ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៧រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកនឹងទទួលបានភាពរីកចម្រើននៅក្នុងអាជីវកម្ម។ ទន្ទឹមនឹងនោះដែរ លោកអ្នកមិនគួរបន្ថយល្បឿនក្នុងការអនុវត្តការងារនោះទេ។ អ្នកគួរប្រឹងប្រែងដើម្បីទទួលបានលទ្ធផលដែលចង់បាន។ ក្នុងពេលនេះដែរសូមលោកអ្នកកុំចូលទៅពាក់ព័ន្ធនឹងរឿងលុយកាក់ ពិសេសករណីខ្ចីបុល បើមិនដូច្នេះលោកអ្នកអាចប្រទះនឹងការខាតបង់។ ក្នុងពេលនេះដែរ លោកអ្នកមិនគួរធ្វើការប្រថុយប្រ ថានជាមួយនឹងហេតុការណ៍ណាមួយ ឡើយ។ ការពិភាក្សានឹងផ្តល់លទ្ធផលចំពោះអ្នក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីដំណើរការទៅដោយប្រក្រតី ប៉ុន្តែលទ្ធផលធំដុំនៅមិនទាន់អាចទទួលបាននោះទេ។ ប៉ុន្តែលោកអ្នកនឹងទទួលបានភាពវិជ្ជមានក្នុងការផ្លាស់ប្តូរក្នុងវិស័យវិជ្ជាជីវៈ។ បើទោះបីជាការងារខ្លះ នៅមិនទាន់ទទួលបានភាពរីករាយក៏ដោយ ប៉ុន្តែនៅពេលអនាគតដ៏ខ្លី អ្នកនឹងមានឳកាសដើម្បីអនុវត្តគំនិតទាំងអស់របស់អ្នក។ ក្នុងពេលនេះជៀសវាងការគិតច្រើនលើសពីស្ថានការណ៍ដែលនឹងកើតឡើង។ ក្នុងនោះ ក៏សូមយកចិត្តទុកដាក់ជាពិសេសនឹងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់ការងាររបស់លោកអ្នកមានដំណើរការទៅដោយរលូន និងជោគជ័យខ្លាំងណាស់។ ថ្ងៃនេះសូមលោកអ្នកធ្វើសកម្មភាពដោយអង់អាច និងម៉ឹងម៉ាត់ ប៉ុន្តែក៏ត្រូវមើលកាលទេសផងដែរ។ លោកអ្នកគួរជឿទុកចិត្តលើសមត្ថភាព និងបទពិសោធន៍របស់ខ្លួនឯង ហើយគួរចាប់យកការងារណាដែលទាក់ទងនឹងការច្នៃប្រឌិត។ ពេលវេលាថ្ងៃនេះទាមទារឲ្យពង្រឹងសមត្ថភាពការទូត ហើយជៀសវាងការជឿទុកចិត្តដោយ គ្មានមូលដ្ឋានច្បាស់លាស់ ដូច្នេះបើអាចសូមកុំធ្វើទំនាក់ទំនងដោយមិនចាំបាច់។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចសម្រេចចិត្តអនុវត្តការងារដែលបានគ្រោងទុក ឬចាប់យកការងារថ្មីបានដោយគ្មានអ្វីជំទាស់ទេ ប៉ុន្តែក៏ត្រូវធ្វើការងារដោយច្បាស់លាស់ផងដែរ។ ភាពជោគជ័យធំ អាស្រ័យទៅលើវិន័យរបស់អ្នកទាំងស្រុង។ ក្រៅពីនេះសូមមានភាពរួសរាយរាក់ទាក់ និងមានអធ្យាស្រ័យខ្ពស់ចំពោះមនុស្សនៅជុំវិញខ្លួន។ នៅក្នុងថ្ងៃនេះនៅមានឧបសគ្គខ្លះមិនទាន់បានដោះស្រាយរួចរាល់នៅ ឡើយ ហេតុនេះសូមព្យាយាមដោះស្រាយអោយរួចរាល់ ទៅតាមពេលវេលា។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងារ និងរបររកស៊ីជួញដូរនានានឹងអាចទទួលបានលទ្ធផលជាទីពេញចិត្ត។ ហើយប្រសិនបើអ្នកគិតចង់ផ្លាស់ប្តូរការងារ ឬធ្វើការវិនិយោគទុនគឺមិនត្រូវមានចិត្តស្ទាក់ស្ទើរឡើយ។ ប៉ុន្តែសូមលោកអ្នកប្រាកដថា ការងារនោះបានសិក្សាច្បាស់លាស់ហើយ ពីព្រោះលោកអ្នកមិនអាចទទួលការខាតបង់ផ្នែកហិរញ្ញវត្ថុឡើយក្នុងស្ថានភាពពេលនេះ។ សូមលោកអ្នកគិតគូរអំពីការចែករំលែកខ្លះៗជាមួយអ្នកដទៃ។ ដោយឡែកស្ថានភាពខ្លះជាមួយដៃគូអាជីវកម្មអាចនឹងមានសភាពតានតឹង ធ្វើយ៉ាង ណាពិភាក្សាណែនាំ និងពន្យល់គ្រប់ហេតុការណ៍មុនការសម្រេចចិត្តចិត្ត។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ នៅក្នុងថ្ងៃនេះគ្មានអ្វីដែលអ្នកត្រូវបារម្ភនោះទេ។ ប្រសិនបើលោកអ្នកមិនពេញចិត្តចំពោះកិច្ចការដែលកំពុងអនុវត្តគឺលោកអ្នកអាចផ្លាស់ប្តូរបាន។ ចំពោះការងារណាដែលអ្នកបានគ្រោងទុកហើយ ចូរធ្វើវាចុះ ពីព្រោះភាពជោគជ័យគឺនៅពីមុខអ្នក។ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់លើស្ថានភាពហិរញ្ញវត្ថុ។ សូមចាប់ផ្តើមគិតគូរពីការសន្សំប្រាក់ជាក់លាក់មួយទៅក្នុងគណនីរបស់អ្នក។ ដោយឡែក ប្រហែលជា អ្នកមិនគូរធ្វើទំនាក់ទំនងជិតស្និទ្ធនឹង មនុស្សថ្មីនោះទេ ធ្វើយ៉ាងណាកំណត់ទំនាក់ទំនង អោយបានច្បាស់លាស់។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងអាចសម្រេចការងារទាំងឡាយដែលមានក្នុងដៃ ឬការងារដែលលោកអ្នកកំពុងរងចាំលទ្ធផលជាយូរណាស់មកហើយ។ ប៉ុន្តែលោកអ្នកកុំទាន់ចាប់យកការងារថ្មី ឬការបណ្តាក់ទុនធំឡើយ គួរផ្តោត និងចំណាយពេលវេលាក្នុងភារកិច្ចបច្ចុប្បន្នឲ្យបានល្អទៅគឺបាន។ ដោយឡែកក្នុងពេលនេះលោកអ្នកទទួលបានភាពឆ្លាតវៃ និងរហ័រហួន ដូច្នេះភាគច្រើនអ្នកនឹងអាចកំណត់ចំណុចខ្សោយនៅក្នុងការងាររបស់អ្នកភ្លាមៗ។ ចំពោះលោកអ្នកដែលបម្រើការក្នុងការិយាល័យឬ ឬបុគ្គលិករដ្ឋឯកជនរំពឹងថា ទទួលបានការផ្តល់ឋានៈតួនាទី និងឧកាសជាច្រើន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះបញ្ហាហិរញ្ញវត្ថុតូចៗមួយចំនួនអាចកើតឡើង ដូច្នេះត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសមិនត្រូវចូលរួមក្នុងសកម្មភាពវិនិយោគទេ។ នៅក្នុងថ្ងៃនេះលោកអ្នកអាចប្រឈមទៅនឹងការសម្រេចចិត្តក្នុងជំនួញរបស់អ្នក ដូច្នេះសូមសម្រេចចិត្តយោងទៅតាមស្ថានការណ៍ និងពត៌មានដែលអ្នកមានច្បាស់លាស់។ ចំពោះគម្រោងការងារខ្លះដែលទើបនឹងកើតឡើង គឺមិនត្រូវរហ័សរហួសចាប់យកពេកទេ។ សូមព្យាយាមបន្ត ការងារបច្ចុប្បន្នជាជាង ការផ្លាស់ប្តូរ ពីព្រោះឧបសគ្គរឹងផ្លូវហាក់មានទំហំធំ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកមានដំណើរទៅដោយរលូន ព្រមទាំងទទួលបានការគាំទ្រយ៉ាងកក់ក្តៅ។ ថ្ងៃនេះលោកអ្នកអាចសម្រេចចិត្តដោះដូរការងារ ឬការទទួលខុសត្រូវបាន ប៉ុន្តែប្រយ័ត្នប្រយែងក្នុងការរៀបចំឯកសារ ពីព្រោះលោកអ្នកកំពុងមានសញ្ញាណនៃការទទួយកំហុសឆ្គងផ្នែកឯកសារផ្លូវការ។ អ្វីៗគួរតែត្រូវរៀបចំឲ្យបានម៉ត់ចត់ជាទីបំផុត។ ចំណែកក្នុងរង្វង់មិត្តរូមការងារ និងថ្នាក់លើ ត្រូវជៀសឲ្យបាននូវគំនិតយោបល់ទាំងឡាយណាដែលនាំឲ្យប៉ះពាល់ប្រយោជន៍អ្នកដទៃ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពជោគជ័យជាទីមោទនក្រៃលែងក្នុងថ្ងៃនេះ។ ចំពោះការងារទាំងឡាយដែលធ្លាប់ជាឧបស័គ្គនឹងក្លាយទៅជារឿងងាយស្រួលទៅវិញ។ ក្នុងនោះអ្វីដែលលោកអ្នកត្រូវចងចាំ គឺមិនត្រូវងាកចេញពីគម្រោងផែនការដែលបានគ្រោងទុក បើទោះលោកអ្នកមិនទាន់មានពេលវេលាគ្រប់គ្រាន់ក្នុងការអនុវត្តក្តី ពីព្រោះស្ថានភាពល្អ និងវិជ្ជមានស្ថិតក្នុងកណ្តាប់ដៃរបស់អ្នក។ ដោយឡែក លោកអ្នកមិនចាំបាច់បារម្ភនឹងរឿងអ្វីឡើយ ពីព្រោះលោកអ្នកទទួលបានអំណោយផលនូវ រាល់ជំហានទាំងអស់។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបររកស៊ីជួញដូររបស់អ្នកកំពុងមានដំណើរការល្អ។ ប៉ុន្តែនោវេលាថ្ងៃនេះសូមព្យាយាមកំណត់ការប្រាស័្រយទាក់ទងរបស់អ្នកជាមួយមិត្តរួមការងារ និងដៃគូ ធ្វើយ៉ាងណាកុំឲ្យមានជម្លោះ ឬមតិរិះគន់ឡើយ។ បើអាចសូមកុំចូលរួមក្នុងការប្រជុំ និងការចរចា ពីព្រោះភាគច្រើនអ្នកមិនអាចឈានដល់ការយល់ស្របចំពោះអ្វីឡើយ។ លោកអ្នកក៏ត្រូវគ្រប់គ្រងអារម្មណ៍ខ្លួនឲ្យមូលផងដែរ ព្យាយាមដើរចេញពីបញ្ហា កុំធ្វើមតិរិះគន់ និងកុំធ្វើអោយប៉ះពាល់ទៅលើការងារ ឬផលប្រយោជន៍របស់អ្នកដទៃ។ លើសពីនេះ សូមកុំចាយវាយខុសខ្ទង់ជាដាច់ខាត។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការងារ និងរបររកស៊ីរបស់អ្នកដំណើរការទៅជាប្រក្រតី ក៏ប៉ុន្តែថ្ងៃនេះមិនមែនជាពេលវេលាល្អក្នុងការធ្វើសកម្មភាពទេ ដូច្នេះសូមពន្យារពេលចំពោះរឿងសំខាន់ៗរហូតដល់ថ្ងៃក្រោយ។ គួរធ្វើការងារសាម័ញ្ញដែលមិនត្រូវការវិធីសាស្រ្តទទួលខុសត្រូវខ្ពស់។ ថ្ងៃនេះបើទោះជាមិនតម្រូវឲ្យអ្នកធ្វើការពីពេលព្រឹកក្តី ក៏គូរកុំចោលវេលា ចាប់ផ្តើមការងារឲ្យបានរួសរាន់ ហើយកុំបដិសេធការណែនាំណាមួយឡើយ។ ក្នុងថ្ងៃនេះការចាកចេញពីស្ថានភាពចាស់ ការផ្លាស់ប្តូរទីកន្លែង និងការប្រជុំពិភាក្សា គឺមាន អំណោយផលណាស
ចំណាំៈឆ្នាំទាំង៥ ខាល រោង ម្សាញ់ មមី រកា រាសីរបស់អ្នកឡើយខ្ពស់ត្រដែត។ ទ្រព្យសម្បិត្តិ និងតំណែងអាចនឹងទទួលបាននៅក្នុងថ្ងៃនេះ។