កសិដ្ឋានចិញ្ចឹមគោI7 ផ្តល់អនុសាសន៍ជុំវិញការចិញ្ចឹមគោពូជមានតម្លៃខ្ពស់និងចំនេញពេលវេលា ដល់អ្នកដែលចង់ប្រកបរបរចិញ្ចឹម
ភ្នំពេញ ៖ អ្នកជំនាញទទួលបន្ទុកមើលការខុសត្រូវក្នុងកសិដ្ឋានចិញ្ចឹមគោI7 បានផ្តល់អនុសាសន៍ថា ការចិញ្ចឹមគោពូជពីបរទេសទទួលបានផលចំនេញច្រើនទាំងពេលវេលានិងទទួលបានតម្លៃខ្ពស់ក្នុងទីផ្សារ ។

លោក អឿន សុផល ទីប្រឹក្សាសត្វពាហនៈទទួលបន្ទុកមើលការខុសត្រូវក្នុងកសិដ្ឋានI7របស់លោក ឧកញ៉ា ស្រី ចន្ធូ ដែលជាក្រុមហ៊ុនចិញ្ចឹមគោពូជរទេសដ៏ធំជាងគេនៅកម្ពុជា បានពន្យល់ថា ការចិញ្ចឹមគោពូជពីបរទេសដូចជាពូជប្រាម៉ាន់ ពូជណៃឡផេនធូឌូ ពូជវ៉ាឃ្យូ ប្រ៉ីងហ្គើស អេងហ្គើស ពូជប៉ីកម៉ាសស្ទើ ពូជហូស្ទីង អនឌូប្រេស៊ីល និងពូជគូសេវ៉ា ថ្វីដ្បិតពូជគោទាំងនេះវាមានតម្លៃខ្ពស់ជាងគោនៅក្នុងស្រុកបន្តិច ប៉ុន្តែអ្នកចិញ្ចឹមពូជគោបរទេសទាំងអស់នេះ ទទួលបានមកវិញនូវការចំនេញពេលវេលា ទម្ងន់ធ្ងន់ និងទទួលបានតម្លៃខ្ពស់ក្នុងទីផ្សារ។

លោកថា ពូជគោបរទេសទាំងនេះ វាធន់និងអាកាសធាតុ ពិសេស ធន់និងជំងឺខ្លាំងណាស់ ហើយការធំធាត់វិញ គឺធំលឿនធ្វើឲ្យអ្នកចិញ្ចឹមទទួលបានទិន្នផលលឿនជាងគោនៅក្នុងស្រុក។
អ្នកជំនាញរូបនេះ ឲ្យដឹងទៀតថា រវាងពូជគោខ្មែរ និងពូជគោបរទេស ការមើលថែដូចគ្នា និងការចំណាយដូចគ្នា សម្រាប់ទិន្នផលដែលទទួលបានត្រឡប់មកវិញ គឺពូជគោបរទេស ចំនេញខ្លាំងណាស់សម្រាប់អ្នកចិញ្ចឹម ទី១ពេលវេលា ទី២ការធំធាត់លឿនគោមេមានទម្ងន់៧០០ទៅ៨០០គីឡូក្រាម។រីឯគោឈ្នោលជាប្រភេទគោបាវិញវាមានទម្ងន់ចាប់ពី១០០០ទៅ១២០០គីឡូក្រាមឯណោះ៕រូបសម្ភាសន៍ នៅជាប់ខាងក្រោតរូបអ៊ីនសិត រូបភាពនិងអត្ថបទ៖ ជាវ ចន្ធូ


