អត្រាគ្មានការងារធ្វើ របស់ប្រទេសម៉ាឡេស៊ី មានចំនួន ៣.៦ភាគរយ ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២

គូឡាឡាំពួ ៖ ទិន្នន័យផ្លូវការបានបង្ហាញឱ្យដឹងនៅថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនអ្នកគ្មានការងារធ្វើបានបន្តធ្លាក់ចុះដល់ ៦០០,៩០០នាក់នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដោយកត់ត្រាអត្រាគ្មានការងារធ្វើមានចំនួន ៣.៦ភាគរយ។

នាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីផ្សារការងារក្នុងខែវិច្ឆិកាឆ្នាំមុន បានពង្រឹងបន្ថែមទៀត ស្របតាមការអភិវឌ្ឍន៍នៃសកម្មភាពសេដ្ឋកិច្ចបច្ចុប្បន្ន។

នាយកដ្ឋាននេះបន្ថែមថា ចំនួនកម្លាំងពលកម្មបានបន្តកើនឡើងក្នុងខែវិច្ឆិកាឆ្នាំមុន ដោយបន្ថែម ០.២ភាគរយពីមួយខែទៅមួយខែ ដល់ចំនួន ១៦.៧១លាននាក់ ខណៈដែលអត្រាការចូលរួមកម្លាំងពលកម្មកើនឡើង ០.១ភាគរយ ដល់ចំនួន ៦៩.៨ភាគរយ។ ចំណែកចំនួនអ្នកមានធ្វើការនៅក្នុងខែវិច្ឆិកាវិញ បានបន្តកើនឡើង ០.២ភាគរយពីមួយខែទៅមួយខែ ដល់ចំនួន ១៦.១១លាននាក់។

បើតាមនាយកដ្ឋានស្ថិតិម៉ាឡេស៊ី (DOSM) ការបន្តប្រតិបត្តិការនៃសកម្មភាពសេដ្ឋកិច្ច និងសង្គមទាំងអស់រហូតដល់ដំណាច់ឆ្នាំ ២០២២ បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបន្តរីកចម្រើនយ៉ាងឆាប់រហ័ស។

ក្នុងន័យនេះ ទីផ្សារការងារក៏ត្រូវបានគេរំពឹងដែរថា នឹងបន្តរក្សាសន្ទុះនៃការងើបឡើងវិញរបស់ខ្លួន ឆ្ពោះទៅរកទីផ្សារការងារដែលមានស្ថិរភាពជាងមុន និងមានភាពអំណោយផលបន្ថែមទៀត ស្របតាមការអភិវឌ្ឍន៍សេដ្ឋកិច្ចវិជ្ជមាននាពេលបច្ចុប្បន្ន ជាពិសេសនៅដើមឆ្នាំ ២០២៣នេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner