២៤ម៉ោងចុងក្រោយកម្ពុជាមានតួលេខឆ្លងកូវីដ១៩ មានចំនួន ៤ករណី (Video Inside)

ការឆ្លងថ្មីកូវីដ១៩ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ បានកើនឡើងមកវិញចំនួន ១ករណី បើប្រៀបធៀបនឹងតួលេខឆ្លងកាលពីម្សិលមិញ ។ យោងតាមក្រសួងសុខាភិបាល តួលេខឆ្លង ថ្មី២៤ម៉ោងចុងក្រោយ មានចំនួន៤ករណីផងដែរ ។ តួលេខឆ្លងថ្មីទាំង ៤ករណី នៅថ្ងៃនេះ សុទ្ធតែកើតឡើងក្នុងរង្វង់សហគមន៍ទាំងអស់ ។

កម្ពុជាបានចាប់ផ្តើមចាក់ដូសជំរុញទី៦ ក្នុងសប្តាហ៍នេះ ដែលមានចំនួន១ម៉ឺន ៣ពាន់ ៥៧៣ នាក់ហើយ ខណៈពិភពលោកកំពុងប្រុងប្រយ័ត្ន នូវវីរុសបំបែ្លងថ្មីម្យ៉ាងឈ្មោះ XBB។ វីរុសនេះ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការឆ្លង ចូលមកដល់ប្រទេសកម្ពុជានៅឡើយទេ។

កម្ពុជាបច្ចុប្បន្នកំពុងរៀនរស់នៅជាមួយនឹងជម្ងឺកូវីដ១៩ ខណៈដែលការចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសមានប្រមាណជាង ៩៥ភាគរយ រួចមកនេះ។។។។។

ads banner