ចំនួនអ្នក Covid-19 នៅប្រទេសថៃធ្លាក់ចុះ ក្នុងសប្តាហ៍ដំបូង នៃឆ្នាំ២០២៣
បាងកក៖ ស្ថានភាព Covid-19 របស់ប្រទេសថៃហាក់ដូចជាមានភាពប្រសើរឡើង ជាមួយនឹងចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងសប្តាហ៍ដំបូងនៃឆ្នាំនេះ បានធ្លាក់ចុះពាក់កណ្តាល បើធៀបនឹងសប្តាហ៍មុន។
អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងជំងឺ (DDC) នៃប្រទេសថៃ លោកវេជ្ជបណ្ឌិត តារ៉េស ក្រាស់សាណៃរ៉ាវីវង្ស (Tares Krassanairawiwong) បាននិយាយ កាលពីថ្ងៃអង្គារថា អ្នកជំងឺ Covid19 ចំនួន៩៩៧នាក់ ត្រូវបានសម្រាកនៅមន្ទីរពេទ្យក្នុងសប្តាហ៍ដំបូងនៃខែមករា ដែលជាមធ្យមប្រហែល ១៤២នាក់ ក្នុងមួយថ្ងៃ។ លោកបាននិយាយថា នេះគឺពាក់កណ្តាល ជាមធ្យមប្រចាំថ្ងៃ បើប្រៀបធៀបទៅនឹងសប្តាហ៍ចុងក្រោយនៃឆ្នាំ២០២២ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតទេ។
គិតត្រឹមល្ងាចថ្ងៃទី១០ ខែមករា ថៃមានអ្នកជំងឺកូវីដ ៣៨២ នាក់កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខណៈ ២៤២ នាក់ ត្រូវមានម៉ាស៊ីនជំនួយដង្ហើម។ទោះបីជាយ៉ាងណាក៏ដោយ លោក Tares បាននិយាយថា ចំនួននៃការឆ្លងមេរោគសួតបានធ្លាក់ចុះ ២៨% និង អ្នកជំងឺដែលត្រូវការម៉ាស៊ីនខ្យល់ធ្លាក់ចុះ ៣០% បើធៀបនឹងសប្តាហ៍មុន។
នៅសប្តាហ៍ដំបូងនៃឆ្នាំនេះ អ្នកជំងឺចំនួន ៥៨ នាក់បានស្លាប់ដោយសារ Covid ដែលជាមធ្យមមានអ្នកស្លាប់ចំនួន ៨ នាក់ក្នុងមួយថ្ងៃ។ ការស្លាប់ទាំងអស់ដែលរារាំងមនុស្សម្នាក់គឺជាមនុស្សមកពីក្រុមមនុស្សចាស់វ័យចាប់ពី៦០ឆ្នាំឡើង និង អ្នកដែលមានជំងឺណាផ្សេងៗទៀត៕ ប្រភពពី The Nation ប្រែសម្រួលដោយ៖ សារ៉ាត