CAMSOC គ្រោងរៀបចំកិច្ចប្រជុំជាមួយអនុប្រធាន មកពី រាជធានី-ខេត្ត នាថ្ងៃទី២០ ខែមករា ដើម្បីត្រៀមពេលវេលា ប្រតិបត្តិហ្គេម
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍គ ណៈកម្មាធិការជាតិរៀបចំការ ប្រកួត កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បាន រៀបចំកិច្ចប្រជុំជាមួយគណៈកម្មការជំនាញ នៅទីស្នាក់ ការគណៈ កម្មាធិការជាតិអូ ឡាំពិកកម្ពុជា កាលពីព្រឹកថ្ងៃទី១០ ខែមករា ។ កិច្ចប្រជុំនេះដើម្បីបូកសរុបលទ្ធផលការងារ និងវឌ្ឍនភាព ការ ងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ ពេលវេលាប្រតិបត្តិហ្គេម (Games Times) ឆ្នាំ២០២៣ ដែលជាឆ្នាំរៀបចំការប្រកួត។
មានប្រសាសន៍ក្រោយកិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខា ធិការ CAMSOC បា ន បញ្ជាក់ឱ្យដឹងថា ៖«កិច្ចប្រជុំនេះ បាន ផ្តោតយកចិត្តទុកដាក់លើ របាយកា រណ៍សំ ខា ន់ៗដែលរំលេច ចេញ ពីស្នាដៃ ឬការងារដែលបាន ធ្វើនៅក្នុងឆ្នាំ២០២២។ ចំណែក កា រងារឆ្នាំ២០២០និង២០២១ យើងបានអក់ខាន ដោយ សារជួបវិបត្តិជំងឺកូវីដ-១៩ ដូច្នេះ ហើយទើបឆ្នាំ២០២២ នេះ យើងត្រូវពិនិត្យលម្អិតឱ្យម៉ត់ចត់ ដើម្បីឆ្ពោះទៅឆ្នាំ ២០២៣»។
ឯកឧត្តម អគ្គលេខាធិការ ថ្លែងបន្តថា បន្ទាប់ពីទទួលបាន ធាតុចូ លពីគ ណៈកម្មការជំនាញក្នុងកិច្ចប្រជុំនេះហើយ នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ បើពុំមាន ការប្រែប្រួល នោះទេ CAMSOC នឹងបើកកិច្ចប្រជុំបូកសរុ បសម្រេច លទ្ធផល ការងារ ក្នុ ងឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋម ន្រ្តី ក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដោយ មានការ ចូលរួមពី ឯកឧត្តម អភិ បាលខេត្ត និងក្រសួងពាក់ ព័ន្ធជាអនុប្រធាន CAMSOC និងគណៈកម្មកា រជំនាញ នា នា។ បន្ទាប់ពីបូកសរុបរួចរាល់សម្តេចពិជ័យនឹងដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដើម្បីប្រតិបត្តិការរៀបចំផែនការហ្គេម បន្ថែម៕រូបភាព និងអត្ថបទ៖ ជាវ ចន្ធូ