ជនពាក់ព័ន្ធ ៤៤នាក់ ត្រូវឃាត់ខ្លួន ក្នុងការបង្ក្រាបគ្រឿងញៀន ទូទាំងប្រទេស កាលពីថ្ងៃទី១០ ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យ ចំនួន ៤៤ នាក់ ត្រូវ បាន សមត្ថកិច្ច ឃាត់ខ្លួន ក្នុង ប្រតិបត្តិការ ប ង្ក្រា ទ បទល្មើស គ្រឿងញៀន ចំនួន ២២ករណី នៅទូ ទាំង ប្រទេស កាលពីថ្ងៃ ទី ១០ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចជំនាញ អគ្គនាយកដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។

ក្នុងចំណោម ជនសង្ស័យ ទាំងចំនួន ៤៤ នាក់ រួម មាន ៖ ជួញដូរ ១៣ ករណី ឃាត់ ២៩ នាក់ ( ស្រី ៤ នាក់ ) , ដឹក ជញ្ជូន រក្សា ទុក ៤ ករណី ឃាត់ ៦ នាក់ ( ស្រី ១ នាក់ ) , ប្រើប្រាស់ ៥ ករណី ឃាត់ ៩ នាក់, រួមទាំងវត្ថុតាងមួយចំនួន ត្រូវបានប្រមូលទុកជាភស្តុតាង។

សកម្មភាពខាងលើនេះ បានធ្វើនៅដប់មួយរាជធានី-ខេត្ត មានរាជធានី ភ្នំពេញ, កណ្តាល, កំពង់ស្ពឺ, បាត់ដំបង, កំពង់ចាម, សៀមរាប, កំពត, ឧត្ត មាន ជ័យ, រតនគិរី, មណ្ឌល គី រី, ក្នុងនោះ មាន ១០ អង្គភាព បាន ចូលរួម បង្ក្រាប នគរបាល ទាំង ១២អង្គភាព និងកងរាជអាវុធហត្ថ ៣អង្គភាព ៕ ដោយ៖ ឆៃហួត និងប៊ុនធី

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner