២៤ម៉ោងចុងក្រោយ កម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៣ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានថយចុះមកវិញចំនួន ៤ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លង ថ្មី២៤ម៉ោងចុងក្រោយ មានចំនួន ៣ករណីផងដែរ ។ តួលេខឆ្លងថ្មីទាំង ៣ករណី នាវេលា ២៤ម៉ោងចុងក្រោយនេះ គឺកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។

កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ក្នុងសប្តាហ៍នេះ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ន នូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB។ វីរុសនេះ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការឆ្លង ចូលមកដល់ប្រទេសកម្ពុជានៅឡើយទេ។

កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។

ads banner