ឡានដឹកកម្មករ៦៥នាក់ ក្រឡាបនៅកំពង់ស្ពឺ, របួស៥នាក់ (Video Inside)

ឡានដឹកកម្មករចំនួន៦៥នាក់ បានក្រឡាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅថ្ងៃទី១០ មករា ឆ្នាំ២០២៣ នៅក្នុងខេត្តកំពង់ស្ពឺ។ ក្នុងហេតុការណ៍នោះ មានអ្នករងរបួសជាកម្មការីនីចំនួន៥នាក់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តវេលាព្រឹកម៉ោង៦និង ២០នាទី នៅចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច នៃស្រុកឧដុង្គ។

យោងតាមសមត្ថកិច្ចគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាននោះ គឺដោយសារតែមានរថយន្តមួយគ្រឿងម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខកណ្តាល 3G-0470 បានបើកកៀររថយន្តដឹកកម្មករទាំង៦៥នាក់ បណ្តាញឱ្យរថយន្តដឹកកម្មករនោះ បានបើកធ្លាក់ផ្លូវក្រឡាប់ផ្ងារជើង។ អ្នកបើកបររថយន្តទាំង២ ត្រូវគេរាយការណ៍ថា បានរត់គេចខ្លួនក្រោយហេតុការណ៍នោះ បានកើតឡើង។

ads banner