ជនសង្ស័យ បាញ់សម្លាប់ លោក អាបេ ត្រូវបានបញ្ជូន ទៅប៉ុស្តិ៍ប៉ូលិស បន្ទាប់ពីការ វាយ តម្លៃផ្លូវចិត្ត
តូក្យូ៖ ជនសង្ស័យនៅក្នុងការបាញ់ប្រហារសម្លាប់អតីតនាយករដ្ឋមន្ត្រី Abe Shinzo ត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលីសក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន បន្ទាប់ពីមានការវាយតម្លៃផ្នែកវិកលចរិក។
ឡានដែលដឹក ជនសង្ស័យ Yamagami Tetsuya បានមកដល់ស្ថានីយ៍ប៉ូលីស Nara Nishi បន្ទាប់ពីចាកចេញពីផ្ទះឃុំឃាំងក្នុងទីក្រុង Osaka កាលពីរសៀលថ្ងៃអង្គារ។
ជនសង្ស័យបានពាក់វ៉ែនតា និងរបាំងមុខ ហើយមើលទៅខាងក្រោម មុនពេលដើរចូលទៅក្នុងស្ថានីយ៍។
រម្លឹកថា លោក អាបេ ត្រូវ បាន គេ បាញ់ សម្លាប់ កាល ពី ខែ កក្កដា ឆ្នាំ២០២២ ពេល កំពុង ធ្វើ សុន្ទរកថា ក្នុង យុទ្ធនាការ នៅ ក្រុង ណារ៉ា។ ប៉ូលិស កំពុង ឃុំ លោក Yamagami ដោយ សង្ស័យ ពី បទ ឃាតកម្ម និង បទ ចោទ ប្រកាន់ ផ្សេង ទៀត។
ព្រះរាជអាជ្ញានៅណារ៉ាបានបញ្ជូនគាត់ទៅផ្ទះឃុំឃាំងដើម្បីកំណត់ថាតើគាត់អាចទទួលខុសត្រូវព្រហ្មទណ្ឌឬយ៉ាងណា។ ការវាយតម្លៃផ្លូវចិត្តមានរយៈពេលប្រហែលប្រាំមួយខែ ដោយចាប់ផ្តើមកាលពីខែកក្កដាឆ្នាំមុន។
ការវាយតម្លៃពាក់ព័ន្ធនឹងការសម្ភាសន៍ជនសង្ស័យអំពីបរិយាកាសគ្រួសារ និងទំនាក់ទំនងរបស់គាត់ជាមួយម្តាយរបស់គាត់ ដែលជាក្រុមសាសនាមួយ។ ជនសង្ស័យ បាន ប្រាប់ ប៉ូលិស ថា ខ្លួន មាន ចេតនា ដោយសារ ខឹង នឹង ក្រុម នេះ ។ លោក បាន និយាយ ថា លោក បាន បាញ់ លោក Abe ដោយ សារ លោក ជឿ ថា អតីត នាយក រដ្ឋមន្ត្រី មាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ ក្រុម នេះ។
ព្រះរាជអាជ្ញាបានសន្និដ្ឋានថា Yamagami មានសតិសម្បជញ្ញៈគ្រប់គ្រាន់ក្នុងការចូលសវនាការ។ ពួកគេផ្អែកលើការវាយតម្លៃរបស់ពួកគេលើលទ្ធផលនៃការវាយតម្លៃ និងកត្តាដូចជាការរៀបចំកាំភ្លើងដែលផលិតនៅផ្ទះរបស់គាត់ និងបានចោទប្រកាន់ថាបានរៀបចំយ៉ាងប្រុងប្រយ័ត្នសម្រាប់ការវាយប្រហារ ដោយពិនិត្យមើលកាលវិភាគយុទ្ធនាការរបស់លោក Abe ។
ព្រះរាជអាជ្ញាគ្រោងនឹងចោទប្រកាន់លោក Yamagami នៅថ្ងៃសុក្រ នៅពេលដែលរយៈពេលនៃការឃុំខ្លួនរបស់គាត់បានបញ្ចប់៕ ប្រភពពី NHK , ប្រែសម្រួលដោយ៖ សារ៉ាត
