ មានការបំប្លែងខ្លួនជាបន្តបន្ទាប់ ហើយថ្មីៗនេះ លោកស្រីសង្កេតឃើញថាមានពលរដ្ឋមួយចំនួន មាន ការព្រួយបារម្ភច្រើនផងដែរ ពីការរាតត្បាតនៅតាមប្រទេស មួយចំនួន ហើយក៏ដូចជាប្រទេសនៅក្នុងតំបន់នូវប្រភេទវីរុស XBB ដែលវីរុសនេះមិនមែនទើបរកឃើញនោះទេ តែវាបានរកឃើញមាន នៅ សហរដ្ឋអាមេរិក កាលពីខែកញ្ញា ឆ្នាំ២០២១ ហើយក្រសួង សុខាភិបាល ក៏បានណែនាំទៅដល់ប្រជាពលរដ្ឋផងដែរពី ការ រកឃើញនៃវីរុសនេះផងដែរ។

វីរុសបំប្លែងថ្មីប្រភេទXBBនេះ ជាប្រភេទពពួកអូមីក្រុង ដែលវា បំប្លែងខ្លួនជាបន្តបន្ទាប់ ហើយអូមីក្រុងនេះបានបំប្លែងខ្លួនច្រើន សណ្ឋានណាស់មកដល់ពេលនេះ។

លោកជំទាវ ឱ វណ្ណឌីន បានប្រាប់ថា ៖ «អ្វីដែលជាការណែនាំ របស់អង្គការសុខភាពពិភពលោកនៅក្នុងពេលថ្មីៗថាទោះបីជាមានការលេចចេញនូវវីរុសបំប្លែងថ្មីប្រភេទXBBក្តី ឬប្រភេទផ្សេងៗ ក្តីនេះ ថ្វីត្បិតតែយើងមានការព្រួយបារម្ភច្រើនថាវាឆ្លង លឿនក៏ ពិតមែន តែតាមការណែនាំរបស់អង្គការសុខភាពពិភព លោកមិន ទាន់រកឃើញឬក៏មានទិន្នន័យណាមួយបញ្ជាក់ច្បាស់ដែរថា ពពួក បំប្លែងថ្មីក្រោយនេះ មានភាពសាហាវជាង ឬធ្ងន់ធ្ងរជាងពពួកដែល តានោះទេ»។

មន្រ្តីជំនាញផ្នែកសុខាភិបាលរូបនេះនៅតែអះអាងថា វ៉ាក់សាំង នៅតែជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការជួយការពារសរីរាង្គរបស់បុគ្គលអំពីការវាយលុកពីពពួកវីរុសកូវីដ១៩ ជាពិសេស អូមីក្រុង ដែលបំប្លែងថ្មីៗនេះតែម្តង។ ដូចនេះហើយបានជានៅ គ្រប់បណ្តាប្រទេសទាំងអស់ នៅតែយកចិត្តទុកដាក់នៅក្នុង ការ ជំរុញការចាក់វ៉ាក់សាំង ជាពិសេសដូសជំរុញនេះ។

លោកជំទាវបញ្ជាក់ថា ៖ «ប្រទេសកម្ពុជាក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ក៏កំពុងតែបោះ ជំហានទៅរកការធ្វើយ៉ាងណារក្សាភាពសុំារបស់បុគ្គល ក៏ដូចជា ភាពសុំារបស់សហគមន៍របស់យើង ពីព្រោះយើងទាំងអស់គ្នា ដឹងហើយ បើភាពសុំារបស់បុគ្គលម្នាក់ៗធ្លាក់ចុះអស់។ ភាពសុំា សហគមន៍របស់យើងនឹងចុះខ្សោយតែម្តងឬក៏អាចថាអត់មាន»។
នៅពេលដែលបុគ្គលណាមួយមិនមានភាពសុំាឬភាពសុំាធ្លាក់ចុះ នោះវីរុសប្រភេទណាក៏ដោយគឺមានការងាយស្រួលក្នុងការលុកលុយ និងធ្វើទុក្ខទៅដល់សរីរាង្គកាយរបស់គេផងដែរ។ នេះបើតាមការលើកឡើងពីលោកស្រី ឱ វណ្ណឌីន។

ទាក់ទងនឹងកូវីដ១៩នេះដែរសម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក៏នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាការពារពីមេរោគនេះ ដោយអនុវត្តនូវវិធានការ៣ការពារ និង៣កុំ រួមនឹងការចាក់វ៉ាក់ សាំង កូវីដ១៩ផងដែរ ជាពិសេសដូសជំរុញ។

សម្ដេចតេជោបានថ្លែងកាលពីថ្ងៃទី៩ ខែមករា ថា ៖ «សុំកុំភ្លេច ខ្ញុំនៅតែបន្តឱ្យប្រជាពលរដ្ឋរបស់យើងបន្តការយកចិត្តទុកដាក់បន្តទៀតជាមួយនឹងវិធានការការពារសម្រាប់ជំងឺនេះដែលវាអាចកើតឡើងដោយសារជំងឺនេះនៅបន្តមាននៅឡើយ ហើយបន្តទទួល យក វ៉ាក់ សាំងដែលត្រូវចាក់នូវដូសជំរុញដើម្បីបង្កើនភាពសុំា នៅក្នុងខ្លួន»។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លទ្ធផលនៃការចាក់វ៉ាក់ សាំង ធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់ មាន៩៥,២៩ ភាគរយ។
ក្រសួងបានបន្តថា អត្រាអ្នកចាក់ដូសទី២មានចំនួន ជាង១៤ លាននាក់ ដូសទី៣ មានចំនួន ជាង ១០លាននាក់ ដូសទី៤ មានចំនួន ជាង ៤,៧ លាននាក់ ដូសទី៥ មានចំនួន ១,២ លាន នាក់ និងអត្រានៃការចាក់ដូសទី៦ មានចំនួន ជាងមួយម៉ឺននាក់៕
ដោយ៖​ នាង សុគន្ធា

ads banner