កូកា-កូឡា ជ្រើសយកតារាចម្រៀងរ៉េបដ៏ល្បី វណ្ណដា ធ្វើជាទូតសុឆន្ទៈ លើកស្ទួយផលិតផលនៅលើទីផ្សារ

ភ្នំពេញ ៖ លោក វណ្ណដា ដែលជាតារាហ៊ីបហបកម្ពុជាដ៏ល្បីរន្ទឺបានចូលរួមជាមួយក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្នុងនាមជាទូតសុឆន្ទៈ ក្នុងការផ្តល់ជូនភាពស្រស់ស្រាយដល់អ្នកគាំទ្រតន្ត្រីរបស់លោក តាមរយៈភេសជ្ជៈ កូកា-កូឡា ដើម្បីផ្តល់ភាពរីករាយពិតៗ។

លោក Leonardo Garcia អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនកូកា-កូឡាប្រចាំប្រទេសកម្ពុជា និងវៀតណាម មានប្រសាសន៍ថា ភាពជាដៃគូនេះ មានគោលបំណងនាំយកបទពិសោធតន្ត្រី និងភាពស្រស់ស្រាយថ្មីមួយកម្រិតទៀត ជូនដល់អ្នកគាំទ្ររបស់វណ្ណដា និងអ្នកគាំទ្រកូកា-កូឡានៅកម្ពុជា។

ដូចដែលអ្នកដឹងហើយថា តន្ត្រីជួយលើកកម្ពស់ស្មារតី ជួយលើកទឹកចិត្ត និងជួយបង្កើតការផ្សាភ្ជាប់ទំនាក់ទំនងរបស់អ្នក និងអ្នកជុំវិញខ្លួន ដូចទៅនឹងអ្វីដែល កូកា-កូឡា ផ្ដល់ជូនផងដែរ។ កញ្ញា ឡូរ៉ា ម៉ម អគ្គនាយិការក្រុមហ៊ុនផលិតកម្មបារមី បានបញ្ជាក់ថា តាងនាមឱ្យផលិតកម្មបារាមី កញ្ញាសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន កូកា-កូឡា ដែលបានជ្រើសរើស វណ្ណដា ឱ្យធ្វើជាទូតសុឆន្ទៈរបស់ខ្លួន។ ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដ៏រំភើបមួយសម្រាប់អ្នកគាំទ្រ អ្នកចូលចិត្តតន្រ្តីហ៊ីបហប អ្នកគាំទ្រវណ្ណដា ក៏ដូចជាអ្នកគាំទ្រភេសជ្ជៈ កូកា-កូឡា ផងដែរ។

សូមជម្រាបថា ស្ថិតក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន កូកា-កូឡា និងលោក វណ្ណដា តាមរយៈផលិតកម្មបារមី នឹងផលិតមាតិកាឌីជីថលខ្លីៗ ដែលនឹងចេញផ្សាយនៅលើបណ្តាញសង្គមរបស់លោក រួមទាំងគេហទំព័រហ្វេសប៊ុកផ្លូវការ VannDa – វណ្ណដា និងឆាណែល Youtube ដើម្បីបម្រើចំណីអារម្មណ៍របស់អ្នកគាំទ្រតន្ត្រីរបស់លោក និងក៏ដូចជាបង្កើតភាពរីករាយពិតៗជាមួយភេសជ្ជៈ កូកា-កូឡា ជូនដល់អ្នកគាំទ្រកូកា-កូឡាផងដែរ។

បន្ថែមពីនេះ ក៏នឹងមានកម្មវិធីជួបជាមួយអតិថិជន កូកា-កូឡា ផងដែរ ដែលនឹងផ្តល់ឱកាសដល់អ្នកគាំទ្ររបស់លោក វណ្ណដា បានជួបជាមួយរូបលោកផ្ទាល់៕

ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner