វៀតណាមមានបំណងក្លាយជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០

ហាណូយ៖ វៀត ណាម មានគោលបំណងក្លាយ ជាប្រទេស មានឧស្សាហកម្ម ទំនើប ដែល មាន ប្រាក់ ចំណូល មធ្យម កម្រិត ខ្ពស់ នៅ ឆ្នាំ ២០៣០ និង ជា ប្រទេស អភិវឌ្ឍន៍ ដែល មាន ប្រាក់ ចំណូល ខ្ពស់ នៅ ឆ្នាំ ២០៥០។

យោងតាមដំណោះស្រាយលើផែនការមេថ្នាក់ជាតិសម្រាប់រយៈពេល ២០២១ -២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០ កំណើន GDP ប្រចាំឆ្នាំជាមធ្យម របស់ប្រទេសវៀតណាម គួរតែមានប្រហែល ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលនេះ។ នៅឆ្នាំ ២០៣០ GDP សម្រាប់មនុស្សម្នាក់នៅតម្លៃបច្ចុប្បន្ន នឹងឡើងដល់ប្រហែល $៧៥០០ នេះបើយោងតាមផែនការ។

ដំណោះស្រាយនេះប៉ាន់ស្មានថា វិស័យសេវាកម្មទទួលបានច្រើនជាង ៥០% នៃ GDP ជាមួយនឹងឧស្សាហកម្ម និងសំណង់មានចំនួនជាង ៤០% ហើយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកម្រិត ប្រមាណ ១០%៕ ប្រភពពី VNexpress , ប្រែលសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner